រដ្ឋាភិបាលក្រុងប៉េកាំងបានរងការរិះគន់ថាខ្វះតម្លាភាពក្នុងការចាត់វិធានការចំពោះជំងឺរាតត្បាតសាកលនេះ ហើយសហរដ្ឋអាមេរិកកំពុងតែធ្វើការស៊ើបអង្កេតថាតើវីរុសនេះមានប្រភពចេញពីវិទ្យាស្ថានសិក្សាពីវីរុសក្នុងក្រុងវូហាននេះ ឬក៏យ៉ាងណានោះ។
ទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងដំបូងនូវមេរោគកូរ៉ូណាថ្មីកាលពីខែធ្នូឆ្នាំមុន បានបើកសេវារថភ្លើងរបស់ខ្លួនឡើងវិញកាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីបានបិទអស់ប៉ុន្មានខែមក។
ការសម្លាប់លោក Soleimani នេះ គឺ «មានទម្ងន់ស្មើ» នឹងការសម្លាប់លោក bin Laden កាលពីសម័យលោក Barack Obama ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក និងការវាយប្រហាររបស់រដ្ឋបាលលោក Trump លើលោក al-Baghdadi ដូច្នេះដែរ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅនេះ ប្រទេសគុយបាបានប្រារព្ធខួបមួយឆ្នាំនៃមរណភាពរបស់លោក Fidel Castro ដែលជាមេដឹកនាំកុម្មុយនិស្ត ហើយនៅថ្ងៃបន្ទាប់ ប្រទេសគុយបាបានរៀបចំការបោះឆ្នោតនៅក្នុងថ្នាក់មូលដ្ឋាន ដែលនាំឲ្យមានការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋថ្មីនៅដើមឆ្នាំក្រោយ។ នេះជាលើកដំបូងហើយក្នុងរយៈពេល៦០ឆ្នាំដែលបេក្ខជនឈរឈ្មោះបោះឆ្នោតមិនមែនជាបងប្អូនប្រុសត្រកូល Castro។ ប្រទេសជាកោះមួយនេះបានធ្វើការរំឭកដល់វិញ្ញាណក្ខន្ធលោក Castro រហូតដល់ថ្ងៃទី៤ ខែធ្នូ ដែលជាថ្ងៃដែលសពលោក Castro ត្រូវបានបញ្ចុះនៅកន្លែងបញ្ចុះសពមួយ ក្នុងក្រុង Santiago de Cuba ទីដែលលោកបានចាប់ផ្តើមធ្វើបដិវត្តន៍គុយបា។