ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បង្កើន​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយ​គំរាម​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុមហ៊ុន​សហការ​ជាមួយ​រុស្ស៊ី


រូបឯកសារ៖ អគារក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញនៅក្នុងរដ្ឋធានីងវ៉ាស៊ីនតោន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ អគារក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញនៅក្នុងរដ្ឋធានីងវ៉ាស៊ីនតោន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​កំពុង​ពង្រីក​បណ្តាញ​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​និង​ស្ថានប័ន​ដែល​គាំទ្រ​កិច្ចប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ីនៅ​អ៊ុយក្រែន។ នេះ​បើយោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន AP។ ក្រសួងនេះ​កំពុង​កំណត់​ឡើងវិញ​នូវ​ឈ្មោះ​ក្រុមហ៊ុន​និង​ស្ថានប័ន​ប្រមាណ១០០ ដើម្បី​ដាក់ទណ្ឌកម្ម​និង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​និង​ស្ថានប័ន​ថ្មីចំនួន១៥។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា​ ក្រោម​ទណ្ឌកម្ម​នេះ ក្រុមហ៊ុន​ណាដែល​រកស៊ី​ជាមួយ​ផ្នែក​ផ្សេងៗ​នៃ​ឧស្សាហកម្ម​យោធា​រុស្ស៊ី​ក៏​នឹង​ប្រឈម​ទោសទណ្ឌ​ផង​ដែរ។ មន្ត្រី​រូប​នេះ បានថ្លែង​បែបនេះ​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃពុធ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

មន្ត្រី​ដដែល​ថា​ការដកទណ្ឌកម្ម​នេះ​វិញ​នឹង​ត្រូវ​ការ​ការ​ជូន​ដំណឹង​ដល់សភា​អាមេរិក​ជាមុន។ វិធានការនោះ​អាច​បង្ក​ការលំបាក​ខ្លាំង​សម្រាប់​រដ្ឋបាល​លោក Trump ដែល​ចូល​កាន់តំណែង​នៅ​សប្តាហ៍ក្រោយ ឲ្យ​ប្តូរ​ទណ្ឌកម្ម​ដោយ​មិនទាក់ទាញ​ការ​ពិនិត្យ​ពិច័យពី​សាធារណជន៕

XS
SM
MD
LG