ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Yoon Suk Yeol បេ្តជ្ញាកែទម្រង់នយោបាយ បើលោកបានតំណែងប្រធានាធិបតីវិញ

រូបឯកសារ៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានដកចេញពីតំណែង ក្នុងអំឡុងសវនាការនៅតុលាការធម្មនុញ្ញ ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបឯកសារ៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានដកចេញពីតំណែង ក្នុងអំឡុងសវនាការនៅតុលាការធម្មនុញ្ញ ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

កាលពី​ថ្ងៃ​អង្គារ លោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​ត្រូវបាន​ដកពី​តំណែង បាន​ថ្លែង​ការពារ​ការ​សម្រេច​ប្រើ​ច្បាប់​អាជ្ញាសឹក​របស់​លោក​ថា​ជា​កិច្ច​ប្រឹងប្រែង​ដោយ​អស់​សង្ឃឹម​នៅក្នុង​ជំរុញ​សាធារណជន​កូរ៉េ​ខាងត្បូង​ឲ្យ​យល់​ពី​គ្រោះថ្នាក់​នៃ​ការ​មាន​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង និង​បាន​ប្តេជ្ញា​ថា​នឹង​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ ប្រសិនបើ​លោក​ត្រូវបានផ្តល់​តំណែង​ប្រធានាធិបតី​វិញ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Yoon បាន​ថ្លែង​ជា​ចុងក្រោយ​បែបនេះ​នៅឯ​តុលាការ​ធម្មនុញ្ញ គ្រា​ដែល​តុលាការ​នេះ​បញ្ចប់​សវនាការ​ជជែក​ដេញដោលក្នុង​សំណុំរឿង​ដក​លោក​ពី​តំណែង។

ក្នុង​សក្ខីកម្ម​ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង​កាលពី​ថ្ងៃ​អង្គារ លោក Yoon បាន​បញ្ជាក់​ថា លោក​អាច​ចុះចេញ​ពី​តំណែង​មុន​អាណត្តិ​រយៈពេល ៥ ឆ្នាំ​របស់​លោក​ផុតកំណត់​នៅ​ឆ្នាំ ២០២៧ ដើម្បី​ជំរុញ​មាគ៌ា​លើកកម្ពស់​កំណែ​ទម្រង់​នយោបាយ។ គេ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​ការ​ថ្លែង​របស់​លោក Yoon បែបនេះ​អាច​នឹង​ជះ​ឥទ្ធិពល​បែបណា​លើ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ។

តុលាការ​នេះ​គ្រោង​នឹង​ចេញ​សេចក្តីសម្រេច​របស់​ខ្លួន​នៅ​ពាក់​កណ្តាល​ខែ​មីនា​ថាតើ​នឹង​ដក​លោក Yoon ចេញពី​តំណែង ឬ​សម្រេច​ឲ្យ​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​វិញ៕

This item is part of

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG