វ៉ាស៊ីនតោន —
ក្រុមជនរងគ្រោះនៃរបបខ្មែរក្រហមបានស្នើថា ចៅក្រមជំរះក្តីគួររក្សាទុកទោស មួយជីវិតសម្រាប់អតីតមេដឹកនាំខ្មែរក្រហមពីរនាក់ គឺ នួន ជា បងធំទី២ និង ខៀវ សំផនប្រមុខរដ្ឋនៃរបបខ្មែរក្រហមពីបទទាក់ទងនឹងការជម្លៀសប្រជាពលរដ្ឋ និងការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ក្នុងទសវត្សរិ៍១៩៧០។ ក្រុមតំណាងជនរងគ្រោះបានចាត់ទុកថា នេះជារឿងត្រឹមត្រូវ។
នៅក្នុងសវនាការបញ្ចប់សេចក្តីសន្និដ្ឋានរយៈពេលបីថ្ងៃរបស់ខ្លួនទាក់ទងនឹង សំណុំរឿង០០២វគ្គទី១ សហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិ ជាពិសេសលោកស្រី ជា លាង បានថ្លែងនៅចំពោះមុខជនជាប់ចោទទាំងពីររូបដោយបង្ហាញថា នួន ជា និងខៀវ សំផន ជាអ្នកដាក់ផែនការនិងគោលនយោបាយឲ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងចេញពីទីក្រុងនានានិងការជម្លៀសប្រជាជនពីតំបន់មួយទៅតំបន់មួយទៀត រួមទាំងផែនការនៃការសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ជាដើម។ សាក្សីអះអាងថាជនរងគ្រោះជិតមួយម៉ឺននាក់ត្រូវបានសម្លាប់ចោលនៅទីនោះ។
លោកជុំ ម៉ី នាយកសមាគមជនរងគ្រោះសម័យខ្មែរក្រហមហៅថាសមាគម ក្សេមក្សាន្តនិងជាតំណាងជនរងគ្រោះមួយរូបដែលរួចផុតពីការកាប់សម្លាប់ សម័យខ្មែរក្រហមពីគុកទួលស្លែងបានអះអាងថា លោកគាំទ្រការដាក់ទោសមួយជីវិតហើយលោកស្នើសុំថា ចៅក្រមត្រូវរក្សាទុកទោសទណ្ឌនេះ។
លោកថ្លែងថា៖ «គួរតែធ្វើតាមព្រះរាជអាជ្ញាដើម្បីដាក់ទោសអស់មួយជីវិត។ នៅសរអាច្បាប់គេ សម្លាប់មនុស្សបីនាក់ដាក់ទោស២០០ឆ្នាំ»។
លោកបានថ្លែងដែរថា ការដាក់ទោសធ្ងន់ធ្ងរជាគំរូដើម្បីកុំឲ្យក្មេងជំនាន់ក្រោយ ដឹកនាំប្រទេសយកគំរូតាមការកាប់សម្លាប់ដូចសម័យខ្មែរក្រហម ជម្លៀសពលរដ្ឋ ធ្វើឲ្យមានការបែកបាក់ព្រាត់ប្រាស់ក្រុមគ្រួសារទៀត។
«ខ្ញុំអំពាវនាវដល់ចៅក្រមក្តីថា ត្រូវដាក់ទោសមួយជីវិតដូចជាឌុចអញ្ចឹងបានខ្ញុំសប្បាយចិត្ត»។
សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិហើយមានបញ្ហាខ្វះខាតថវិកានេះ បានកាត់ទោសសំណុំរឿង០០១រួចហើយ គឺសំណុំរឿងប្រធានគុកទទួលស្លែងខ្មែរក្រហមម្នាក់ឈ្មោះ កាំង ហ្គេចអ៊ាវ ហៅឌុច ដែលទទួលខុសត្រូវការកាប់សម្លាប់ជីវិតអ្នកទោសជាង១២.០០០នាក់។ ឌុចត្រូវចៅក្រមសម្រេចដាក់ ទោសក្នុងពន្ធនាគារមួយជីវិត។
ចៅក្រមសាលាក្តីខ្មែរក្រហមកំពុងស្តាប់សេចក្តីសន្និដ្ឋានបញ្ចប់របស់ជនរងគ្រោះ និងមេធាវី ស្តាប់សេចក្តីសន្និដ្ឋានបញ្ចប់ របស់សហព្រះរាជអាជ្ញា ស្តាប់សេចក្តី សន្និដ្ឋានចុងក្រោយរបស់ជនជាប់ចោទនិងមេធាវី ជាដើម ក្នុងរយៈពេលពីរ សប្តាហ៍នេះ មុននឹងចៅក្រមសម្រេចដាក់ទោសជនជាប់ចោទនៃសំណុំរឿង០០២វគ្គទី១។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថាការស្នើសុំដាក់ ទោសទណ្ឌយ៉ាងដូច្នេះគឺគ្រាន់តែជាភាគីម្ខាង តែមេធាវីនិងជនជាប់ចោទក៏នឹង ពន្យល់ បកស្រាយនៅថ្ងៃបន្តរបន្ទាប់ខាងមុខដែរដើម្បីឲ្យចៅក្រមសំរាលទោសទណ្ឌទៅតាមអំណះអំណាងនិងភស្តុតាងដែលគេមានសម្រាប់ដោះបន្ទុក មុន ពេលក្រុមចៅក្រមសម្រេចទោសលើជនជាប់ចោទ។
«នេះគ្រាន់តែជាការស្នើសុំប៉ុណ្ណោះ តែការសម្រេចគឺអាស្រ័យទៅលើចៅក្រមគាត់ នឹងធ្វើការពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់រួមទាំងភស្តុតាងទាំងឡាយ។ ហើយសាលក្រមក្នុងសំណុំរឿង០០២ វគ្គទី១នេះ គ្រោងនឹងប្រកាសនៅពាក់ កណ្តាលឆ្នាំ២០១៤ខាងមុខ»។
ទោះជាយ៉ាងណាក៏ដោយលោក ស៊ុំ ឫទ្ធី ជាជនរងគ្រោះម្នាក់ទៀតដែលរួចជីវិត ពីគុកមួយសម័យខ្មែរក្រហមនៅខេត្តសៀមរាបបានអះអាងថាលោកជាជនរងគ្រោះម្នាក់ត្រូវការយុត្តិធម៌និង ការបំភ្លឺអំពីការពិតដែរ មិនមែនការសម្រេចទោសមួយជីវិត មុនពេលសំណុំរឿងទាំងមូលត្រូវកាត់ទោសចប់នោះ អាចធ្វើឲ្យលោកស្ងប់ចិត្តបានទេ។
«ហើយបើដាក់ទោសគាត់អស់មួយជីវិតទៅសំណុំរឿង០០២ ត្រូវបញ្ចប់ត្រឹមប៉ុណ្ណឹង ឬមួយក៏សំណុំរឿង០០២ត្រូវបន្តទៀត។ នេះខ្ញុំសុំសួរទៅសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិទៅវិញ»។
លោកថ្លែងថា ជនជាប់ចោទទាំងពីរទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទូទាំង ប្រទេស គឺការ កាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១.៧លាននាក់ មិនមែនឧក្រិដ្ឋកម្មតែមួយក្នុងវគ្គទី១នៃសំណុំរឿង០០២ទេ៕