កងទ័ពអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងត្រៀមធ្វើការសាកល្បងប្រព័ន្ធការពារមីស៊ីល THAAD ម្តងទៀតដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។
លោក Jeff Davis អនុសេនីយ៍ឯកកងនាវា និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយនៅថ្ងៃចន្ទថា ការសាកល្បងនេះប្រព័ន្ធការពារមីស៊ីលរបស់យោធាស.រ.អា.នេះធ្វើឡើងក្នុងពេលឆាប់ៗនៅរដ្ឋ Alaskaដែលនៅភាគឦសានសហរដ្ឋអាមេរិក។ លោកនិយាយថា ការសាកល្បងនេះគឺជាវិធានការដែលធ្វើជាធម្មតាដើម្បីបញ្ជាក់ថា ប្រព័ន្ធនេះដំណើរការត្រឹមត្រូវ។
ក្នុងសារថ្លែងទៅកាន់កងនាវាមុជទឹក សេចក្តីថ្លែងការរបស់កងនាវាស.រ.អា. U.S. Coast Guard ឲ្យដឹងថា ការសាកល្បងនេះអាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ហើយបានណែនាំឲ្យកប៉ាល់នានាចេញពីតំបន់នេះ ចន្លោះកោះ Kodiak Island រដ្ឋ Alaska និងរដ្ឋ Hawaii៕