ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅថ្ងៃពុធនេះនៅ ពេលដែលលោកធ្វើជាម្ចាស់ផ្ទះរៀបចំទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅឯ ការទទួលទានអាហារផ្លូវរដ្ឋមួយក្រោយពីការពិភាក្សាដ៏យកចិត្តទុកដាក់អស់មួយថ្ងៃ។
ពួកមន្ត្រីសេតវិមាននិយាយថា ពួកមេដឹកនាំនឹងពិភាក្សាអំពីការគំរាមកំហែងកើនឡើងដែលបណ្តាលមកពីប្រទេសកូរ៉េខាងជើង និងវិធីដែលប្រទេសជាតិទាំង២អាចធ្វើសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងវិធីនានាដើម្បីទប់ទល់នឹងការកើនឡើងនូវអំណាចរបស់ចិនដែលស្ថិតក្នុងចំណោមបញ្ហាផ្សេងទៀត។
លោកប្រធានាធិបតី Biden និងលោក Yoon នឹងធ្វើសន្និសីទកាសែតបន្ទាប់ពីការពិភាក្សាគ្នា។
លោកប្រធានាធិបតី Yoon ក៏នឹងថ្លែងនៅក្នុងសភាអាមេរិក ខណៈដែលលោកស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ដំណើរទស្សនកិច្ចរបស់លោក Yoon កត់សម្គាល់ខួបលើកទី៧០នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
ខណៈដែលលោក Yoon និងលោក Biden ពិភាក្សាគ្នា សេតវិមាននិយាយថាភរិយារបស់អស់លោកនឹងទៅទស្សនាសារមន្ទីរសិល្បៈជាតិ National Gallery of Art ក្នុងរដ្ឋធានីវ៉ាស៊ីនតោន«នៅក្នុងការប្រារព្ធការកោតសរសើរស្នាដៃសិល្បៈនិងការបន្តមិត្តភាពរវាងប្រទេសទាំង២»។
កាលពីថ្ងៃអង្គារម្សិលមិញ លោកប្រធានាធិបតី Biden និងលោក Yoon ហើយនឹងភរិយារបស់អស់លោកក៏បានទៅអញ្ជើញទៅទស្សនាវិមានសង្គ្រាមកូរ៉េនៅសួនសាធារណៈ National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕
ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកសហរដ្ឋអាមេរិកធ្វើឡើងក្នុងពេលដ៏ប្រឈម

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាលោកស្រី Jill Biden ទស្សនាបូជនីយដ្ឋានរំឭកសង្គ្រាមនៅកូរ៉េ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងភរិយាលោស្រី Kim Keon Hee នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។