ជប៉ុននិងកូរ៉េខាងត្បូងបើក «ជំពូកថ្មី» នៃទំនាក់ទំនងនៅកិច្ចប្រជុំកំពូលដ៏កម្រមួយ
កូរ៉េខាងត្បូងនិងជប៉ុនបានព្រមព្រៀងគ្នាក្នុងការបន្ធូរបន្ថយភាពតានតឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា អំឡុងពេលកិច្ចប្រជុំដ៏កម្រមួយរវាងមេដឹកនាំប្រទេសទាំងពីរ។ កិច្ចប្រជុំនៅទីក្រុងតូក្យូបានធ្វើឡើង ប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយ ដោយការណ៍នេះឆ្លុះបញ្ចាំងពីការប្រឈមផ្នែកសន្តិសុខ ដែលកូរ៉េខាងត្បូងនិងជប៉ុនកំពុងប្រឈមមុខ។ លោក Bill Gallo នៃវីអូអេ ជូនសេចក្តីរាយការណ៍ពីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕