ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីស៊ីល​អន្តរទ្វីបកូរ៉េ​ខាង​ជើង​នាំ​​​ឱ្យមាន​ការ​ប្រកាស​បង្កា​​​​​​គ្រា​​អាសន្ន​នៅ​​ជប៉ុន


ប្រទេស​កូរ៉េខាងជើង​បាញ់​មីស៊ីល
ប្រទេស​កូរ៉េខាងជើង​បាញ់​មីស៊ីល

មន្ត្រីស.រ.អ.​បាន​និយាយ​ថាកូរ៉េខាង​ជើង​បានបាញ់​មីស៊ីលផ្លោងអន្តរទ្វីបនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​នាំ​ឱ្យមានការ​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​គ្រាមាន​អាសន្ននិង​ការជម្លៀសមនុស្ស​នៅលើកោះធំ​មួយនា​ប៉ែក​ខាង​ជើង​បំផុតនៃ​ប្រទេស​ជប៉ុន។

បើតាម​បណ្តាញផ្សាយ​ព័ត៌មាន​ជប៉ុន​ថា​ក្រុម​អ្នក​ស្រុកនៅកោះ Hokkaido ត្រូវ​បាន​ប្រាប់ឱ្យ​ជ្រក​នៅ​ក្នុង​ជាន់ក្រោម​ដីផ្ទះ​ពួក​គេ ហើយប្រព័ន្ធ​ដឹកជញ្ជូនសាធារណៈខ្លះ​ក្នុង​តំបន់​នោះ​បាន​បញ្ឈប់​បណ្តោះ​អាសន្ន។

តែយ៉ាងណា​ក៏​ដោយក៏​ប្រមាណ​២០នាទីក្រោយ​ការប្រកាសឱ្យ​ប្រុងប្រយ័ត្ននេះមក មន្ត្រី​ជប៉ុនបានលុប​ចោល​ការឱ្យ​ប្រុងប្រយ័ត្ន​នេះ។ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​លោក​ Yasukazu Hamada បាន​និយាយ​នៅពេល​បន្ទាប់​មក​ថាមីស៊ីលនោះ​បានធ្លាក់ខាង​ក្រៅដែន​ដី​ជប៉ុន។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ សេតវិមានបានថ្កោលទោស​ខ្លាំងដល់ការ​ធ្វើតេស្ត​នេះ ដែល​ខ្លួន​បាន​និយាយ​ថា​មានទាក់ទិននឹង​មីស៊ីល​បាញ់​បានឆ្ងាយ។

​ក្រុមនាយអគ្គសេនាធិការ​កង​យោធពលកូរ៉េខាង​ត្បូងបានថ្លែង​ថា​មីស៊ីល​នេះ​មានវង់​ប្រតិបត្តិការមធ្យមឬវែង​ជាង​នេះ ហើយថា​វា​ត្រូវ​បានបាញ់បង្ហោះ​ពី​តំបន់​ជិត​ទីក្រុង​ព្យុងយ៉ាង​។ ក្រុម​នាយអគ្គសេនាធិការ​នេះ​បាន​បន្ថែម​ថា​មីស៊ីល​នេះ​ហោះ​បាន​១០០០​គ.ម.​មុនធ្លាក់​ក្នុង​សមុទ្រនៅ​ចន្លោះប្រទេស​កូរ៉េ​និង​ប្រទេស​ជប៉ុន។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េខាងត្បូងបាន​និយាយ​ប្រាប់​វីអូអេ​នៅ​ពេល​បន្ទាប់​មក​ថាមីស៊ីល​នេះ​ទំនងជាប្រើ​ឥន្ធនៈរឹងហើយ​ហាក់​ដូច​ជា​អាវុធ​ប្រភេទ​ថ្មី​មួយដែល​កូរ៉េ​ខាង​ជើង​មិនដែល​បានបាញ់​បង្ហោះ​ពី​ពេល​មុន​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG