មន្ត្រីស.រ.អា.ខាងផ្នែកសន្តិសុខនិងខាងថាមពលបរមាណូកាលពីថ្ងៃច័ន្ទ បាននិយាយត្រួសៗប្រាប់ក្រុមសមាជិកសភាស.រ.អា.អំពីសំណើបន្ត៣០ឆ្នាំទៀតនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការខាងថាមពលបរមាណូរបស់ស.រ.អា.ជាមួយប្រទេសចិន។
ការប្រជុំបិទទ្វារនេះនៅក្នុងរដ្ឋធានីវាស៊ីនតោន បានត្រូវធ្វើឡើងនៅពេលសភាចាប់ផ្តើមពិចារណាថាតើនឹងធ្វើឱ្យមានជាថ្មីនូវកិច្ចព្រមព្រៀងនេះដែលបានចូលជាធរមានកាលពី៣០ឆ្នាំមុននេះ ហើយដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំនេះឬបែបណា។
កិច្ចព្រមព្រៀងថ្មីមួយនឹងអនុញ្ញាតឱ្យប្រទេសចិន ដែលជាផ្សារថាមពលបរមាណូធំបំផុតនៅក្នុងពិភពលោក អាចទិញរេអាក់ទ័រ រចនាដោយស.រ.អា.ច្រើនថែមទៀតនិងបច្ចេកទេសបរមាណូដើម្បីរចនាជាថ្មីនូវសារធាតុ ព្លុយទោញ៉ូម(plutonium) បានមកពីប្រេងដែលប្រើប្រាស់រួចហើយ។
ដូចកិច្ចព្រមព្រៀងមួយជាមួយប្រទេសចិនដែរ ស.រ.អា.មានកិច្ចព្រមព្រៀងថាមពលបរមាណូបែបនេះចំនួន២១ទៀតជាមួយប្រទេសឯទៀតៗ ដោយបន្ថែមទាំងកោះតៃវ៉ាន់ ហើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានអំពាវនាវដល់សភាឱ្យអនុញ្ញាតឱ្យមានកិច្ចព្រមព្រៀងថ្មីជាមួយរដ្ឋាភិបាលក្រុងប៉េកាំង៕