អង្គការសហប្រជាជាតិស្នើឲ្យកម្ពុជាប្រគល់ផែនទី១៨ផ្ទាំងវិញ នៅពេលដល់កាលកំណត់ ហើយថា កម្ពុជាមិនអាចបកស្រាយតួនាទីអ.ស.ប.ថាគាំទ្រខ្សែ បន្ទាត់ព្រំដែននោះទេ។
អ.ស.ប.បានស្នើឲ្យកម្ពុជាប្រគល់ផែនទីដែលកម្ពុជាខ្ចី ប្រគល់មកខ្លួនវិញក្នុងពេលឆាប់ៗខាងមុខ។ ការលើកឡើងរបស់អ.ស.ប.នេះគឺដោយសារកម្ពុជាបានទទួលផែនទីចំនួន១៨ផ្ទាំង ហើយមិនមែនជាផែនទីដែលកម្ពុជាត្រូវការ ហើយកម្ពុជាត្រូវមានការធានាថានឹងប្រគល់ជូនអ.ស.ប.វិញដោយគ្មានបាត់បង់។ នេះបើតាមលិខិតរបស់លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអ.ស.ប.ដែលត្រូវផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី៥សីហា ក្រោយពីលោកនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើសុំផែនទីដើមខ្នាត១ លើ១០០.០០០។
ផែនទីដើមនេះត្រូវគេដឹងថា លោក ហ៊ុន សែន បានខ្ចីកាលពីថ្ងៃទី៦ ខែកក្កដាឆ្នាំ២០១៥ ហើយដែលត្រូវបានផលិតកាលពីឆ្នាំ១៩៣៣ដល់១៩៥៣។ ផែនទីនេះបានត្រូវបោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ហើយត្រូវគេអះអាងថា កម្ពុជាបានយកទៅតម្កល់ទុកនៅអ.ស.ប.កាលពីឆ្នាំ១៩៦៤។ អ.ស.ប.មិនទាន់រកឃើញផែនទីដើមនេះដែលកម្ពុជាចង់បាន ហើយដែលកម្ពុជាអះអាងថាបានតម្កល់នៅឯ អ.ស.ប.នោះទេ។ សំណួរជាច្រើនសួរថា ហេតុអ្វីបានជាអ.ស.ប.មិនអាចរកផែនទីនោះឃើញ? តើកម្ពុជាពិតជាបានយកទៅតម្កល់មែនឬ?
ទោះជាយ៉ាងណាក៏ដោយ ផែនទីដែលកម្ពុជាថាខុសមិនត្រូវនឹងការចង់បានរបស់ខ្លួននោះ តម្រូវឲ្យមានការផ្លាស់លិខិតពាក់ព័ន្ធនឹងការខ្ចីផែនទីដែលត្រូវផ្តល់ជូនក្នុងលក្ខខណ្ឌ«លើកលែង» នេះដល់កម្ពុជា ជូនទៅអ.ស.ប.វិញ។ អ.ស.ប.ក៏បានទាមទារមិនឲ្យគេបកស្រាយថាខ្លួនបានគាំទ្រឬយល់ព្រមជាផ្លូវការចំពោះខ្សែបន្ទាត់ព្រំដែននិងឈ្មោះនានាដែលបានបង្ហាញនៅលើផែនទីទាំងនោះទេ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសន្យាថានឹងធ្វើកិច្ចព្រមព្រៀងឲ្យបានឆាប់ស្តីពីលក្ខខណ្ឌនិងការយោគយល់គ្នាសម្រាប់ការខ្ចីផែនទីខាងលើតាមសំណើរបស់លោក បាន គីម៊ូន។ នេះបើតាមលិខិតរបស់លោក ហ៊ុន សែនកាលពីថ្ងៃទី៦ ខែសីហាជូនចំពោះលោក បាន គីម៊ូន។ ភ្លាមៗនេះដែរ លោក ហ៊ុន សែនបានសម្រេចបង្កើតគណៈកម្មការមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីបំពេញកិច្ចក្នុងការទទួល ផ្ទៀងផ្ទាត់ និងប្រគល់ផែនទីអ.ស.ប.។ គណៈកម្មការនេះមានសមាជិក១០នាក់៕