ភ្នំពេញ —
ក្រុមមន្ត្រីគណបក្សកាន់អំណាចនិងគណបក្សជំទាស់បានជជែកដោយឡែកៗពីគ្នាជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលដែលលោកបំពេញទស្សនកិច្ចការងាររយៈពេលមួយសប្តាហ៍នៅក្រុងភ្នំពេញ។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជែងដ៏ធំមួយបានជួបជាមួយលោកសូរិយា ស៊ូបែឌី កាលពីល្ងាចថ្ងៃច័ន្ទដោយជជែកជាច្រើនពីដំណោះស្រាយស្វែងរកការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
«ខ្ញុំជជែកគ្នាលម្អិតពីការរកដំណោះស្រាយ។ ចំណុចណាដែលយើងអាចដោះស្រាយបានកម្រិតណាដែលយើងអាចទទួលយកបាន។ ដូចជាយើងថាប្រសិនបើគ.ជ.ប ឬរដ្ឋាភិបាលឆ្លើយថាពេលវេលាមិនគ្រប់គ្រាន់តើយើងត្រូវធ្វើអ្វី ហើយអ្វីដែលយើងត្រៀមបានកម្រិតណា»។
គណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មជាលើកទី២កាលពីម្សិលមិញនេះដែរដើម្បីទាមទារ
ឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សើរើឈ្មោះអ្នកបោះឆ្នោតឡើងវិញដែលមានបញ្ហា អន្តរាគមន៍លើគណបក្សកាន់អំណាចដែលប្រើប្រាស់មធ្យោបាយរបស់រដ្ឋដើម្បីឃោសនានយោបាយ រួមទាំងទាមទារឲ្យមានការអនុញ្ញាតឲ្យលោកសម រង្ស៊ី វិលត្រឡប់មកចូលរួមការបោះឆ្នោតវិញបាន។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដោយសារការផ្តន្ទាទោសរបស់តុលាការខ្មែរហើយលោកត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដែលរារាំងរូបលោកមិនឲ្យមានឱកាសចូលរួមការបោះឆ្នោតបាន។
លោកកឹម សុខា បញ្ជាក់ថា លោកក៏បានលើកឡើងជាថ្មីម្តងទៀតករណីលោកសម រង្ស៊ី ចំពោះមុខលោកសូរិយា ស៊ូបែឌី ដែរ ប៉ុន្តែលោកបដិសេធផ្តល់សេចក្តីអត្ថាធិប្បាយពីប្រតិកម្មតបរបស់មន្ត្រីអង្គការសហប្រជាជាតិនេះដោយសារតែលោកសំអាងថាលោកស៊ូបែឌី នឹងត្រូវធ្វើសន្និសីទកាសែតពីជំនួបនានានៅចុងសប្តាហ៍នេះ។
កាលពីថ្ងៃច័ន្ទដែរ លោកសូរិយា ស៊ូបែឌី បានជួបជាមួយលោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភានិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
លោកឈាង វុន បញ្ជាក់ថាលោកបានបកស្រាយពន្យល់តបទៅនឹងអនុសាសន៍មួយចំនួននៅក្នុងរបាយការណ៍កាលពីលើកមុនរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិជាពិសេសទាក់ទងនឹងការធ្វើសមាជជាតិ។
ការធ្វើសមាជនេះដែលមន្ត្រីគណបក្សប្រជាជនដដែលពន្យល់ថាមិនអាចធ្វើទៅរួចទេដោយសារតែបច្ចុប្បន្នកម្ពុជាស្ថិតក្នុងដំណើរប្រជាធិបតេយ្យរួចទៅហើយ។
លោកឈាង វុន បញ្ជាក់ថាលោកបានលើកពីការបដិសេធមិនចូលរួមក្នុងគណៈកម្មការនានារបស់គណបក្សជំទាស់ក្នុងរដ្ឋសភា ប៉ុន្តែមិនមានការជជែកអំពីករណីលោកសម រង្ស៊ីនោះទេ។
ជាមួយគ្នានោះបើតាមតំណាងរាស្ដ្រគណបក្សកាន់អំណាចដដែល លោកស៊ូបែឌី បានសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«គាត់គោរពនិងកោតសរសើរសម្តេចចំពោះការដឹកនាំកម្ពុជាយើងនេះ»។
លោកឈាង វុន អះអាងថា លោកហ៊ុន សែន គ្រោងនឹងទទួលយកសំណើសុំជួបរបស់លោកសូរិយា ស៊ូបែឌី។ ក៏ប៉ុន្តែលោកមិនដឹងថាជំនួបនោះនឹងប្រព្រឹត្តនៅថ្ងៃណានោះទេ។
លោក សូរិយា ស៊ូបែឌី បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ហើយលោកនឹងបញ្ចប់ទស្សនកិច្ចការងាររបស់លោកលើកទី៩នេះនៅថ្ងៃសៅរ៍ទី២៥ខែឧសភា។
លោកនាយករដ្ឋមន្ត្រីខ្មែរបានច្រានចោលការស្នើសុំជួបរបស់លោកស៊ូបែឌី ជាច្រើនដងនាពេលកន្លងមកដោយបានធ្វើការវាយប្រហារថាលោកស៊ូបែឌី គឺជាទេសចររយៈពេលវែងនៅកម្ពុជា៕