ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​គណបក្ស​ប្រឆាំង​ព្រមាន​ពី​ភាព​«មិន​ត្រឹមត្រូវ»​នៃ​ការ​បោះឆ្នោត​ខាង​មុខ

  • គង់ សុឋានរិទ្ធ

គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) នៅ​មុខ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។
ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ​បាន​ព្រមាន​ថា​ ការ​បោះឆ្នោត​ដោយ​«មិន​ត្រឹមត្រូវ»​ នឹង​មិន​ជួយ​កែប្រែ​សង្គម​ឲ្យ​លូតលាស់​បាន​ទេ។

លោក​យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២២ ខែ​មេសា​ ថា៖​ «បើ​សិន​ជា​ការ​បោះឆ្នោត​មិន​សេរី​និង​យុត្តិធម៌​ទេ​នឹង​នាំ​ឲ្យ​មាន​ការ​ជ្រើសរើស​មេដឹកនាំ​ដែល​មិន​ស្រប​តាម​ឆន្ទៈ​ប្រជារាស្រ្ត។ ហើយ​នៅ​ទី​បំផុត​បញ្ហា​របស់​ប្រជារាស្រ្ត​និង​មិន​បាន​ដោះស្រាយ​នោះ​ទេ»។

លោក​យឹម សុវណ្ណ បាន​លើក​អំពី​បញ្ហា​នៃ​អំពើ​ពុក​រលួយ​ ទំនាស់​ក្នុង​សង្គម​បច្ចុប្បន្ន​ ជា​ពិសេស​បញ្ហា​ដីធ្លី​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​រឹប​អូស​ដីធ្លី​ និង​ទ្រព្យ​សាធារណៈ។
ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ។

លោក​យឹម សុវណ្ណ នៅ​ក្នុង​ស្ទូឌីយូ​វីអូអ
លោក​យឹម សុវណ្ណ នៅ​ក្នុង​ស្ទូឌីយូ​វីអូអ
លោក​ថ្លែង​ថា៖ «ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ត្រូវ​តែ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​ យឹម សុវណ្ណ​ បន្ត​ថា៖ «វា​មាន​សារៈសំខាន់​ជា​ទី​បំផុត​ ជា​អាយុ​ជីវិត​ជាតិ​ ដើម្បី​ជ្រើសរើស​មេដឹកនាំ​មួយ​ធ្វើ​តាម​ឆន្ទៈ​ប្រជារាស្ដ្រ»។

តើអ្នក​យល់​ថា​ការ​បោះឆ្នោត​ខាង​មុខ​នឹង​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ដែរ​ឬ​ទេ?

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG