តួកគី​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​យោធា ​Kurd​ ១៧​កន្លែង

ក្រុម​ប៉ូលិស​តួគី​កំពុង​ធ្វើការ​នៅ​ជិត​កន្លែង​ផ្ទុះគ្រាប់​បែក​លើ​ប៉ុស្តិ៍ប៉ូលិល​ក្នុង​តំបន់ ​Sultanbeyli នៃ​ក្រុង​អ៊ីស្តង់ប៊ុល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។

កង​យោធា​នៃ​ប្រទេស​តួកគី​បាន​និយាយ​ថា​ កងយន្តហោះ​ចម្បាំង​របស់​ពួក​គេ​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកា​សប្រឆាំង​នឹង​ទីដៅ​ពួក​ឧទ្ទាម Kurd ​១៧​កន្លែង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​នេះ។​

សេចក្តី​ថ្លែងការណ៍​មួយ​បាន​និយាយ​ថា​ ការវាយ​ប្រហារ​តាម​អាកាស​ទាំង​នេះ​បាន​ផ្តោតការ​យក​ចិត្តទុក​ដាក់​លើសមាជិក​នៃ​គណបក្ស​កម្មករ​ Kurdistan​ ហៅ​កាត់​ថា PKK ​នៅ​ក្នុង​ខេត្ត ​Hakkari ​ដែល​នៅ​ជាប់​ព្រំដែន​នៃប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​អ៊ីរ៉ង់។​

ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​មាន​ឡើង​ក្រោយ​ការ​វាយ​ប្រហារ​ដ៏ប្រល័យ​កាល​ពី​ថ្ងៃចន្ទ​ដែល​គេ​បាន​បន្ទោស​ពួក​ PKK​ ថា​ជា​អ្នក​ធ្វើការ​វាយ​ប្រហារ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៩នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត ​Sirnak ​នៅ​ជិតខាង​និង​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ (Istanbul)។ ​កាលពី​យប់មិញ ​ពួក​ឧទ្ទាម​ Kurd​ បានវាយ​ប្រហារ​ ប៉ុស្តិ៍​យោធា​មួយ​នៅ​ក្នុង​ខេត្ត​ Sirnak ដែល​នាំ​ឱ្យ​ទាហាន​ម្នាក់​បាត់បង់​ជីវិត៕