ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ​ក្រុម​ឧទ្ទាម​ Kurds


ឧទ្ធម្ភាគចក្រ​ប្រភេទ AS-532AL របស់​កងកម្លាំង​ដែន​អាកាស​តួកគីចាកចេញ​ពី​មូលដ្ឋាន​ទ័ព​ Incirlik ពី​ក្រុង Adana ភាគ​ខាងត្បូង​ប្រទេស។ តួកគី​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ​ក្រុម​ឧទ្ទាម​ Kurds។
ឧទ្ធម្ភាគចក្រ​ប្រភេទ AS-532AL របស់​កងកម្លាំង​ដែន​អាកាស​តួកគីចាកចេញ​ពី​មូលដ្ឋាន​ទ័ព​ Incirlik ពី​ក្រុង Adana ភាគ​ខាងត្បូង​ប្រទេស។ តួកគី​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ​ក្រុម​ឧទ្ទាម​ Kurds។

ប្រទេស​តួកគី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ពេល​យប់​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​ពួក​ឧទ្ទាមជន​ជាតិ​ភាគ​តិចKurds នេះ​តាមការ​បញ្ជាក់របស់​ការិយា​ល័យ​របស់​លោក​នាយករដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​ពុធ​នេះ ​ខណៈ​ដែល​សភា​របស់​ប្រទេស​នោះ ​បាន​ប្រុងប្រៀបបើក​សម័យ​ប្រជុំ​ពិសេស ដើម្បីជជែក​ដេញ​ដោល​ពី​យុទ្ធ​នាការ​របស់​កងទ័ព​ទៅ​លើ​ពួក​អ្នក​ប្រយុទ្ធ​ និង​ពួក​ជនសកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ក្នុង​ប្រ​ទេស​អ៊ីរ៉ាក់។

ការ​វាយ​ប្រហារ​តាម​អាកាស​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើទី​កន្លែង​របស់​គណបក្ស​ពលករ Kurds ចំនួន​៦​កន្លែង​ក្នុង​តំបន់​ភាគ​អាគ្នេយ៍ប្រទេស​តួកគី​ និ​ងតំបន់​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។​ សេចក្តី​ថ្លែង​ការណ៍​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរថា ​ពួក​អាជ្ញាធរ​បាន​ឃុំ​ខ្លួន​មនុស្សជាង​១.៣០០ ​នាក់នៅ​ក្នុង​ប្រទេស​តួកគី ពាក់ព័ន្ធ​នឹង​ការ​វាយ​ឆ្មក់​ប្រឆាំង​នឹង​គណបក្សពលករ Turks (PKK) ពួក​ជន​សកម្ម​ប្រយុទ្ធរដ្ឋ​ឥស្លាម​ និង​ពួក​ជន​សកម្មប្រយុទ្ធ​ផ្សេង​ៗ​ទៀត។

មុនពេល​ប្រជុំ​សភា លោក Selahattin Demirtasមេដឹកនាំនៃ​គណបក្សប្រជាធិបតេយ្យ​របស់​ប្រជាជន​ ដែល​លម្អៀង​ទៅ​ខាង​ជន​ជាតិ Kurds ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​ជា​បន្ទាន់។

ប្រធានា​ធិបតី Recep Tayyip Erdogan បាន​និយាយកាល​ពី​ថ្ងៃ​អង្គារ​ថា ​តួកគី​នឹង​មិន​ដក​ថយ​នៅ​ក្នុង​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នោះ​ទេ។

​សេចក្តីអត្ថាធិប្បាយ​របស់​លោក​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​តែ​មួយ ​ដែល​អង្គការ​អូតង់ ​បាន​បើក​សម័យ​ប្រជុំ​ពិសេស ​ហើយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ភេរវកម្មទៅ​លើ​តួកគី​ និង​បាន​សន្យា​សាមគ្គី​ជាមួយ​ប្រទេស​នោះ៕

XS
SM
MD
LG