ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុងស៊ុល​អាមេរិក​នៅ​តួកគី​រង​ការ​បាញ់​ប្រហារ


ប៉ូលីស​នៅ​ក្នុង​ការបាញ់​ត​មួយ​ នៅ​ក្បែរ​កន្លែង​ផ្ទុះ​គ្រាប់​បែក​កាល​ពី​ពេល​យប់​មួយ​ក្បែរ​ស្ថានីយ៍​ប៉ូលីស​ ក្នុង​រដ្ឋ​ធានី​អ៊ីស្តង់ប៊ុល កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។​
ប៉ូលីស​នៅ​ក្នុង​ការបាញ់​ត​មួយ​ នៅ​ក្បែរ​កន្លែង​ផ្ទុះ​គ្រាប់​បែក​កាល​ពី​ពេល​យប់​មួយ​ក្បែរ​ស្ថានីយ៍​ប៉ូលីស​ ក្នុង​រដ្ឋ​ធានី​អ៊ីស្តង់ប៊ុល កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។​

នៅ​ថ្ងៃ​ចន្ទ​នេះ​ ការ​វាយ​ប្រហារ​បន្ត​គ្នា​មួយ​ ទៅ​លើ​គោល​ដៅ​ដែល​ជាក្រុម​ប៉ូលីស​និង​ទាហាន នៅ​ក្នុង​ប្រទេស​តួក​គី​ ​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំ​នួន​ស្លាប់​ ខណៈ​ពេល​មានការបាញ់​កាំភ្លើង​វាយ​ប្រហារ​លើ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​នៃ​ប្រទេស​នេះ។

មិន​មាន​មនុស្ស​ត្រូវ​របួស​ទេ​ នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​បាន​បាញ់​កាំភ្លើង​ដាក់​ស្ថាន​កុង​ស៊ុល​អាមេរិក​នៅ​ក្នុង​រដ្ឋ​ធានី​អ៊ីស្តង់​ប៊ុល​ (Istanbul)។ ក្រុម​វាយ​ប្រហារ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ នៅ​ពេល​ក្រុម​ប៉ូលីស​បាញ់​តប​ត​វិញ​ ក៏​ប៉ុន្តែ​នៅ​ពេល​បន្ទាប់​មក​បូលីស​បាន​ចាប់​ខ្លួន​ស្រ្តី​ម្នាក់​ ​ដែល​ជា​ស្ត្រី​ក្នុង​បណ្តា​អ្នក​វាយ​ប្រហារ​នោះ​។​

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នោះ​ នៅ​ក្នុង​ផ្នែក​មួយ​ទៀត​នៃ​រដ្ឋធានី​អ៊ីស្តង់ប៊ុល មាន​ គ្រាប់​បែក​មួយបាន​ផ្ទុះ​នៅ​ឯ​ស្ថានីយ៍​ប៉ូលីស​មួយ​កន្លែង​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១០​នាក់​ត្រូវ​របួស​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ប៉ូលីស​១០​នាក់​ផង​ដែរ។

ទីភ្នាក់ងារ​សារព័ត៌មាន​ Anadolu របស់​រដ្ឋ​បាន​ដក​ស្រង់​សម្តី​ក្រុម​ប៉ូលីស​ ដែល​បាន​បន្ទោស «ក្រុម​ភេរវជន» ថា​ជា​អ្នក​វាយ​ប្រហារ។​

នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ​ដែរ​ ក្រុម​ប៉ូលីស​បាន​ទាក់​ទិន​នឹង​ការ​បាញ់​ត​គ្នា​មួយ​ទៀតជា​មួយ​អ្នក​វាយ​ប្រហារ​ពីរ​នាក់​នៅ​ពេល​បន្ទាប់មក​ ហើយ​បាន​សម្លាប់​ជន​ទាំង​ពីរ​នាក់នោះ។

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​តួកគី​ គ្រាប់​បែក​មួយ​គ្រាប់​នៅ​តាម​ដង​ផ្លូវ​បាន​ផ្ទុះ​នៅ​ក្នុង​ខេត្ត​ Sirnak នៅ​ថ្ងៃ​ចន្ទ​នេះ​ នាំ​ឲ្យ​ប៉ូលីស​បួន​នាក់​បាន​បាត់បង់ជីវិត៕

XS
SM
MD
LG