ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំកំពុងព្រមានថា«វាជាការសង្វេកបំផុតសម្រាប់ប្រទេសកូរ៉េខាងជើង ប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការខាងយោធាប្រឆាំងនឹងកូរ៉េខាងជើងនោះ»។
លោកប្រធានាធិបតីអាមេរិកដែលបានថ្លែងឈរទន្ទឹមគ្នាជាមួយ Emir Sheikh Sabah al-Ahmed Al-Sabah នៃប្រទេសគុយវ៉ែតដោយឆ្លើយទៅនឹងសំណួររបស់អ្នកយកព័ត៌មាននោះបានឆ្លើយតបថា«សង្ឃឹមថា យើងនឹងមិនត្រូវប្រើប្រាស់វាលើប្រទេសកូរ៉េខាងជើងដែលលោកនិយាយសំដៅយោធាសហរដ្ឋអាមេរិក»។
លោកប្រធានាធិបតីត្រាំបានបដិសេធ២ដងពុំឆ្លើយតបទៅនឹងសំណួរដែលសួរថា«តើអាចទទួលយកបានដែរឬទេដែលកូរ៉េខាងជើងរក្សាអាវុធនុយក្លែអ៊ែរបស់ខ្លួននោះ ក៏ប៉ុន្តែ«ត្រូវបានរាំងខ្ទប់និងហាមឃាត់ការប្រើប្រាស់»។
លោកប្រធានាធិបតី ត្រាំ បានឆ្លើយតបក្នុងអំឡុងនៃសន្និសីទកាសែតនៅ East Room នៅសេតវិមានថា៖ «ខ្ញុំមិនចរចាជាមួយអ្នកឯងទេ។ ប្រហែលយើងនឹងមានឱកាសដើម្បីចរចាជាមួយមនុស្សផ្សេងទៀត ក៏ប៉ុន្តែ ខ្ញុំមិនដាក់ការចរចារបស់ខ្ញុំនៅលើតុទេ មិនដូចរដ្ឋបានមុនៗទេ។ ខ្ញុំអាចប្រាប់អ្នកថា កូរ៉េខាងជើងកំពុងធ្វើអាកប្បកិរិយាមិនល្អហើយគេត្រូវតែបញ្ឈប់»។
ប្រធានាធិបតីត្រាំបានអះអាងថា អស់រយៈពេល២៥ឆ្នាំហើយដែលរដ្ឋបាលសហរដ្ឋអាមេរិកបានជួបប្រទះថា មួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងបានធ្វើឡើង ការងារថ្មីចាប់ផ្តើមនៅក្នុងប្រទេសកូរ៉េខាងជើងគឺការបន្តធ្វើអាវុធនុយក្លេអ៊ែរ។
បន្ទាប់ពីអត្ថាធិប្បាយរបស់ប្រធានាធិបតីត្រាំ មន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាមេរិកបានសម្តែងនូវការព្រួយកង្វល់ថា កូរ៉េខាងជើងមិនអាចត្រូវគេកំញ៉ើញបានទេ៕