លោក Trump ធ្វើ​ឲ្យ​មាន​ភាព​សំខាន់​នៅក្នុង​ការ​ប្រកួត​ប្រជែង​កាន់​កាប់​​សភា

  • Michael Bowman

លោក Donald Trump ថ្លែង​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា នៅ​រដ្ឋ​ Ohio។

យោង​តាម​ស្ថានភាព​នយោបាយ​ក្នុង​ឆ្នាំ​នេះ​ ហាក់​ដូចជា​បង្ហាញ​ថា​ គណបក្ស​ប្រជាធិបតេយ្យ​ ទំនង​ជា​នឹង​ឈ្នះ​សំឡេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធសភា​ ប៉ុន្តែ​មាន​ភ័ស្តុតាង​តិចតួច​ បង្ហាញ​ថា​ បញ្ហា​របស់​លោក​ Trump ​កំពុង​បំផ្លាញ​បេក្ខជន​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ។

ខណៈ​ពេល​មាន​ភាព​ចម្រូងចម្រាស​នៅ​ជុំ​វិញ​ លោក​ Donald Trump​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ ជ្រើស​រើស​ប្រធានាធិបតី​ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​ ក៏​ជា​ការ​ផ្តោត​អារម្មណ៍​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តាក់តែង​ច្បាប់​ ដែល​នឹង​កំណត់​ថា​ តើ​គណបក្ស​មួយ​ណា​អាច​កាន់កាប់​សភា​នោះ។

យោង​តាម​ស្ថានភាព​នយោបាយ​ក្នុង​ឆ្នាំ​នេះ​ ហាក់​ដូចជា​បង្ហាញ​ថា​ គណបក្ស​ប្រជាធិបតេយ្យ​ ទំនង​ជា​នឹង​ឈ្នះ​សំឡេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធសភា​ ប៉ុន្តែ​មាន​ភ័ស្តុតាង​តិចតួច​ បង្ហាញ​ថា​ បញ្ហា​របស់​លោក​ Trump ​កំពុង​បំផ្លាញ​បេក្ខជន​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ។

គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ផ្តោត​លើ​ការ​រិះគន់​លោក ​Donald Trump។​ លោកស្រី Clinton ថ្លែង​ថា៖ «ពិភពលោក​ទាំង​មូល​បាន​ដឹង​ ពី​ទង្វើរ​របស់​លោកTrump ទៅ​លើ​មនុស្ស​ស្រី»។

ហើយ​ភ្ជាប់​សមាជិក​សភា​របស់​គណបក្ស​សាធារណរដ្ឋ​ ទៅ​បេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន​ ដោយ​ប្រើប្រាស់​ភាសា​របស់​ខ្លួន​ប្រឆាំង​នឹង​បញ្ហា​ទាំងនោះ។ គណៈកម្មាធិការ​រៀបចំ​យុទ្ធនាការ​ថ្លែង​ថា​៖​ «ខ្ញុំ​គិត​ថា​ យើង​នឹង​ធ្វើ​ឲ្យ​អាមេរិក​ជា​ប្រទេស​អស្ចារ្យ​ម្តង​ទៀត​ ពិត​មែន​ទេ​?​»​។ «ខ្ញុំ​គាំទ្រ​បេក្ខជន​ខាង​គណបក្ស​សាធារណ​រដ្ឋ»។ «ខ្ញុំ​មាន​គម្រោង​គាំទ្រ​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ»។​

ថ្មី​ៗ​នេះ​ សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​ច្រាន​ចោល​ លោក Donald Trump ទាំងស្រុង​។

លោក John Mccain ថា៖ «កាល​ដែល​ខ្ញុំ​ច្រាន​ចោល​បេក្ខជន​នៃ​គណបក្ស​របស់​ខ្ញុំ​ មិន​មែន​ជា​ការ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​នោះ​ទេ»។

អ្នកផ្សេង​ទៀត​ ដែល​ម្តង​គាំទ្រ​ ម្តង​មិន​គាំទ្រ​លោកTrump ឬ​គាំទ្រ​លោក​ដោយ​ស្ទាក់ស្ទើរ​លើកឡើង​ថា​ លោកស្រី Hillary Clinton អាក្រក់​ជាង​លោក Trump ទៅ​ទៀត​។

លោកMarco Rubio ថា៖ «ខ្ញុំ​មិន​ទុក​ចិត្ត​លោកស្រី Hillary Clintonជាមួយ​នឹង​ពត៌មាន​សម្ងាត់​ទេ​។ លោកស្រី​បាន​បង្ហាញ​ថា​ លោកស្រី​មិន​អាច​ចាត់ចែង​រឿង​នេះ​បាន​ទេ»។

លោក John Feehery ថ្លែថា៖ «បញ្ហា​ធំ​ជាង​គេ​សម្រាប់​អ្នក​សាធារណ​រដ្ឋ​ភាគច្រើន​ គឺ​ក្រុម​អ្នក​គាំទ្រ​របស់​ពួកគេ​តាំង​ពី​ដំបូង​ គឺ​អ្នក​ដែល​នឹង​ត្រូវ​ចេញ​មក​បោះឆ្នោត​នោះ​ នៅ​តែ​គាំទ្រ​លោក Donald Trump»។

គណបក្ស​ប្រជាធិបតេយ្យ​ចាំ​បាច់​ ត្រូវ​រក​ឲ្យ​បាន​អាសនៈ​ចំនួន​៤​ បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​ចំនួន​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​ ប្រសិន​បើ​ លោកស្រី Clinton ឈ្នះ​ជា​ប្រធានាធិបតី​ ក៏​ប៉ុន្តែ​បើ​សិន​ជា​លោកTrump ឈ្នះ​វិញ​ នោះ​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​រក​ឲ្យ​បាន​៥​ អាសនៈ។

លោក Chuck Schumer ថា៖«ខ្ញុំ​គិត​ថា​ យើង​នឹង​ឈ្នះ​ចំនួន​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា។ គណបក្ស​សាធារណរដ្ឋ​កំពុង​តែ​បែក​បាក់​គ្នា​ ហើយ​សមាជិក​ព្រឹទ្ធសភា​ ដែល​កំពុង​តែ​កាន់​អំណាច​ មិន​អាច​សម្រេច​ចិត្ត​ ថា​ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​លោក Trumpនោះ​»។

គណបក្ស​សាធារណរដ្ឋ​កំពុង​តែ​ការពារ​អាសនៈ​របស់​ខ្លួន​ ដែល​មាន​ចំនួន​ច្រើន​ជាង​ ២​ដង​នៃ​អាសនៈ​ ដែល​គណបក្ស​ប្រជាធិបតេយ្យ​មាន​ ក្នុង​ឆ្នាំ​នេះ​ រួម​ទាំង​អាសនៈ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​ ដែល​មាន​ទំនោរ​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​។ សមាជិក​ព្រឹទ្ធសភា​ជាន់​ខ្ពស់​ខាង​គណបក្ស​សាធារណរដ្ឋ​ ទទួល​ស្គាល់​ឧបសគ្គ​ទាំងនេះ​។

លោក Mitch Macconnel ថា៖ «វា​ដូច​ជា​ការ​ប្រយុទ្ធ​គ្នា​ប្រើកាំបិត​ នៅ​ក្នុង​ទូរ​ទូរស័ព្ទ​អញ្ជឹង​ យើង​មិន​ដឹង​ថា​អ្នក​ណា​ឈ្នះ​ អ្នក​ណា​ចាញ់​ឡើយ»។

ប៉ុន្តែ​ការ​ស្ទង់​មតិ​ មិន​បង្ហាញ​ពី​គ្រោះ​មហន្តរាយ​របស់​គណបក្ស​សាធារណរដ្ឋ​ទេ​។ ក្រុម​សមាជិក​ព្រឹទ្ធសភា​ជាន់​ខ្ពស់​របស់​ គណបក្ស​មាន​ការ​នាំ​មុខ​ច្រើន​ មុន​ការ​បោះឆ្នោត​សារ​ជា​ថ្មី​។ ចំពោះ​អ្នក​ផ្សេង​ទៀត​ ចាញ់​គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ឬ​នាំ​មុខ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ ដោយ​បាន​លើក​ឡើង​ ពី​ភាព​ចាំបាច់​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​លទ្ធភាព​ ដែល​លោកស្រី​ Clinton អាច​ក្លាយ​ជា​ប្រធានាធិបតី​បាន។

លោក Marco Rubio ថា៖ «មិន​ថា​អ្នក​ណា​ឈ្នះ​ការបោះឆ្នោត​នេះ ​អ្នក​នឹង​ត្រូវ​ការ​មនុស្ស​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ដែល​មាន​ឆន្ទៈ​ឈរ​ជាប់​នឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក»។

ទោះ​ជា​ដូច្នោះ​ក៏​ដោយ​ ក្រុម​អ្នក​រៀបចំ​យុទ្ធសាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ទទួល​ស្គាល់​ថា លោក Trump អាច​ធ្វើ​ឲ្យ​គណបក្ស​សាធារណ​បាត់បង់​អាសនៈ​នៅ​ក្នុង​សភា។​

លោក John Feehery ថា៖ «ប្រសិន​បើ​លោក Donald Trump ចាញ់​ការ​បោះឆ្នោត​នេះ​១០​ពិន្ទុ​ នោះ​សភា​តំណាង​រាស្រ្ត​ ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​។ ចំណែក​ឯ​ព្រឹទ្ធសភា​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ឈ្នះ​នោះ​ទេ​»។

ឥឡូវ​នេះ​ គណបក្ស​ប្រជាធិបតេយ្យ​ នឹង​នៅ​តែ​ភ្ជាប់​ គណបក្ស​សាធារណ​ ទៅ​នឹង​លោកTrump។

តើ​អ្នក​នឹង​ប្រាប់​កូន​របស់​អ្នក​ឲ្យ​ធ្វើ​ដូច​ជា​លោកTrumpទេ​? តើ​អ្នក​នឹង​ប្រាប់​គេ​ឲ្យ​យក​លោក Trump ធ្វើ​ជា​មនុស្ស​គំរូ​ដែរ​ឬ​ទេ?​ ពិត​ហើយ​ ហើយ​គណបក្ស​សាធារណរដ្ឋ​នឹង​ ព្យាយាម​បង្វែរ​រឿង​នេះ។

ទាំង​លោក Donald Trump និង​លោកស្រី Hillary Clinton មិន​មែន​ជា​បេក្ខជន​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​មនុស្ស​ ដែល​ល្អ​ឥត​ខ្ចោះ​ដែរ៕

ប្រែស​ម្រួល​ដោយ ស៊ូ ពេជ្រចិន្តា