ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Clinton និង​លោក​ អូបាម៉ា ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ​ Florida ខណៈ​លោក​ Trump ទៅ​រដ្ឋ​ភាក​ឦសាន​


លោក បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជូន​លោក​ស្រី​ Clinton ​នៅ​សាកលវិទ្យាល័យ ​Florida Memorial កាល​ពី​ថ្ងៃទី​២០ ខែ​តុលា។
លោក បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជូន​លោក​ស្រី​ Clinton ​នៅ​សាកលវិទ្យាល័យ ​Florida Memorial កាល​ពី​ថ្ងៃទី​២០ ខែ​តុលា។

លោក​ប្រធានាធិបតីស.រ.អា.​ បារ៉ាក់ អូបាម៉ា​ អញ្ជើញ​ទៅ​កាន់​រដ្ឋ​ Florida ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បីធ្វើការ​ឃោសនាបោះឆ្នោត​ជូន​លោកស្រី​ Hillary Clinton​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​មាន​គោល​ដៅ​បង្ហាញ​សារៈ​សំខាន់​នៃ​ការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា​ ​ដល់​គ្រួសារ​ក្នុង​រដ្ឋ​ Florida។

ក្រុម​អ្នកឃោសនា​បោះ​ឆ្នោត​ជូន​លោកស្រី​ Clinton​ និយាយ​ថា​ ការឃោសនា​បោះ​ឆ្នោត​ដោយ​លោក​ប្រធានាធិបតីគូស​បញ្ជាក់​អំពី​ផែនការ​របស់​លោក​ស្រី​ Clinton ​ក្នុងការ​កសាង​សេដ្ឋកិច្ច​ដែល​ជា​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​អាមេរិកាំង​គ្រប់​គ្នា​ មិន​មែន​សម្រាប់​តែ​ពួក​ជន​មាន​ឋានៈ​ខ្ពស់​ទេ។

គេ​យល់​ឃើញ​ថា ​រដ្ឋ Florida ជា​រដ្ឋ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​មួយ​ ដែល​នៅ​ទី​នោះ​លោក​ស្រី Clinton​ ឬ​លោក Donald Trump ​អាច​ឈ្នះ​ឆ្នោត​បាន។​ រដ្ឋ​នេះ​មាន​សន្លឹក​ឆ្នោត​ពួក​ប្រតិភូ​២៩​ដែល​នាំ​ឱ្យរដ្ឋ​នេះ​បំពេញ​មុខ​នាទី​សំខាន់​មួយ​នៅ​ក្នុង​ការជ្រើស​រើស​ចុង​ក្រោយ​បង្អស់​របស់​ប្រទេស​ជាតិ​សម្រាប់​ប្រធានាធិបតី។

ការ​ស្ទង់​មតិ​មួយ​ដោយ​ Bloomberg ​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា​ លោក ​Trump​ នាំ​មុខ​លោក​ស្រី​ Clinton ​២ភាគ​រយ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​រដ្ឋ​ Florida ​រវាង​បេក្ខជន​បួន​នាក់​ដោយ​មាន​រួម​បញ្ចូល​អ្នកស្រី ​Jill Stein ​ខាង​គណបក្ស​បៃ​តង​ និង​លោក​ Gary Johnson​ខាង​គណបក្ស​ សេរីនិយម។

កាលពី​ឆ្នាំ​២០១២ ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ​បាន​ឈ្នះ​ឆ្នោត​តិច​ជាង​មួយ​ភាគរយ​ក្នុង​រដ្ឋ Florida។នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក ​Trump ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ផ្នែក​ឦសាន​ស.រ.អា.​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​លោក​ឈប់​សំចត​នៅ​ក្នុង​រដ្ឋ ​New Hampshire និងរដ្ឋ​ Maine៕

XS
SM
MD
LG