លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និង លោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ នឹងធ្វើការជជែកដេញដោលគ្នាជាលើកទី៣ នៅយប់ថ្ងៃពុធនេះម៉ោងនៅក្នុងសហរដ្ឋអាមេរិក នៅក្នុងការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងខ្លា ដើម្បីដណ្តើមតំណែងប្រធានាធិបតីស.រ.អា.។ នេះជាឱកាសចុងក្រោយសម្រាប់ឲ្យពលរដ្ឋអាមេរិកាំងបានឃើញបេក្ខជនទាំងពីរឆ្លើយឆ្លងគ្នាទាក់ទងនិងគោលជំហររបស់ពួកគេចំពោះបញ្ហាផ្សេងៗជាច្រើន។
លោកស្រី Clinton ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសស.រ.អា. ដែលកំពុងសង្ឃឹមថានឹងក្លាយខ្លួនជាប្រធានាធិបតីស្រ្តីទីមួយនៅស.រ.អា.នោះ នឹងបង្ហាញខ្លួននៅលើឆាកជជែកដេញដោលគ្នានៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada ដោយមានការនាំមុខលោក Trump កាន់តែច្រើនឡើង។ នេះប្រហែលជាលើកចុងក្រោយសម្រាប់លោក ដើម្បីកាត់បន្ថយការនាំមុខរបស់លោកស្រី Clinton ចំនួន៧ភាគរយ នៅសល់ពេលមិនដល់៣សប្តាហ៍មុនការបោះឆ្នោតថ្ងៃទី៨ វិច្ឆិកា។
បេក្ខជនទាំងពីរ ហៅគ្នាទៅវិញទៅមក ថាមិនសាកសមក្លាយខ្លួនជាប្រធានាធិបតីស.រ.អា.ទី៤៥នោះទេ នៅពេលដែលលោកប្រធានាធិបតី អូបាម៉ា ចេញពីតំណែងនៅថ្ងៃទី២០ ខែមករាឆ្នាំ២០១៧។ បេក្ខជនទាំងពីរបានរិៈគន់គ្នាជាស្រេចទៅហើយ តាមប្រព័ន្ធ Twitter របស់ពួកគេ នៅមុនការជជែកដេញដោលគ្នានេះ៕