ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump ចោទ​ប្រកាន់​សារព័ត៌មាន​ថា​លម្អៀង​ទៅ​ខាង​អ្នកស្រី​ Hillary Clinton


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ Donald Trump បដិសេធ​ការ​ចោទ​ប្រកាន់​ថ្មីៗ​នេះ​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទដោយ​បាន​និយាយ​ថា​ប្រសិន​បើ​លោក​ធ្លាប់​ប៉ះ​មនុស្ស​ស្រី​ក្នុង​ចំណោម​ទស្សនិកជន​ នាង​នឹង​ទះ​កំផ្លៀង​លោក នៅ​ក្នុង​ការ​ឃោសនា​ជួបជុំ​នៅ​ទីក្រុង Portsmouth រដ្ឋ New Hampshire កាល​ពី​ថ្ងៃទី ១៥ តុលា ២០១៦។
បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ Donald Trump បដិសេធ​ការ​ចោទ​ប្រកាន់​ថ្មីៗ​នេះ​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទដោយ​បាន​និយាយ​ថា​ប្រសិន​បើ​លោក​ធ្លាប់​ប៉ះ​មនុស្ស​ស្រី​ក្នុង​ចំណោម​ទស្សនិកជន​ នាង​នឹង​ទះ​កំផ្លៀង​លោក នៅ​ក្នុង​ការ​ឃោសនា​ជួបជុំ​នៅ​ទីក្រុង Portsmouth រដ្ឋ New Hampshire កាល​ពី​ថ្ងៃទី ១៥ តុលា ២០១៦។

លោក Donald Trump បេក្ខជនប្រធានាធិបតី​ស.រ.អា.ខាង​គណបក្ស​សាធារណរដ្ឋ​បានចោទ​ប្រកាន់បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា​មានឥទ្ធិ​ពល​លើការ​បោះឆ្នោតប្រធានាធិបតី​នៅ​ថ្ងៃ​ទី​ ៨ ខែ វិច្ឆិកាដោយ​លម្អៀង​ទៅ​ខាងលោកស្រី​ Hillary Clinton ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ពេល​ដែលលោកនៅ​តែ​បដិសេធតទៅ​ទៀត​អំពី​ការ​ចោទ​ប្រកាន់ជាច្រើន​ស្តី​ពី​អាកប្បកិរិយា​មិន​ត្រឹមត្រូវ​របស់​លោក​ខាង​ស្នេហា។​

លោក Trump បាននិយាយ​ប្រាប់​អ្នកគាំទ្រ​លោក​កាលពីថ្ងៃ​សោរ៍នៅក្នុង​ការ​ប្រជុំ​ ឃោសនា​បោះឆ្នោតមួយ​នៅ​ក្នុង​ក្រុង Prthmouth រដ្ឋ​ New Hampshire ថា​"ការ​ចោទ​ប្រកាន់ទាំង​នេះ​ជា​ការ​ចោទ​ប្រកាន់ក្លែង​បន្លំដោយ​គ្មាន​សាក្សី​សោះ។​ លោក​បាន​និយាយ​បន្ថែមថា «នេះ​ជា​ការ​បោះឆ្នោត​មួយ​មានការ​ប្រើមធ្យោបាយ​មិន​សុចរិតពី​ព្រោះ​ពួកគេ​បានផ្សាយ​ដំណឹង​គ្មាន​ភស្តុតាង​ទាំង​នេះ គ្មាន​សាក្សី​ ហើយ​បោះពុម្ធ​ផ្សាយ​ក្នុង​ទំព័រទីមួយនៃ​សារព័ត៌មាន​នានា»។

កាល​ពីថ្ងៃ​សោរ៍​ លោក Trump បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ Twitter ថា «Hillary Clinton គួរ​ត្រូវ​ចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​តុលាការហើយ​គួរ​ជាប់គុក។ផ្ទុយទៅវិញ Hillary កំពុងឈរ​ឈ្មោះដើម្បី​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​មួយ​មានការ​ប្រើមធ្យោបាយ​ទុច្ចរិត»។

លោក Trump បាននិយាយ​ច្រើន​ដងថា​លោកស្រី​ Clinton គួរ​ជាប់​ពន្ធនាគារ​ដោយសារ​លោកស្រីបាន​ប្រើ​សារ​អ៊ីមែល​ឯកជន​របស់លោកស្រី​នៅ​ពេល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ស.រ.អា.។ នៅក្រោយ​ការ​ស៊ើបអង្កេត​មួយ​ លោក James Comey នាយក​ការិយាល័យ​ FBI បានប្រកាស​កាលពី​ខែ​កក្កដា​ថា​ការ​ចោទប្រកាន់ប្រឆាំង​នឹង​លោកស្រី​ Clinton ជា​ការ​មិន​សមរម្យ​ទេ។​

អត្ថាធិប្បាយ​ថ្មីៗបំផុត​ទាំង​នេះ​របស់លោក Trump មាន​ឡើង​មួយថ្ងៃ​ក្រោយពី​មាន​ស្ត្រី​ពីរនាក់ទៀត​បានចោទ​ប្រកាន់មហា​សេដ្ឋី​អចលនទ្រព្យនេះ​ថា​បាន​លូកលាន់ផ្លូវភេទ​ទៅលើពួក​គេ៕

XS
SM
MD
LG