ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលសន្និសីទកាសែតមួយដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងប៊ុយណូស៊ែ កាលពីថ្ងៃសៅរ៍ដោយនិយាយថា ពេលវេលាមិនត្រឹមត្រូវបណ្តាលមកពីការទទួលអនិច្ចកម្មរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Goerge H.W. Bush ដែលមានជន្មានយុ៩៤ឆ្នាំ។
ក៏ប៉ុន្តែ លោកប្រធានាធិបតី ត្រាំ បាននិយាយថា លោកនឹងទទួលទានអាហារពេលល្ងាចជាមួយលោកស៊ី ជីនពីង ប្រធានាធិបតីចិន។
លោកប្រធានាធិបតី ត្រាំ បាននិយាយពីសពប្រធានាធិបតី George H.W. Bushថា៖ «លោកជាមនុស្សដ៏អស្ចារ្យម្នាក់ហើយគេនឹងនឹករលឹកលោក។ លោកបានរស់នៅជាគំរូដ៏ល្អសម្រាប់មនុស្សគ្រប់រូប»។ លោកប្រធានាធិបតី ត្រាំ មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីថា តើលោកប្រធានាធិបតីមានការស្តាយក្រោយចំពោះការរិះគន់កាលពីអតីតកាលដល់ប្រធានាធិបតីទី៤១ ហើយនឹងលោក George W. Bush ដែលជាកូនប្រុសរបស់លោកដែលជាប្រធានាធិបតីទី៤៣ដែរឬទេ។
លោកប្រធានាធិបតី ត្រាំ បាននិយាយពីការទទួលទានអាហារពេលល្ងាចនៅថ្ងៃសៅរ៍ថា៖ «តាមការពិតគឺថា យើងបានបាត់បង់ប្រធានាធិបតីម្នាក់បានធ្វើឲ្យមានការបាក់ទឹកចិត្ត»។
លោកប្រធានាធិបតី ត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងអំឡុងនៃជំនួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថា នៅពេលទទួលទានអាហារបន្ទាប់ពី ការបញ្ចប់សន្និសីទកំពូលរបស់ពួកមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនប្រទេស២០ហៅកាត់ថា G-20 នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្សង់ទីន លោកប្រធានាធិបតី ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង ដែលនឹងត្រូវចូលរួមដោយទីប្រឹក្សាមួយក្រុមតូច នឹងត្រូវពិភាក្សាពីបញ្ហាពាណិជ្ជកម្មនិងបញ្ហាផ្សេងៗទៀត៕