ភ្នំពេញ —
សេចក្តីព្រាងច្បាប់ស្តីពីអ៊ីនធឺណិតដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធនេះបង្ហាញថា អ្នកប្រើប្រាស់អ៊ីនធឺណិតណាដែលបង្ហោះព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានចរិតញុះញុង់ ឬប្រាសចាកពីការណ៍ពិត អាចនឹងត្រូវពិន័យជាប្រាក់ និងជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ។ មន្ត្រីអង្គការសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់អ៊ីនធឺណិតបានរិះគន់សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ។
ក្រុមមន្ត្រីរដ្ឋាភិបាល មន្ត្រីអង្គការជាតិ និងអន្តរជាតិកំពុងជជែកពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងស្ថិតនៅក្រោមការរិះគន់។ នេះបើយោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលបានឲ្យដឹងនៅថ្ងៃពុធនេះ។
ច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតដ៏សម្ងាត់ និងចម្រូងចម្រាសនេះ ត្រូវបានស្នើឡើងនៅខែឧសភាឆ្នាំ២០១២ និងត្រូវបានបកប្រែជាភាសាអង់គ្លេសក្រៅផ្លូវការ និងបង្ហោះលើគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធនេះ។ សេចក្ដីព្រាងច្បាប់នេះ ប្រសិនបើអនុម័តជាផ្លូវការ នឹងរឹតបន្តឹងសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
លោកផៃ ស៊ីផាន រដ្ឋលេខធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា នៅពេលនេះច្បាប់នេះកំពុងស្ថិតក្រោមការពិភាក្សានៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយមានការចូលរួមពីសង្គមស៊ីវិល។
«ជាបឋម អ្នកផ្តើមហ្នឹងគឺក្រសួងទូរគមនាគមន៍។ នៅក្នុងដំណាក់កាលនេះគឺស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយទេ នៅមិនទាន់ចេញជាទ្រង់ទ្រាយនៅឡើយទេ គឺកំពុងស្ថិតក្នុងការពិភាក្សាជាមួយអង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន»។
សេចក្តីព្រាងច្បាប់នោះចែងថា រាល់ការបង្ហោះ ឬការផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ឱ្យប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងភេទ ឬការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់សន្តិសុខសង្គម និងស្ថាប័នរដ្ឋាភិបាល ឬប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពីមួយឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី២ទៅ៦លានរៀល។
ខ្លឹមសារនេះគឺហាក់ដូចជាផ្ទុយនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនាពេលកន្លងមក ដែលថា ច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតនេះមិនមានគោលដៅរឹតត្បិតសេរីភាពបញ្ចេញមតិនៅកម្ពុជាទេ។
លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសេចក្តីព្រាងច្បាប់នេះថា ជាការរឹតត្បិតសេរីភាពបញ្ចេញមតិនៅកម្ពុជា។
«សំខាន់សេចក្តីព្រាងច្បាប់នេះ វាមានបញ្ញត្តិមួយចំនួនដែលគួរឱ្យបារម្ភណាស់ ដូច្នេះសំខាន់បំផុតវាអាចមានផលប៉ះពាល់ដល់សេរីភាពបញ្ចេញមតិនៅកម្ពុជា ហើយប្រសិនបើច្បាប់នេះត្រូវបានអនុម័តក្នុងទម្រង់បែបនេះ វាគ្រោះថ្នាក់បំផុតសម្រាប់សកម្មជនសិទ្ធិមនុស្ស និងបុគ្គលទូទៅដែលមានមតិ ឬគំនិតដែលផ្ទុយពីរដ្ឋាភិបាលបច្ចុប្បន្ន»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
លោកផៃ ស៊ីផានសុំមិនធ្វើអត្ថាធិប្បាយជុំវិញសេចក្តីព្រាងច្បាប់ដែលបែកធ្លាយនេះទេ រហូតមានការអនុម័តជាផ្លូវការ។
«ខ្ញុំមិនផ្តល់ការវិភាគទៅលើអ្វីដែលមិនទាន់ជាផ្លូវការទេ កាលណាវាជាផ្លូវការយើងអាចជជែកគ្នា»។
សព្វថ្ងៃនេះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាអាចបញ្ចេញមតិយោបល់តាមប្រព័ន្ធអ៊ីនធឺណិត ដូចជាតាមបណ្ដាញសង្គមហ្វេសប៊ុកបានដោយសេរីតាមរយៈការបង្ហោះ និងការចែករំលែកព័ត៌មាន និងមតិផ្ទាល់ខ្លួនជុំវិញបញ្ហារសើបនានាដូចជាការរិះគន់រដ្ឋាភិបាល ការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិ មនុស្ស បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាសង្គមផ្សេងៗទៀត។ ព័ត៌មានទាំងនេះ ជាទូទៅ មិនអាចទទួលបានតាមរយៈទូរទស្សន៍ វិទ្យុ និងកាសែតក្នុងស្រុកភាគច្រើន ដែលមាននិន្នាការទៅកាន់គណបក្សកាន់អំណាចនោះទេ។
លោកឡុញ សាមឌី អ្នកប្រើប្រាស់អ៊ីនធឺណិតសកម្មម្នាក់ក្នុងក្រុងភ្នំពេញបារម្ភថា សេចក្តីព្រាងច្បាប់នេះអាចនឹងប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។
«បើសិនជាមានច្បាប់គ្រប់គ្រងការប្រើប្រាស់ កុំឱ្យមានមនុស្សខូចខិលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីប្រព្រឹត្តអំពើខុសឆ្គងនោះ វាក៏ជាការល្អមួយដែរ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើច្បាប់ហ្នឹង គេធ្វើមកដើម្បីរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ នោះជារឿងមួយដែលមិនល្អសម្រាប់សង្គមខ្មែរយើង ដែលដើរទៅកាន់លទ្ធិប្រជាធិបតេយ្យ ហើយអ៊ីនធឺណិតហ្នឹងជាមធ្យោបាយមួយដ៏សំខាន់ក្នុងការជំរុញការបញ្ចេញមតិ»។
បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលនាពេលកន្លងមក ច្បាប់ស្តីពីការគ្រប់គ្រងអ៊ីនធឺណិតដ៏ចម្រូងចម្រាសនេះអាចនឹងត្រូវអនុម័តក្នុងអាណត្តិទី៥នេះ។
យោងតាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រឹមឆ្នាំ២០១៣ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណ៤លាននាក់ ដែលកើនឡើង៤២ភាគរយធៀបនឹងឆ្នាំ២០១២៕