ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Freedom ​House៖ ​​ប្រព័ន្ធ​ Internet​នៅ​កម្ពុជា​​គ្មាន​សេរីភាព​​ពេញ​លេញ

  • សុខ ខេមរា

ផែនទីសេរី​ភាព​ក្នុងពិភព​លោក​រៀបចំ​ដោយ​អង្គការ​Freedom House។​
អង្គការ​តាក់តែង​គោល​នយោបាយ​របស់​ស.រ.អា.​មួយ​ហៅ​ថា​ Freedom ​House បាន​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​នៅ​ក្នុង​លំដាប់​ប្រទេស​ដែល​មាន​សេរីភាព​មិន​ពេញ​លេញ​ផ្នែក​ប្រព័ន្ធ​Internet។​ នេះ​បើតាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​នេះ​ដែល​ចេញ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្តីពី​សេរីភាព​អ៊ីនធើណិតក្នុង ពិភព​លោក​ ឆ្នាំ​២០១៣។​

Freedom ​House​ សម្រេច​ដាក់​ចំណាច់​ថ្នាក់​កម្ពុជា​ក្នុង​លំដាប់​លេខរៀង​ទី​៤៧​ ឬ​មិន​សេរីពេញ​លេញ ​ឬ Partly Free​នោះ​ គឺ​ដោយសារ​អង្គការ​នេះ​យោង​ដល់​សកម្ម​ភាព​កាលពី​ឆ្នាំ​២០១២​ ពេល​ដែល​អាជ្ញាធរ​កម្ពុជា​បាន​បិទ​ប្លុក​ចំនួន​៣​យ៉ាងតិច ​ហើយ​គំរាម​បិទ​អ្នក​បើក​អាជីវកម្ម​តូប​ផ្តល់​សេវា​កម្ម​អ៊ីនធើណិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ក្រោម​លេស​ថា​ ប៉ះពាល់​ដល់​សីលធម៌។​ របាយ​ការណ៍​ដដែល​បន្ត​ថា ​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ​បានបង្គាប់​ឲ្យអ្នក​បើក​អាជីវ​កម្ម​តូប​ផ្តល់​សេរវា​កម្ម​ អ៊ីនធើណិត​ដាក់​ម៉ាស៊ីន​ថត​ដើម្បី​ថតរូប​អ្នក​ប្រើប្រាស់​ផង​ដែរ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ ប្រមាណ​២​លាន​៨​សែន​នាក់​នោះ​ គឺ​ខ្ពស់​ជាង​ប្រទេស​ចិន​ វៀតណាម​ ភូមា​ និង​ប៉ាគីស្ថានជាដើម​ ដែល​ត្រូវ​អង្គការ ​Freedom House ​បាន​រក​ឃើញ​ថា​ មាន​កំហិត​សេរីភាព​តាម​អ៊ិនធើណិត។​

អង្គការ​ Freedom House​ បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្នុង​ពិភព​លោក​បាន​ពង្រឹង​ សមត្ថ​ភាព​ឈ្លប​យក​ការណ៍​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ​បង្កើត​ច្បាប់​រិតត្បិតអត្ថបទ​ លើ​ប្រព័ន្ធ​អ៊ីនធើណិត និង​បង្កើន​ការ​ចាប់ខ្លួន​អ្នក​ប្រើប្រាស់​អ៊ីនធើណិតជា​ច្រើន​នាក់។​ បញ្ហានេះ​បានធ្វើឲ្យ​សេរីភាព​នៃប្រព័ន្ធ​អ៊ីនធើណិតធ្លាក់ចុះ​ខ្លាំង៕
XS
SM
MD
LG