បាងកក —
ការបង្រាបរបស់ប្រទេសចិនទៅលើការបញ្ចេញមតិជាសាធារណៈនៅតាមបណ្តាញសង្គម អំពីរឿងនយោបាយនិងប្រធានបទផ្សេងទៀត ត្រូវគេដឹងជាទូទៅហើយ។ ប៉ុន្តែក៏មានប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនហាក់ចាប់ផ្តើមយកគំរូតាមការបង្រាបតាមអ៊ីនធឺណិតរបស់ចិននេះដែរ។
ការព្រមានពីអាជ្ញាធរនិងបទបញ្ជាថ្មីៗនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសថៃនិងវៀតណាម ប្រហែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរារែកក្នុងការសរសរបញ្ចេញមតិ ឬសូម្បីតែចុចពាក្យ «Like» នៅក្នុងបណ្តាញ ហ្វេសប៊ុក (Facebook) ដ៏មានប្រជាប្រិយភាព។
ប្រទេសថៃមានអ្នកប្រើប្រាស់ Facebook ចំនួន១៥លាននាក់ គឺស្មើនឹងជាង១ភាគ៥នៃប្រជាជនសរុបរបស់ប្រទេសថៃ។ ម៉្យាងទៀត នៅប្រទេសវៀតណាមមានពលរដ្ឋរហូតដល់ប្រមាណ៤០%ប្រើប្រាស់អ៊ីនធឺណិត ដោយសារមានកំណើនយ៉ាងខ្លាំងនៃការប្រើប្រាស់ទូរស័ព្ទដៃទំនើប (smartphones)។ បណ្តាញសង្គមដូចជា Facebook និង Zing Me មានអ្នកប្រើប្រាស់រៀងៗខ្លួនប្រមាណ១២លាននាក់នៅក្នុងប្រទេសវៀតណាម។
យោងតាមលោក Shawn Crispin តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្គការគណៈកម្មាធិការដើម្បីការពារអ្នកយកព័ត៌មានឲ្យដឹងថា ខណៈដែលមានការបញ្ចេញទស្សនៈកាន់តែច្រើននៅក្នុងបណ្តាញសង្គម រដ្ឋាភិបាលរនៅក្នុងតំបន់នេះកាន់តែយកគំរូតាមជោគជ័យរបស់ប្រទេសចិនក្នុងការគ្រប់គ្រងការពិភាក្សាក្នុងបណ្តាញអ៊ីនធឺណិត។
លោកថ្លែងថា៖ «បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះ ហើយខ្ញុំសំដៅទៅប្រទេសដូចជាថៃ វៀតណាម និងម៉ាឡេស៊ី គឺកាន់តែយកគំរូតាមវិធីនិងយុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការបង្រ្កាបសេរីភាពតាមអ៊ីនធឺណិត ហើយការណ៍នេះក៏កាន់តែកើតមានក្នុងបណ្តាញសង្គមផងដែរ។»
លោក Sermsuk Kasitipradit អ្នកយកព័ត៌មានជាតិថៃដ៏ល្បីមួយរូបដែលគេស្គាល់តាមឈ្មោះ «Pepsi» ដែលជាឈ្មោះលោកជាអ្នកសរសេរគេហទំព័រប្លក់ (blog) ស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវអាជ្ញាធរថៃចុចមុខនាពេលថ្មីៗនេះ ដើម្បីសួរចម្លើយទាក់ទងការសរសេររបស់លោកនៅក្នុង Facebook។ និពន្ធជាន់ខ្ពស់រូបនេះដែលបម្រើការនៅទីភ្នាក់ងារផ្សាយសារធាណៈរបស់ថៃ Thai PBS និយាយថា នគរបាលកំពុងព្យាយាមយកករណីលោកធ្វើជាឧទាហរណ៍ ដោយយកច្បាប់ឧក្រិដ្ឋកម្មតាមកុំព្យូទ័រឆ្នាំ២០០៧ មកអនុវត្តជាលើកដំបូង។
លោក Sermsuk និយាយថា៖ «តាមការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ នេះគឺជាទម្រង់មួយនៃការគំរាមកំហែងអ្នកប្រើប្រាស់បណ្តាញសង្គម។ រឿងនេះមិនដែលធ្លាប់មានពីមុនទេនៅក្នុងប្រទេសថៃ។»
លោក Sermsuk និយាយថា ការសរសរតាមអ៊ីនធឺណិតរបស់លោកក្នុងរឿងនេះ គួរតែកាត់បន្ថយសេចក្តីបារម្ភរបស់អាជ្ញាធរទៅវិញទេ ព្រោះលោកបានជួយបំបាត់ពាក្យចចាមអារ៉ាមអំពីរដ្ឋប្រហារថ្មីមួយនៅប្រទេសថៃ។ លោកបានសរសេរក្នុង Facebook ថា រដ្ឋប្រហារមុនដែលធ្វើបានសម្រេចសុទ្ធតែអាស្រ័យការគាំទ្រពីមេបញ្ជាការកងទ័ព។
លោកSermsuk ពន្យល់ថា៖ «ដូច្នេះខ្ញុំបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសំណេរថា រឿងរដ្ឋប្រហារនេះមិនអាចកើតឡើងទេ កុំបារម្ភអី។ លោកមេបញ្ជាការនឹងមិនយកខ្លួនឲ្យមកជាប់ទាក់ទងនឹងរឿងបែបនេះទេ។»
អាជ្ញាធរថៃក៏បានធ្វើការព្រមានដល់សាធារណជនថា ការចែករំលែក ឬ share ទស្សនៈអ្នកដទៃលើអ៊ីនធឺណិត ឬសូម្បីការចុចពាក្យ Like ទៅលើសំណេរក្នុង Facebook អាចធ្វើឲ្យពួកគេប្រឈមនឹងទណ្ឌកម្មដូចអ្នកសរសេរដែរ ប្រសិនបើគេរកឃើញថាមតិដើមខុសច្បាប់។
លោក Sermsuk មិនយល់ស្របនឹងការព្រមាននេះទេ៖ «ខ្ញុំគិតថានេះជាការយល់ឃើញឆ្កួតៗ។ ការព្រមានបែបនេះមិនគួរមានទេ ពីបណ្តាញសង្គមគួរតែជាមធ្យោបាយសម្រាប់ឲ្យពលរដ្ឋអាចបញ្ចេញមតិរបស់ពួកគាត់ដោយសេរី សូម្បីតែចំពោះរឿងនយោបាយក៏ដោយ។»
លោក Shawn Crispin នៃគណៈកម្មាធិការដើម្បីការពារអ្នកយកព័ត៌មាននិយាយថា ប្រទេសថៃដែលកំពុងស្ថិតនៅក្នុងការបែកបាក់កាន់តែខ្លាំងខាងផ្នែកនយោបាយនោះ នៅមិនទាន់មានករណីការចាប់ខ្លួននរណាម្នាក់ចំពោះការគាំទ្រមតិលើអ៊ីនធឺណិតរបស់ជនម្នាក់ទៀតនៅឡើយទេ។
លោកថា៖ «ប្រសិនបើកើតមានការចាប់ខ្លួនបែបនេះមែន នោះប្រទេសថៃអាចធ្លាក់ខ្លួនទៅស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលជាអ្នករំលោភសេរីភាពតាមអ៊ីនធឺណិតខ្លាំងបំផុតក្នុងពិភពលោក។»
ការិយាល័យទទួលបន្ទុកការបង្រ្កាបឧក្រិដ្ឋកម្មខាងបច្ចេកវិទ្យារបស់នគរបាលថៃ ក៏បានសម្តែងឆន្ទៈចង់ឃ្លាំមើលគេហទំព័រជជែកលេង (chat) ឈ្មោះ Line ដ៏ពេញនិយមបំផុតនៅប្រទេសថៃ ជាក្រុមហ៊ុនជប៉ុនកើតពីក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ហើយដែលមានអ្នកប្រើប្រាស់រហូតដល់១៥លានអ្នកនៅក្នុងប្រទេសថៃ។
វិចារណកថាមួយនៅក្នុងសារព័ត៌មាន The Nation ដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ និយាយថា ប្រសិនបើរដ្ឋាភិបាលចាប់ផ្តើមកម្មវិធីឈ្លបមើលបែបនេះមែន នោះ«វានឹងទៅជាការចំអកមួយ»។
នៅប្រទេសវៀតណាមវិញ ការផ្តោតអារម្មណ៍នៅពេលនេះគឺទៅលើក្រឹត្យលេខ៧២ ដែលទើបត្រូវអនុម័ត ហើយដែលហាក់ដូចហាមប្រាមរាល់ការបង្ហោះព័ត៌មាននានានៅលើគេហទំព័រផ្ទាល់ខ្លួន (blog) ឬក្នុងបណ្តាញសង្គម។ ច្បាប់នេះក៏តម្រូវឲ្យគេហទំព័រអន្តរជាតិពេញនិយមដូចជា Google Facebook និង Yahoo បង្កើតកុំព្យូទ័រមេ (server) នៅក្នុងប្រទេសវៀតណាម។
ក្រឹត្យលេខ៧២កម្រិតការសរសេរនៅក្នុងបណ្តាញសង្គម Twitter Facebook និងគេហទំព័រផ្សេងទៀត ឲ្យនៅត្រឹមការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោក Crispin កត់សម្គាល់ថាក្រឹត្យលេខ៧២នេះ អាចនាំឲ្យការបិទបណ្តាញសង្គមទាំងនេះតែម្តងនៅក្នុងប្រទេសវៀតណាម។
លោក Crispin ពន្យល់ថា៖ «ការស្រាវជ្រាវរបស់យើងបានរកឃើញថា មានទីភ្នាក់ងារមួយចំនួនរបស់រដ្ឋាភិបាលកំពុងបង្កើតគេហទំព័រថ្មីៗ ជាភាសាជាតិ ដែលអាចជំនួសឲ្យ Facebook ឬ Google។ ប្រសិនបើគេហទំព័រ (បរទេស) ទាំងនេះត្រូវគេបិទជាផ្លូវការមែននោះ ពួកគេប្រាកដជាសង្ឃឹមថា គេហទំព័រថ្មីៗទាំងនេះដែលរដ្ឋាភិបាលបានបង្កើត នឹងអាចបំពេញតម្រូវការជាជំនួសវិញ ហើយវាប្រាកដណាស់ថាគេហទំព័រថ្មីទាំងនេះនឹងត្រូវគ្រប់គ្រងនិងឃ្លាំមើលដោយរដ្ឋាភិបាល។ ដូច្នេះមើលទៅទំនងជានឹងមានការប្រឈមមុខគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិទាំងនេះជាមួយនឹងអាជ្ញាធរវៀតណាម នៅពេលខាងមុខ។»
នៅក្នុងឆ្នាំនេះ ប្រទេសវៀតណាម ដែលមានប្រព័ន្ធនយោបាយឯកបក្ស បានចាប់អ្នកសរសេរប្លុករាប់សិបនាក់ដាក់ពន្ធនាគារចំពោះសកម្មភាពប្រឆាំងរដ្ឋាភិបាល។
ចំណែកប្រទសថៃវិញ តែងអនុវត្តច្បាប់ហាមឃាត់ការប្រមាទរាជវង្សានុវង្ស ទាំងនៅលើបណ្តាញអ៊ីនធឺណិត និងនៅក្រៅពីបណ្តាញអ៊ីនធឺណិត។
នៅប្រទេសម៉ាឡេស៊ី ថ្វីបើរដ្ឋាភិបាលបានសន្យាថានឹងមិនមានការត្រួតពិនិត្យលើបណ្តាញអ៊ីនធឺណិតក្តី ក៏អ្នកប្រើប្រាស់អ៊ីនធឺណិតបានត្អូញត្អែរថា គេហទំព័រមួយចំនួន គណនី Facebook និងគេហទំព័រផ្សេងទៀត ត្រូវគេសម្រាំងសេចក្តី ហើយអ្នកចូលមើលគេហទំព័រទាំងនោះត្រូវស្ថិតនៅក្រោមការឈ្លបមើល។
នៅក្នុងប្រទេសហ្វីលីពីន ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ឺនធឺណិតដែលកំពុងត្រូវគេពិនិត្យ បានរងការរិះគន់ថាជាការគំរាមកំហែងដល់សេរីភាពបញ្ចេញមតិ។
ចំណែកប្រទេសភូមា ឬ មីយ៉ាន់ម៉ារវិញ មកដល់ពេលថ្មីៗនេះបានជាប់ឈ្មោះមិនល្អចំពោះការដាក់ពន្ធនាគារអ្នកសរសេរប្លុក អ្នកយកព័ត៌មាន និងកវី។ ប៉ុន្តែកំណែទម្រង់ខាងប្រជាធិបតេយ្យបាននាំឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈប់ធ្វើការបិទបណ្តាញ Facebook ដែលបណ្តាញសង្គមនេះបានលេចមុខជាគេហទំព័រដ៏មានប្រជាប្រិយភាពមួយសម្រាប់អ្នកសរសេរប្លុក និងការចែកចាយព័ត៌មាន៕
ប្រែសម្រួលដោយ សឹង សុផាត