លោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើការទាមទារជាសាធារណៈនៅថ្ងៃច័ន្ទនេះឲ្យកូរ៉េខាងជើងធ្វើការសុំទោសចំពោះការបង្ករឿងថ្មីៗនេះ នៅពេលដែលការចរចាថ្នាក់ខ្ពស់រវាងកូរ៉េទាំងពីរនៅហាក់ដូចជានៅមិនទាន់រកឃើញឃើញដំណោះស្រាយការទូតនៅឡើយក្នុងការបញ្ចៀសសង្គ្រាមនៅឧបទ្វីបនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយជំនួយការកំពូលរបស់លោកស្រីនៅថ្ងៃច័ន្ទនេះ លោកស្រីប្រធានាធិបតីបានមានប្រសាសន៍ថា កូរ៉េខាងត្បូងនឹងបន្តការឃោសនាការតាមមីក្រូឆ្លងព្រំដែនចូលកូរ៉េខាងជើង ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៃប្រទេសកុម្មុយនិស្តនេះមិនធ្វើការឆ្លើយតប។
ត្រូវមានការសុំទោសច្បាស់លាស់ និងត្រូវមានការទប់ស្កាត់កុំឲ្យវិបត្តិរបៀបនេះកើតមានជាថ្មីទៀត ដូចជាការបង្ករឿងម្តងហើយម្តងទៀតរាល់ឆ្នាំ និងស្ថានការណ៍គួរឲ្យបារម្ភ។ បើមិនមានការសុំទោសនិងមិនមានវិធានការទប់ស្កាត់ច្បាស់លាស់ទេ នោះរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តវិធានការត្រឹមត្រូវក្នុងការឃោសនាតាមមីក្រូនេះ។ខ្ញុំមានជំនឿលើកងទ័ពរបស់យើង និងទុកចិត្តភក្តីភាពរបស់ទាហានយើង៕