វ៉ាស៊ីនតោន —
មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីទទូចឲ្យមានអន្តរាគមន៍ពីស.រ.អា.និងសហគមន៍អន្តរជាតិបន្ថែមទៀតដើម្បីធ្វើឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ។
នៅក្នុងកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអាមេរិកាំង និងអ្នកចូលរួមជាច្រើនក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកសម រង្ស៉ីបានព្រមានថា ប្រសិនបើសហគមន៍អន្តរជាតិមិនធ្វើអន្តរាគមន៍ទេ នោះសហគមន៍អន្តរជាតិនឹងបាត់បង់កេរ្តិ៍ឈ្មោះក្នុងការជួយដោះស្រាយបញ្ហានយោបាយក្នុងប្រទេសដទៃទៀត។
នៅក្នុងកិច្ចព្យាយាមស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិបន្ថែមទៀត រយៈពេលជាង២ខែមុនការបោះឆ្នោតនោះ មេដឹកនាំក្រុមជំទាស់គឺលោកសម រង្ស៉ីបង្កើនការទទូចរបស់លោកថា ស.រ.អា.និងសហគមន៍អន្តរជាតិត្រូវតែបន្ថែម សម្ពាធរបស់ខ្លួនក្នុងការស្តារដំណើរការប្រជាធិតេយ្យក្នុងប្រទេសកម្ពុជាជាមួយ នឹងការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត រៀបចំការបោះឆ្នោតឲ្យមានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ មានការចូលរួមពីរូបលោកក្នុងការបោះឆ្នោតនិងធ្វើតាមការ ទាមទាររបស់សហគមន៍អន្តរជាតិ។
ដោយត្រូវបានអញ្ជើញជាវាគ្មិនរបស់អង្គការតាក់តែងគោលនយោបាយរបស់ស.រ.អា.មួយឈ្មោះមជ្ឈមណ្ឌល Wilson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ លោកសម រង្ស៉ីបានថ្លែងទៅកាន់អ្នកចូលរួមប្រមាណ១០០នាក់មកពីរដ្ឋាភិបាល និងអង្គការធំៗរបស់ស.រ.អា.បានអះអាងថា ជាការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិចំពោះប្រទេសកម្ពុជាដែលកំពុងដើរថយក្រោយផ្នែកប្រជាធិបតេយ្យ ជាពិសេសនៅពេលតិចតួច មិនដល់៣ខែផងការបោះឆ្នោតនឹងមកដល់។
«តែដំណើការប្រជាធិបតេយ្យបានធ្លាក់ចេញពីផ្លូវ។ វាជារឿងចាំបាច់ក្នុងការធ្វើឲ្យ ដំណើរការនេះដើរតាមផ្លូវប្រជាធិបតេយ្យវិញ។ វាមិនមែនជាសិទ្ធិទេ តែជាតួនាទីរបស់សហគមន៍អន្តរជាតិក្នុងការធ្វើឲ្យដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាដើរតាមផ្លូវត្រូវវិញ»។
លោកសម រង្ស៉ីគឺជាប្រធានគណបក្សសង្រ្គោះជាតិ ហើយជាបេក្ខជនតែមួយ គត់ដែលមានកម្លាំងប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ តែលោកសម រង្ស៉ីបានចោទប្រកាន់ថា គណបក្សគ្រប់គ្រងប្រទេសបានយកប្រព័ន្ធ តុលាការមកប្រើដើម្បីបំបាត់សំឡេងលោក និងរារាំងលោកមិនឲ្យចូលរួមក្នុង ការបោះឆ្នោតដោយសាររឿងដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមកាលពីឆ្នាំ២០០៩។
លោកថ្លែងថា សហគមន៍អន្តរជាតិមិនអាចនៅស្ងៀមទេ តែត្រូវអន្តរាគមន៍ដ៏ ខ្លាំងកា្លមុនការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ឲ្យស្របទៅនឹងការធានាក្នុងកិច្ចព្រមព្រៀងទីក្រុងបារីស។
«ប្រសិនបើពិភពលោកទាំងមូលនៅតែបិទភ្នែក ហើយគ្មានប្រតិកម្ម ខ្ញុំគិតថា កេរ្តិ៍ ឈ្មោះរបស់ពិភពលោកនិងសហគមន៍អន្តរជាតិនឹងធ្លាក់ចុះដល់កម្រិតសូន្យក្នុងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ប្រទេសដទៃទៀត»។
សហគមន៍អន្តរជាតិ រួមទាំងស.រ.អា. បានជំរុញឲ្យកម្ពុជាកែប្រែប្រព័ន្ធបោះឆ្នោត អនុញ្ញាតឲ្យលោកសម រង្ស៉ីបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បើពុំ ដូច្នោះទេ រដ្ឋាភិបាលថ្មីនឹងជួបប្រទះនឹងវិបត្តិគ្មានការទទួលស្គាល់ពីភាពស្រប ច្បាប់ដែលអាចនាំទៅដល់ការកាត់ជំនួយផ្សេងៗ។
លោកចច ហ្គមែន (George Gorman) អ្នកវិភាគនយោបាយក្នុងតំបន់អាស៊ីនៃ អង្គការ Cascade Asia បានហៅការដាក់សម្ពាធ ឬការគម្រាមរបស់សហគមន៍ អន្តរជាតិជាច្រើនឆ្នាំក្នុងការរៀបចំការបោះឆ្នោតឲ្យមានលក្ខណៈសេរី និងយុត្តិ ធម៌នោះថា គ្មានបានការ ដែលកាន់តែធ្វើឲ្យលោកហ៊ុន សែនមានទំនុកចិត្តថែម ទៀត។
«ដូច្នេះសហគមន៍អន្តរជាតិពុំបានចាត់វិធានការជាជំហានស្ថាបនាទេ ដើម្បីពង្រឹងការគម្រាមរបស់ខ្លួន ដែលចង់ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជានោះ»។
លោកស្រី Shihoko Goto អ្នកសម្របសម្រួលកម្មវិធី និងជាអ្នកស្រាវជ្រាវអំពី នយោបាយតំបន់អាស៊ីនៃមជ្ឈមណ្ឌល Wilson Center បានអះអាងថា ការ អនុញ្ញាតឲ្យលោកសម រង្ស៉ីមកបង្ហាញទស្សនៈរបស់លោកនិងឲ្យមានការ ពិភាក្សាគឺដើម្បីធ្វើឲ្យមានការយល់ដឹងអំពីស្ថានការណ៍នយោបាយបច្ចុប្បន្នក្នុង ប្រទេសកម្ពុជាជាមួយមន្ត្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«ប្រទេសកម្ពុជាសព្វថ្ងៃគឺជាប្រទេសដែលមិនអនុញ្ញាតឲ្យមានការពិភាក្សាគ្នាដ៏ ស៊ីជម្រៅទេ។ បើគេនិយាយពីសិទ្ធិបញ្ចេញមតិ ប្រទេសកម្ពុជាគឺជាប្រទេសនៅខ្វះខាតច្រើន។ យើងចង់ផ្តល់វេទិកាដល់លោកសម រង្ស៉ីដើម្បីថ្លែងការណ៍នៅទីនេះនិងបញ្ចេញមតិយោបល់របស់គាត់ ពីព្រោះឱកាសទាំងនេះគ្មានទេនៅប្រទេសរបស់គាត់»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតនៅថ្ងៃ២៨ កក្កដា ឆ្នាំ២០១៣ខាងមុខ។ គណ បក្សជំទាស់និងសហគមន៍អន្តរជាតិបានរិះគន់ថា គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតមានភាពលំអៀងទៅរកគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។ លោកសម រង្ស៉ីបានជួប ជាមួយក្រុមសមាជិកសភាស.រ.អា.ជាច្រើន រួមទាំងលោក Ed Royce ប្រធាន គណៈកម្មាធិការកិច្ចការបរទេសជាដើម។
លោកសង្ឃឹមថា សភាស.រ.អា.ទាំងមូលនឹងបង្កើនសម្ពាធរបស់ខ្លួនលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតក្នុងប្រទេសកម្ពុជា និងឲ្យមានការវិលត្រឡប់របស់លោកទៅចូលរួមក្នុងបោះឆ្នោតជាតិ។
«ប្រសិនបើគ្មានអ្វីកើតឡើងតាមការទាមទាររបស់សហគមន៍អន្តរជាតិ និងស.រ.អា.ទេ ស.រ.អា.ត្រូវតែមានប្រតិកម្ម។ ប្រតិកម្មដ៏ខ្លាំងក្លាពីស.រ.អា.នឹងជួយជំរុញឲ្យលោកហ៊ុន សែនទទួលយកការទាមទាររបស់អន្តរជាតិពេលនេះ គឺមិនមែន ក្រោយការបោះឆ្នោតទេ»។
លោកសម រង្ស៉ីបានអះអាងថា លោកអាចទទួលយកបានចំពោះការពន្យារពេល បោះឆ្នោតដើម្បីរៀបចំប្រព័ន្ធបោះឆ្នោត និងការបោះឆ្នោតឲ្យបានត្រឹមត្រូវ មិន មែនជាការបោះឆ្នោតកេងបន្លំ។ លោកថ្លែងថា ការធ្វើដូច្នោះអាចជៀសវាងបញ្ហា អំពើហិង្សាដ៏ធ្ងន់ធ្ងរ ដូចដែលអ្នករាយការណ៍ពិសេសរបស់អ.ស.ប.ផ្នែកសិទ្ធិ មនុស្សប្រចាំកម្ពុជាគឺលោកសូរីយ៉ា ស៊ូប៊ែឌីបានបង្ហាញឲ្យដឹងក្នុងរបាយការណ៍ មួយកាលពីឆ្នាំទៅ។
លោកសម រង្ស៉ីក៏បានផ្តល់ជម្រើសដល់មន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នផងដែរ។ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត គណបក្សនឹងធានាដល់សុវត្ថិភាពក្នុងការរស់នៅក្នុងនិងក្រៅប្រទេស ប្រសិនបើពួកគេលាលែង ឬដើរចេញពីអំណាច៕