ប្រទេសរុស្ស៊ីបានបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបថ្មីឈ្មោះ Sarmat ដែលមានដាក់ឧស្ម័នបញ្ឆេះ។ នេះបើតាមការបញ្ជាក់នៅថ្ងៃសុក្រនេះរបស់កាសែត Krasnaya Zvezda របស់ក្រសួងការពារជាតិរុស្ស៊ី។
កាសែតនោះបានបន្ថែមថា ការសាកល្បងចុងក្រោយនេះនៅឯតំបន់ Plesetsk «បានបញ្ជាក់ពីវិជ្ជមាត្រនៃប្រព័ន្ធនោះក្នុងដំណាក់កាលនៃការរៀបចំមុនពេលបាញ់និងការហោះហើយជំហានដំបូងរបស់គ្រាប់មីស៊ីល»។
លើសពីនេះទៀត ក្រុមមួយដែលមានឈ្មោះថា«កងកម្លាំងគ្រាប់មីស៊ីលយុទ្ធសាស្រ្តរុស្ស៊ី»បានវាយតម្លៃពីកម្រិតសុក្រិតនៃការរៀបចំនិងប្រព័ន្ធបច្ចេកវិទ្យាដែលបានប្រើប្រាស់ក្នុងការបង្កើតគ្រាប់មីស៊ីលឆ្លងទ្វីបនេះ»។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍អំពី«លំហាត់បាញ់ដែលទើបតែបានបញ្ចប់»ដែលធ្វើឡើងនៅសមុទ្របាល់ទិក។
ក្រសួងការពារជាតិប្រទេសឡេតូនី ក៏បានសម្តែងការព្រួយបារម្ភដែរកាលពីថ្ងៃព្រហស្បតិ៍ចំពោះការប្រកាសភ្លាមៗពីប្រទេសរុស្ស៊ីពីការបាញ់សាកល្បងគ្រាប់មីស៊ីលនៅសមុទ្របាល់ទិកដែលស្ថិតនៅចន្លោះរវាងប្រទេសឡេតូនី និងប្រទេសស៊ុយអែត នៅថ្ងៃទី៤និងទី៦ខែមេសា។
ក្រសួងការពារជាតិបានកោះហៅសេនានុព័ន្ធយោធារុស្ស៊ីមកជួប ហើយបានសម្តែងការមិនពេញចិត្តចំពោះស្ថានការណ៍នោះ៕