ក្រុមសិទ្ធិមនុស្សកូរ៉េខាងត្បូងកំណត់កន្លែងសម្លាប់មនុស្សនៅកូរ៉េខាងជើង

អ្នក​ស្រី Sarah Son នាយក​ស្រាវ​ជ្រាវ​ក្រុមការងារ​យុត្តិធម៌​អន្តរកាល បង្ហាញ​ផែន​ទី​មាន​ព័ត៌មាន​សំខាន់ៗ​អំពី​​អាគារ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើងក្នុង​ក្រុង​ Hyesan ស្ថិត​នៅព្រំដែន​កូរ៉េ​ខាង​ជើង ក្នុង​បទ​សម្ភាស​កាល​ពី​ថ្ងៃទី​១៩ ខែ​កក្កដា។

របាយ​ការណ៍​មួយ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ប្រើ​បច្ចេកវិជ្ជា​ជឿន​លឿន​ក្នុង​ការ​កំណត់​កន្លែង​សម្លាប់​មនុស្ស​នៅ​កូរ៉េខាង​ជើង​គឺជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​ចង​ក្រង​ឯកសារ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​ហើយ​ជា​ជំហាន​មួយ​សម្រាប់​ការ​កាត់​ទោស​របស់​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង​នាពេល​អានាគត។ ​

ឯកសារ​មាន​ឈ្មោះ​ថា ​របាយ​ការណ៍​ដំបូងរបស់​ក្រុម​ការងារ​យុត្តិធម៌​អន្តរកាល​ ដែល​ចេញនៅ​ក្នុង​សប្តាហ៍​នេះ​ បាន​កំណត់​ទីតាំង​សម្លាប់​មនុស្ស​ជាង​៣០០​កន្លែង​ និង​កន្លែង​កប់​សព​មនុស្ស​ចំនួន​៧៤​កន្លែង​នៅ​កូរ៉េខាងជើង។

ដោយ​ប្រើ​រូបភាព​ Google Earth ​ពី​ផ្កាយ​រណប​និង​កស្សិណ​សាក្សី​របស់​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ចំនួន​៣៧៥នាក់ ក្រុម​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង​នេះ​ធ្វើ​ការ​សំខាន់​លើ​ការ​ចង​ក្រង​ឯកសារ​អំពី​ការ​សម្លាប់​មនុស្ស​នៅកូរ៉េ​ខាងជើង​ សម្រាប់​ជា​ជំហាន​សំខាន់កំណត់​ការ​ទទួល​ខុស​ត្រូវ​លើ​ឧក្រិដ្ឋ​ជនសិទ្ធិ​មនុស្ស​នៅកូរ៉េ​ខាង​ជើង​ច្រើន​ទសវត្សរ៍​ក្រោយ​របប​ដឹកនាំ​ដោយ​ត្រកូល​ Kim ​តាំង​ពី​ឆ្នាំ​១៩៤៨។ ​

ក្រុមនេះ​សម្រេច​មិន​បញ្ចេញ​ទីតាំង​ច្បាស់​លាស់ព្រោះ​ខ្លាច​រដ្ឋាភិបាល​កូរ៉េខាង​ជើង​បំផ្លាញ​ភស្តុតាង៕