វ៉ាស៊ីនតោន —
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោបានចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាធ្វើរដ្ឋប្រហារដោយកែប្រែលទ្ធផលបោះឆ្នោតយកជ័យជម្នះ។ លោកសុខ ខេមរានៃវីអូអេបានរាយការណ៍ថា ការចោទប្រកាន់ដូច្នេះបានធ្វើឡើងជាសាធារណៈនៅឯទីលានប្រជាធិបតេយ្យដែលមានក្រុមបាតុករជាច្រើនកំពុងធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌ចេញពីការបោះឆ្នោត។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោជាមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិ និងជាអតីតលេខាផ្ទាល់របស់សម្តេចឳព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ចោទប្រកាន់គណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារនេះពីបទធ្វើរដ្ឋប្រហារក្នុង ពេលបោះឆ្នោត។
ព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលដូច្នេះទៅកាន់ក្រុមបាតុករជាច្រើននៅឯទីលាន ប្រជាធិបតេយ្យក្នុងថ្ងៃបញ្ចប់បាតុកម្មបីថ្ងៃដើម្បីទាមទាររកយុត្តិធម៌ពីការបោះឆ្នោត។ នៅពេលសំណួរនិងចម្លើយ ក្នុងពេលមានបន្ទូលទៅកាន់ហ្វូងបាតុករ អហិង្សាទាំងនោះ ព្រះអង្គម្ចាស់ធម្មិកោបានលើកយកអំណះអំណាងមួយចំនួន មកបញ្ជាក់ ដូចជាការចល័តទ័ពរបស់គណបក្សគ្រប់គ្រងអំណាច ការប្តូរលទ្ធ ផលការបោះឆ្នោត ការដាក់សម្ពាធលើស្ថាប័នគ.ជ.ប. ក្រុមបឹក្សាធម្មនុញ្ញនិងការ ដាក់សម្ពាធលើព្រះមហាក្សត្រជាដើម។
«គណបក្សប្រជាជនកម្ពុជារៀបចំការបោះឆ្នោតសប្បនិម្មិត។ មែនអត់? មែន! រៀបចំការបោះឆ្នោតដូច្នេះហើយនៅតែចាញ់។ មែនអត់? មែន! មិនទាន់ប្រកាសលទ្ធផលការបោះឆ្នោតផងចល័តទ័ពពេញប្រទេសជាតិបញ្ចេញរថក្រោះ(ទះដៃ) គេហៅថា ម៉េច? គេហៅថា ស្របច្បាប់ ឬអត់? អត់! ដូច្នេះធ្វើរដ្ឋប្រហារ»។
ព្រះអង្គមានបន្ទូលបន្ថែមទៀតថា៖ «ខ្លួនឯងចាញ់ហើយប្រកាសលទ្ធផលសប្បនិមិ្មតដែលខ្លួនឯងរៀបចំ។ ខ្លួនឯងចាញ់ហើយបង្គាប់គ.ជ.ប. បង្គាប់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីកុំឲ្យផ្តល់យុត្តិធម៌។ អាហ្នឹងគេហៅថាម៉េច? រដ្ឋប្រហារ!»
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃរបស់រដ្ឋាភិបាលនិងជាសមាជិកគណបក្សគ្រប់គ្រងប្រទេស បានអះអាងថា អ្វីដែលព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលគឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងនិងជំហររបស់លោកសម រង្ស៉ី និងលោកកឹម សុខា ហើយនឹងព្រះរាជតម្រិៈព្រះមហាក្សត្រ ក្នុងរឿងផ្សះផ្សារជាតិ និងសន្តិភាព។ លោកចាត់ទុកថា ភាសារបស់ព្រះអង្គម្ចាស់ធម្មិកោនេះមិនអាចទទួលយកបានទេ។ វាជាការបំផុសឲ្យមានកំហឹងប៉ះបោរ។
«សំណួរ ថាតើបំផុសរបៀបម៉េច រឿងហ្នឹងស៊ីសង ថាតើគេចោទប្រកាន់លោកឬមិនចោទ។ តែបើតាមផ្លូវច្បាប់លោកខុសរួចស្រេចទៅហើយ ព្រោះថានេះមិនមែនជាការបញ្ចេញយោបល់ទេ។ នេះជាការបំពានលើអំណាចសារធារណៈដែលមានការវាយប្រហារលើស្ថាប័នជាតិ រាប់ទាំងព្រះមហាក្សត្រផង»។
គណបក្សជំទាស់មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគណបក្ស ប្រជាជនបានឈ្នះ៦៨អាសនៈ ហើយគណបក្សជំទាស់ឈ្នះអាសនៈ៥៥ក្នុង ចំណោម១២៣អាសនៈសរុបនោះទេ។ គណបក្សនេះបានចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោតជាប្រព័ន្ធកើតឡើងដែលគ្មានការដោះស្រាយដោយយុត្តិធម៌ទេ។ គណបក្សនេះទាមទារថា ត្រូវមានការស៊ើបអង្កេតដោយឯករាជ្យនិងផ្តល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត បើពុំដូច្នោះទេ ពួកគេនឹងមិនចូលរួមបង្កើតសភាថ្មីស្របច្បាប់ ហើយនឹងបន្តធ្វើបាតុកម្មតវ៉ាដោយអហិង្សា។
គណបក្សនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៉ី បានជួបចរចាគ្នាបីលើកហើយមកត្រឹមថ្ងៃអង្គារនេះ។ គេឃើញមានការ រីកចម្រើនខ្លះចេញពីកិច្ចចរចាដើម្បីព្យាយាមរកច្រកចេញផ្នែកនយោបាយដែល កំពុងជាប់គាំងនេះ៕