ការដោះ​ស្រាយ​វិវាទ​បោះឆ្នោត​តាម​រយៈ​នយោបាយ​ឬ​យុត្តិធម៌​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ប្រទាញ​ប្រទង់

អ្នកស្រី​ជា ​វណ្ណាត​ អ្នកវិភាគ​ឯ​ករាជ្យ និង​លោក​​ហង្ស ពុទ្ធា ប្រធាន​អង្គការ​​នីកហ្វិក​ដែល​​សង្កេត​ពិនិត្យ​​មើល​ការ​​បោះឆ្នោត។​​

Your browser doesn’t support HTML5

«ជម្រើស​ពីរ​ ដំណោះស្រាយ​នយោបាយ ​ឬ​យុត្តិធម៌?»​

វ៉ាស៊ីនតោន - ក្រុម​អ្នក​វិភាគ​ឯករាជ្យ​និយាយ​ថា ​សម្ពាធ​ពី​ប្រជា​ពលរដ្ឋ​ដែល​ចង់​បាន​យុត្តិធម៌​រឿង​ភាព​មិន​ប្រក្រតី​បោះឆ្នោត​កំពុង​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​ពិបាក​ក្នុង​ការ​បែរ​ទៅ​ចរចាជាមួយ​គណបក្ស​កាន់​អំណាច​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ។​

រឿង​នេះ​ហើយ​ដែល​បង្កទៅ​ជា​ភាព​ចម្រូង​ចម្រាស​នយោបាយ។​ នេះ​ជា​ការ​អះអាង​របស់​លោក​បណ្ឌិត​ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​និចហ្វិច ​ដែល​បាន​ថ្លែង​ប្រាប់​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស​កាល​ពី​យប់​ថ្ងៃ​ពុធ។​

ដោយ​ឡែក​លោកស្រី​ជា វណ្ណាត ​អ្នកវិភាគ​ឯករាជ្យ​មួយ​រូប ​ដែល​ជា​វាគ្មិន​ម្នាក់​ ទៀត​ បាន​ទទួល​ស្គាល់​ថា​ មាន​ទស្សនៈ​ផ្សេង​គ្នា​រវាង​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​បោះឆ្នោត​ទាក់ទង​នឹង​ការ​ស្វែងរក​ដំណោះ​ស្រាយ។​ តែ​លោក​ស្រី​បាន​បញ្ជាក់​ថា ​ការ​រក​ដំណោះ​ស្រាយ​នយោបាយ​មុន​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ការ​រក​យុត្តិធម៌​នៅ​ពេល​ក្រោយ។​

ទាំង​លោក​ស្រីជា វណ្ណាត ​និង​លោក​ពុទ្ធា ហង្ស​អះអាងថា​ ទំនោរ​នយោបាយ​ ពេល​នេះ​គឺ​ប្រជា​ពលរដ្ឋ​ និង​អ្នក​នយោបាយ​កំពុង​ដាក់​សេចក្តី​ទុកចិត្ត​ទៅ​លើ​ព្រះ​មហាក្សត្រ​ដែល​អាច​រក​ដំណោះ​ស្រាយ​នយោបាយ​មុន​កិច្ចប្រជុំ​សភា​ដំបូង​ដែល​ព្រះអង្គ​បាន​កំណត់​យកថ្ងៃ​ទី២៣​ខែ​កញ្ញា​ឆ្នាំ​២០១៣។​

សូម​ស្តាប់​ការ​បក​ស្រាយ​របស់​វាគ្មិន​ទាំងពីរ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស​កាលពី យប់​ថ្ងៃ​ពុធ​ស្តី​អំពី​«តើអ្នក​បោះឆ្នោត​ត្រូវ​ជ្រើសរើស​ដំណោះ​ស្រាយ​នយោបាយ​ឬ​យុត្តិធម៌?»