ខេត្តតាកែវ —
ខណៈដែលរយៈពេលបិទបញ្ចប់រដូវកាលឃោសនាបោះឆ្នោតកាន់តែខិតជិតមកដល់ទីបញ្ចប់ ប្រជាពលរដ្ឋក្នុងស្រុកសំរោង ខេត្តតាកែវ បានសម្លឹងមើលតម្រូវការមួយចំនួនដែលគណបក្សជាប់ឆ្នោតអាចនឹងផ្តល់ជូនពួកគាត់។
កំពុងត្បាញសូត្រនៅក្រោមផ្ទះ អ្នកស្រី អ៊ូ សុខនាមានសំបុរស្រអែម អាយុ២៦ឆ្នាំ។ អ្នកស្រីរស់នៅក្នុងភូមិកញ្ចាង ឃុំស្លា ហើយគាត់ទើបតែបានបោះឆ្នោតម្តងគត់កាលពីឆ្នាំ២០០៨។ អ្នកស្រីថ្លែងពីសមិទ្ធផលក្នុងភូមិរបស់អ្នកស្រីនាពេលកន្លងមក។
អ្នកស្រីនិយាយថា៖ «នៅភូមិខ្ញុំ ឃើញចាក់ថ្នល់កៅស៊ូ ស្តារប្រឡាយធំ សេវាកម្មសុខភាព ដូចជាថ្នាំឥឡូវនេះ ឃើញមានពេលខ្លះអត់យកលុយដែរ នៅមន្ទីរពេទ្យត្រពាំងស្រង់យើងនេះ។ បើគេជាប់ គេសន្យាធ្វើផ្លូវនេះឱ្យធំ។ គេសន្យាសង់សាលាឆទានឱ្យមួយ បើប្រឡាយអីមានអស់ហើយ»។
ប៉ុន្តែស្រ្តីជាម្តាយកូនពីរនាក់នេះចង់បានសាលារៀនមួយក្នុងភូមិដើម្បីកុំឱ្យកូនដើរទៅរៀនឆ្ងាយ។ បច្ចុប្បន្នសាលារៀនស្ថិតនៅចម្ងាយប្រមាណ៣គីឡូម៉ែត្រពីភូមិនេះ។
នៅផ្ទះរបងជាប់គ្នានោះ អ្នកស្រីប្រាក់ សៀប អាយុ៦៩ឆ្នាំ មិនបានស្នើអ្វីផ្សេងសម្រាប់ជីវភាពទេ ក្រៅពីសន្តិភាពទេ ទោះបីជាគាត់រកចំណូលបានត្រឹមតែជាង៣ពាន់រៀលក្នុងមួយថ្ងៃយ៉ាងណាក្តី។
អ្នកស្រីនិយាយថា៖ «ចង់បានសុខសប្បាយ។ កុំឱ្យមានសង្គ្រាមតទៅទៀត។ ចង់បានតែប៉ុណ្ណឹង។ អាណិតកូនចៅជំនាន់ក្រោយ ខ្ញុំចំណាស់ហ្នឹង លែងគិតហើយ»។
ស្រុកសំរោងស្ថិតនៅភាគខាងត្បួងរាជធានីភ្នំពេញ ចម្ងាយប្រមាណ៧០គីឡូម៉ែត្រ។ នៅទីនេះមានគណបក្សធំៗមួយចំនួនចូលឃោសនា ដូចជាគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ីនប៉ិច ជាដើម។
ស្ទើរតែគ្រប់ផ្ទះ ពលរដ្ឋ ជាពិសេសផ្ទះថ្នាក់ដឹកនាំភូមិ ឃុំ សុទ្ធតែបិទស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា រីឯស្លាកគណបក្សទាំងបីត្រូវបានដាក់បញ្ឈរនៅតាមបណ្តោយផ្លូវនៅតាមភូមិនានា។ ជារឿយៗ មានសកម្មជនបក្សទាំងបីចុះទៅហែនិងចែកខិតប័ណ្ណតាមផ្ទះប្រជាពលរដ្ឋ។ ក្នុងនោះ គណបក្សប្រជាជនមានការឃោសនាច្រើនជាងគេ តាមពីក្រោយដោយគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ីនប៉ិច។
តាមការឱ្យដឹងពីប្រជាពលរដ្ឋនៅទីនោះ គណបក្សប្រជាជនកម្ពុជាសន្យាធ្វើផ្លូវ ជីកអណ្តូង សាងសង់សាលារៀន និងមន្ទីរសុខាភិបាលជាដើម ប្រសិនបើខ្លួនឈ្នះឆ្នោត។
ចំណែកឯគណបក្សសង្គ្រោះជាតិសន្យាអនុវត្តគោលការណ៍ទាំង៧ចំណុចរបស់ខ្លួន រួមមានដំឡើងប្រាក់បៀវត្សរ៍យ៉ាងតិច១លានរៀលសម្រាប់មន្ត្រីរាជការ ៦០ម៉ឺនរៀលសម្រាប់ពលករ និង៤ម៉ឺនរៀលសម្រាប់មនុស្សចាស់ជាដើម។ ដោយឡែកគណបក្សហ៊្វុនស៊ីនប៉ិចមិនបានសន្យាជាក់លាក់ណាមួយនោះទេ ក្រៅពីរំឭកស្ថាដៃរបស់ខ្លួនកាលពីអតីតកាល។
រំលងប្រហែល២ភូមិ អ្នកស្រីអែម សុវណ្ណ អាយុ៣៤ឆ្នាំកំពុងយោលកូនក្នុងអង្រឹង។ អ្នកស្រីជាអ្នកលក់ដូរបន្តិចបន្តួចនៅជាប់ជើងភ្នំជីសូរ។ អ្នកស្រីសុវណ្ណបន្ថែមថា កាលពីអាណត្តិមុន គណបក្សជាប់ឆ្នោតបានជីកប្រឡាយមួយតាមការសន្យា។ ប៉ុន្តែអ្នកស្រីចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាដែលនៅសល់ក្នុងភូមិរបស់អ្នកស្រី គឺហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។
អ្នកស្រីនិយាយថា៖ «ត្រូវការជួសជុលផ្លូវឡើងវិញ ព្រោះអត់មានផ្លូវ ហើយនៅកន្លែងខ្លះ ភ្លើងទៅអត់ទាន់ដល់។ គេអត់ទាន់ដាក់បង្គោលមក»។
នៅតាមផ្លូវកាត់ភូមិទាំងនោះ គេសង្កេតឃើញមានសភាពស្ងាត់ នៅសល់ភាគច្រើនតែមនុស្សចាស់ និងកុមារតូចៗនៅក្នុងភូមិ។ រីឯមនុស្សវ័យជំទង់ភាគច្រើនធ្វើចំណាកស្រុក ឬទៅធ្វើជាកម្មកររោងចក្រនៅទីប្រជុំជន។
រស់នៅភូមិសន្លត់ដៃ ឃុំរវៀង លោកចាន់ ឆេង អាយុ៧៦ឆ្នាំកំពុងអង្គុយជុំជាមួយចាស់ៗ៣នាក់ផ្សេងទៀត។ លោកថ្លែងថា បញ្ហានេះដោយសារប្រជាជនភាគច្រើននៅក្នុងភូមិមានជីវភាពក្រីក្រ។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីផ្តោតការយកចិត្តទុកដាក់លើពលរដ្ឋក្រីក្រនៅក្នុងសហគមន៍របស់លោក។
លោកនិយាយថា៖ «អ្នកក្រីក្រ ដូចជាអត់ឃើញគេជួយដិតដល់ទេ។ ភូមិនេះ អ្នកខ្វះខាតច្រើន។ ចង់ឱ្យគាត់ផ្តល់សម្លៀកបំពាក់ និងអាហារខ្លះៗ។ កុំឱ្យដូចអាណត្តិនេះ ៥ឆ្នាំជួយម្តង ឬពីរដង។ និយាយរួមទៅ ពេលបោះឆ្នោតទើបមានជំនួយ ប៉ុន្តែពេលអត់ ស្ងាត់ឈឹង»។
នៅភូមិជាមួយគ្នា លោកអ៊ុង ហឿន អាយុ៥៣ឆ្នាំមានមុខរបរវាយថ្ម និងធ្វើស្រែ។ បន្ទាប់ពីដឹកគោចូលក្រោល គាត់ថ្លែងថា មានគណបក្សនានាបានចុះទៅឃោសនាដល់ផ្ទះរបស់គាត់។ ប៉ុន្តែគាត់នៅមិនទាន់ជឿលើការសន្យារបស់គណបក្សទាំងនោះទាំងស្រុងទេ។
គាត់និយាយថា៖ «សន្យាធ្វើខ្លះ អត់ខ្លះ បានអណ្តូងទឹក បានសាលារៀន វត្តអារាម ធ្វើបានហូហែរដែរ។ គេសន្យាថា បើគេជាប់ គេធ្វើថ្នល់ជាតិឱ្យ។ ប៉ុន្តែមិនដឹងជាធ្វើឬមិនធ្វើទេ ព្រោះឃើញសន្យាតាំងពីអាណត្តិមុនម្ល៉េះ»។
លោកអ៊ុង ហឿងចង់ឱ្យរដ្ឋាភិបាលថ្មីសាងសង់សាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យនៅក្នុងភូមិរបស់លោក និងបង្កើតការងារឱ្យបានច្រើននៅតាមមូលដ្ឋាននិងបង្កើនប្រាក់ខែឱ្យបានសមរម្យជាងសព្វថ្ងៃនេះ។
រដូវកាលឃោសនាបោះឆ្នោតនឹងបិទបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា និងមានគណបក្សនយោបាយចំនួន៨ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅអាណត្តិទី៥នេះ៕