ភ្នំពេញ —
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រាប់ដល់គណបក្សនយោបាយទាំងប្រាំបីដែលត្រូវប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតឲ្យគោរពតាមគោលការណ៍ច្បាប់ជាមូលដ្ឋានសម្រាប់ធ្វើការឃោសនាបោះឆ្នោត។
ការឃោសនារយៈពេលមួយខែនឹងចាប់ផ្តើមពីថ្ងៃទី២៧ខែមិថុនានេះដល់ថ្ងៃទី២៦ខែកក្កដា គឺពីរថ្ងៃមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រចាប់ផ្តើម។
លោកសោម ច័ន្ទឌីណា សមាជិក គ.ជ.ប បានថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃសុក្រនេះថាគណបក្សនយោបាយនីមួយៗមានសិទ្ធិធ្វើការឃោសនាចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោងដប់យប់ លើកលែងតែចន្លោះម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង២រសៀលឬការឃោសនាមុនម៉ោង៦ព្រឹក។
លោកស្នើឲ្យគណបក្សទាំងអស់យោគយល់និងអធ្យាស្រ័យគ្នានិងចៀសវាងការបង្កអំពើហិង្សា។
លោកនិយាយថា៖ «ត្រូវចៀសវាងនូវការប្រព្រឹត្តិនូវអំពើគំរាមកំហែង បំភិតបំភ័យឬប្រើហិង្សាដល់ពលរដ្ឋ ដល់អ្នកគាំទ្រ ឬដល់បេក្ខជននៃគណបក្សនយោបាយ។ នេះជាចំណុចសំខាន់ដែលគណបក្សនិមួយត្រូវតែអនុវត្តន៍តាម»។
លោកសោម ច័ន្ទឌីណា បន្ថែមថាការប្រើប្រាស់យានជំនិះរបស់រដ្ឋដែលមានពាក់ស្លាករាជការ ស្លាករដ្ឋ នគរបាលឬកងយុទ្ធពលខេមរភូមិន្ទ សម្រាប់ការឃោសនាបោះឆ្នោតគឺជាអំពើខុសច្បាប់។
មួយវិញទៀតមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីតុលាការរួមទាំងមន្ត្រីអាជ្ញាធរមិនអាចចូលរួមធ្វើការឃោសនាបោះឆ្នោតក្នុងពេលម៉ោងបំពេញភារកិច្ចនោះទេ។
ផ្ទុយទៅវិញទោះបីជាមានការប្រកាសនូវវិធានបែបនេះក៏ដោយ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យនិងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ថ្លែងថាការប្រព្រឹត្តិល្មើសនៅតែកើតមានក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
លោកឲ្យដឹងថា៖ «យើងឃើញថាភាពមិនស្មើគ្នាចំពោះការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយ ទីកន្លែងសាធារណៈតែងតែកើតមានឡើង។ ហើយទិដ្ឋភាពមួយគួរឲ្យចាប់អារម្មណ៍នោះគឺការប្រើប្រាស់នូវមធ្យោបាយរបស់រដ្ឋនៅតែត្រូវបានប្រើប្រាស់ដើម្បីជាប្រយោជន៍របស់គណបក្ស។ ប្រជាពលរដ្ឋមួយចំនួននិងបេក្ខជនមួយចំនួននៅតែទទួលរងនូវការរើសអើង។ ហើយខ្លះទទួលរងនូវការរារាំងក្នុងការធ្វើសកម្មភាពផ្សេងៗទៀតផង»។
លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថាផលវិជ្ជមានទាំងនេះនឹងនៅតែក្លាយជា«បច័្ចយប៉ះពាល់ដល់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌»។
លោកសោម ច័ន្ទឌីណា បញ្ជាក់បន្ថែមថាវិទ្យុនិងទូរទស្សន៍របស់រដ្ឋនឹងត្រូវប្រើសម្រាប់គណបក្សនយោបាយទាំងប្រាំបីធ្វើការឃោសនាតាមរលកធាតុអាកាស។ ក្នុងនោះប្រធានបទជាច្រើននឹងត្រូវចោទសួរដល់គណបក្សទាំងនោះសម្រាប់បង្ហាញឲ្យម្ចាស់ឆ្នោតដឹងពីគោលនយោបាយរបស់ខ្លួន។ ប្រធានបទទាំងនោះមានគោលនយោបាយស្តីពីការកសាងសេដ្ឋកិច្ចជាតិ ការលុបបំបាត់អំពើពុករលួយ គោលនយោបាយក្នុងការគ្រប់គ្រងបរិដ្ឋាននិងគ្រប់គ្រងធនធានធម្មជាតិ គោលនយោបាយស្តីពីការថែរក្សានិងអភិវឌ្ឍន៍វប្បធម៌ជាតិ គោលនយោបាយក្នុងការរៀបចំសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងគោលនយោបាយស្តីពីការអនុវត្តច្បាប់សញ្ជាតិនិងអន្តោប្រវេសន៍ គោលនយោបាយគ្រប់គ្រងដីធ្លី សង្គមកិច្ច ការងារ ការពារប្រទេស លើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ពង្រឹងគុណភាពអប់រំ និងគោលនយោបាយការបរទេសជាដើម។
មានគណបក្សនយោបាយចំនួនប្រាំបីនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតខែក្រោយនេះ ក្នុងនោះមានគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ីនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕