ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ភាព​មិន​ប្រក្រតី​មុន​ការ​ឃោសនា​បោះឆ្នោត​​ចាប់ផ្តើម


ហង្ស ពុទ្ធា​ ​នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោតនិកហ្វិកចូលរួម​ជាវាគ្មិន​​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។
ហង្ស ពុទ្ធា​ ​នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោតនិកហ្វិកចូលរួម​ជាវាគ្មិន​​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន -​ នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោតមួយ​ក្នុង​ប្រទេស​កម្ពុជាគឺលោក​បណ្ឌិត ​ពុទ្ធា ហង្ស​ និយាយ​ថា​ ភាពមិន​ប្រក្រតី​មួយ​ចំនួន​កំពុងកើត​ឡើង​មុនការ​បោះឆ្នោត។​ តែលោក​បញ្ជាក់​ថា​ បញ្ហា​ទាំងនោះ​មិនធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ។​

លោក​ថ្លែង​ដូច្នេះ​ដោយយោង​ទៅលើ​ការ​ឃោសនា​មុនកាល​បរិច្ឆេទ​របស់​គ.ជ.ប.​ដែលស្លាក​គណបក្ស​នយោបាយ​ខ្លះ​បាន​ទទួលរង​នូវ​ការ​បំផ្លាញ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ហាក់​ដូចជា​បាន​ផ្សព្វផ្សាយ​លើស​លុប​នូវ​អ្វី​ដែល​ជាការ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ។​

ថ្លែងក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ពុទ្ធា ហង្ស​បាន​បញ្ជាក់​ថា​ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​កំដៅ​នយោបាយ ​ដោយសារ​ ពេល​ខ្លះអ្នក​នយោបាយ​នៅ​តែ​ប្រើពាក្យអសុរស​រវាងគ្នា​នឹង​គ្នា​ ឬក៏​ឆ្លើយឆ្លង​គ្នា​ដែលធ្វើ​ឲ្យ​មហា​ជន​មួយ​ចំនួន​លោក​ធុញទ្រាន់។​ លោក​អះអាង​ថា​ មាន​បញ្ហា​ខ្លះ​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ដែរ។​

លោក​បាន​អះអាង​ថា ​ដោយសារ​ការ​បោះឆ្នោត​រៀបចំ​មាន​ការ​មិន​ស្រុះ​ស្រួល​គ្នា​ តាំង​ពី​ដំបូង ​លោក​បារម្ភ​ខ្លាចមាន​បញ្ហា​ក្រោយ​ពីការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៣។ ​សូម​អញ្ជើញ​ស្តាប់​កម្មវិធី​ហេឡូ​វីអូអេ​ទាំងស្រុង​ កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍​ទី៣០​ខែ​ឧសភា​ឆ្នាំ​២០១៣​ស្តីពី ​«បរិយាកាស​នៃ​ការ​ បោះឆ្នោត ​និង​ការ​ចូលរួម​របស់​អ្នក​សង្កេត​ការណ៍»​៕​
XS
SM
MD
LG