ភ្នំពេញ —
នៅសល់តែបីថ្ងៃទៀតតែប៉ុណ្ណោះការបើកសម័យប្រជុំរដ្ឋសភាដំបូងនិតិកាលទី៥ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រនឹងចាប់ផ្តើម។ នៅថ្ងៃសុក្រនេះ គណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហរចុងក្រោយថា នឹងមិនចូលរួមប្រជុំសភាដំបូងតាមការកោះអញ្ជើញពីព្រះមហាក្សត្រទេ ដរាបណាការទាមទាររបស់ខ្លួនមិនទាន់ត្រូវបានដោះស្រាយ។
គណបក្សសង្គ្រោះជាតិមកទល់ពេលនេះនៅតែប្រកាន់ជំហរតឹងរឹងដដែល ដោយទាមទារឲ្យរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបង្កើតគណៈកម្មការស្វែងរកការណ៍ពិតមួយ ក្រោយពីការបោះឆ្នោត ក៏ប៉ុន្តែសំណើនេះត្រូវបានគណបក្សប្រជាជនទាត់ចោល។
ក្នុងពេលដែលវិបត្តិនយោបាយនៃគណបក្សគូជម្លោះទាំងពីរគឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាមិនទាន់បានដោះស្រាយផងនោះ ព្រះមហាក្សត្របានចេញព្រះរាជសារមួយថ្វាយអ្នកតំណាងរាស្រ្តជាប់ឆ្នោតទាំង១២៣រូបឲ្យចូលរួមបើកសម័យប្រជុំដំបូងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ក្នុងអង្គសន្និសីទកាសែតនៅថ្ងៃសុក្រនេះថា ជំហរចុងក្រោយរបស់គណបក្សរបស់លោកគឺមិនចូលរួមប្រជុំសភា នៅថ្ងៃទី២៣ខាងមុខនេះទេ ដរាបណាមិនទាន់អាចរកយុត្តិធម៌ជូនម្ចាស់ឆ្នោតបាន។
លោកមានប្រសាសន៍ថា ការសម្រេចមិនចូលរួមប្រជុំសភានេះមិនត្រូវចាំបាច់តក់ក្រហល់ទេ ពីព្រោះ រដ្ឋធម្មនុញ្ញមាត្រា៦២បានចែងថា ការប្រជុំសភាដំបូងត្រូវធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃក្រោយពេលបោះឆ្នោត មិនមែនក្រោយថ្ងៃបោះឆ្នោតទេ។ លោកបានបន្តថា បើគិតពីថ្ងៃដែលគ.ជ.ប.ប្រកាសកាលពីថ្ងៃទី៨ខែកញ្ញា។ អញ្ចឹងការបើកសម័យប្រជុំដំបូងត្រូវធ្វើឡើង៦០ថ្ងៃ ក្រោយពេលប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។
លោកនិយាយថា៖ «អញ្ចឹងយើងត្រូវថែម៦០ថ្ងៃក្រោយថ្ងៃ៨កញ្ញា មិនមែន៦០ថ្ងៃក្រោយ២៨កក្កដានោះទេ។ អញ្ចឹងវាមិនត្រូវតក់ក្រហល់ទេ ដោយសារមានរឿង មានបញ្ហាដែលយើងជជែក មានប្រធានបទនៃការចរចាដែលបន្ត»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបើកកិច្ចចរចាគ្នាចំនួនពីរថ្ងៃ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារដើមសប្តាហ៍នេះ។ ក៏ប៉ុន្តែការចរចានេះមិនដឹងថា នឹងចាប់ផ្តើមឡើងវិញនៅពេលណាទេ។
លោកសម រង្ស៊ីបាននិយាយថា គណបក្សសង្គ្រោះជាតិនៅតែចង់ឲ្យមានការចរចាជាមួយគណបក្សប្រជាជនកម្ពុជាដដែលដើម្បីអ្វីមួយដែលគណបក្សនេះបានហៅថា «ដើម្បីឲ្យមានតុល្យភាពនៃអំណាច»។
លោកនិយាយថា៖ «គណបក្សសង្គ្រោះជាតិសុំស្នើបន្តការចរចាជាមួយគណបក្សប្រជាជន ពីព្រោះកុំឲ្យគណបក្សប្រជាជននិយាយថា យើងឈប់ចរចា យើងមិនចង់ចរចា យើងផ្អាកការចរចា។ អត់ទេ យើងត្រូវចារចាគ្នាបន្តទៅទៀត»។
ក្នុងការចរចាកាលពីដើមសប្តាហ៍នេះ គណបក្សគូជម្លោះទាំងពីរបានអះអាងថា ជិតរកចំណុចត្រូវរ៉ូវគ្នាហើយ តែមិនបានបញ្ជាក់ថា ចំណុចត្រូវរ៉ូវគ្នានោះមានអ្វីខ្លះទេ។
គណបក្សទាំងពីរបានព្រមព្រាងគ្នាថា នឹងបង្កើតយន្តការកែទម្រង់គ.ជ.ប.ទាំងសមាសភាព និងនិតិវិធីបោះឆ្នោត។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សរបស់លោកនៅតែបន្តការទាមទាររកយុត្តិធម៌ ដូចជាការទាមទារឲ្យបង្កើតគណៈកម្មការស្វែងរកការណ៍ពិតសម្រាប់ការបោះឆ្នោត។
លោកនិយាយថា៖ «វាអាចនឹងមាន នៅពេលដែលឆន្ទៈរបស់ប្រជាពលរដ្ឋ លោកមិនព្រមទទួលយកបាន គឺអាស្រ័យ ដូចខ្ញុំបានជម្រាបខាងដើម។ យើងគោរពឆន្ទៈប្រជាពលរដ្ឋ បើប្រជាពលរដ្ឋថាដាច់ខាតមិនមានដោះស្រាយអ្វីលោកទាមទារធ្វើបាតុកម្មយើងនិងដើរតាមឆន្ទៈរបស់ប្រជាពលរដ្ឋ»។
គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយដោយបានបញ្ជាក់ថា បេក្ខជនជាប់ឆ្នោតទាំង៦៨រូបនិងចូលរួមប្រជុំនៅថ្ងៃទី២៣ខាងមុខនេះ។
ស្របពេលដែលគណបក្សសង្គ្រោះជាតិបានប្រកាសមិនចូលរួមប្រជុំសភាជាលើកដំបូងនោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការនាយកនៃគណបក្សសង្គ្រោះជាតិបានធ្វើកូដកម្មអត់អាហារមានរយៈពេលយូរ (មិនកំណត់ ថ្ងៃ)នៅវត្តភ្នំ បន្ទាប់ពីព្រះអង្គត្រូវបានអាជ្ញាធររារាំងមិនឲ្យធ្វើកូដកម្មតមអត់ហារនៅពីមុខព្រះបរមរាជវាំង។
ព្រះអង្គមានបន្ទូលថា ការធ្វើកូដកម្មអត់អាហារនេះគឺដើម្បីឲ្យប្រទេសជាតិចៀសវាងនូវវិបត្តិសង្គ្រាម និងឲ្យគណបក្សនយោបាយស្រុះស្រួលគ្នាដើម្បីដោះស្រាយបញ្ហាជាតិ៕