វ៉ាស៊ីនតោន —
ពលរដ្ឋខ្មែរអាមេរិកាំងចំនួនយ៉ាងតិច៥០០នាក់មកពីតាមបណ្តារដ្ឋនានាបានប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភាអាមេរិកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ដើម្បីទាមទារឲ្យមានការរកយុត្តិធម៌ទាក់ទងនឹងលទ្ធផលការបោះឆ្នោតក្នុងប្រទេសកម្ពុជាហើយនឹងគាំទ្រសេចក្តីសម្រេចរបស់ក្រុមសមាជិកសភាដែលកំពុងពិនិត្យមើលពីការកាត់ជំនួយរបស់ស.រ.អា.មួយចំនួន ប្រសិនបើលទ្ធផលនៃការបោះឆ្នោតមិនឆ្លុះបញ្ចាំងភាពដោយសេរី យុត្តិធម៌ ត្រឹមត្រូវនោះទេ។ បាតុកម្មនេះបានទាក់ទាញឲ្យមានសមាជិកសភាស.រ.អា.ដ៏មានឥទ្ធិពលបីរូបមកចូលរួមថ្លែងការណ៍លើកទឹកចិត្តពួកគេផងដែរ។
លោកព្រហ្ម សៅរិ៍នរ៉ា( Prom Saunora) អ្នករៀបចំបាតុកម្មតវ៉ានេះ បានអះអាង ថា បាតុកម្មនេះគឺទាមទារឲ្យរដ្ឋាភិបាលស.រ.អា. សភាស.រ.អា.ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យស៊ើបអង្កេតចំពោះលទ្ធផលបោះឆ្នោតដែលគេចោទថា មានការគៃបន្លំនិងមិនធ្វើតាមអនុសាសន៍របស់អ.ស.ប.។
«ដាក់គំនាបទី១គឺគេអាចនឹងកាត់ជំនួយ។ ទី២ គេអាចនឹងបា្រប់ពួកស្រុកដទៃ ទៀតឲ្យធ្វើដូចគ្នាដែរ ដូចជាសហភាពអឺរ៉ុប ប្រទេសអាល្លឺម៉ង់ ឬប្រទេសដទៃ ទៀតដែរ។ ហ៊ុន សែនគាត់ធ្លាប់និយាយថា គាត់មិនខ្លាចទេលុយ១០០លាន អីហ្នឹង។ តែគាត់មិនមើលឃើញថា អ្នកគេមកទិញទំនិញខ្មែរច្រើនជាងគេមួយឆ្នាំជាង២ពាន់លានដុល្លារនោះ។ នេះហើយជាទម្ងន់មួយ ហើយសិនជាប្រទេសដទៃទៀត ប្រទេសអឺរ៉ុបអី គេលែងទិញទំនិញខ្មែរទាំងអស់ហ្នឹងគឺថា រដ្ឋាភិបាលហ្នឹងនឹងដួលជាដាច់ខាត»។
សភាស.រ.អា.កំពុងធ្វើសេចក្តីព្រាងច្បាប់ពីរដាច់ដោយឡែកពីគ្នាគឺលេខ១៦៣និងលេខ៣១០ ដែលមានន័យជារួមថា ប្រសិនបើការបោះឆ្នោតក្នុងប្រទេសកម្ពុជាគ្មានលក្ខណៈសេរី និងយុត្តិធម៌ទេ នោះស.រ.អា.នឹងកាត់ជំនួយមួយចំនួនសម្រាប់កម្ពុជា ។
ក្រុមសមាជិកសភានៃគណបក្សសាធារណរដ្ឋបីរូបដ៏មានឥទ្ធិពលគឺលោកដាណារ៉ូរ៉ាប៊ែកគ័រ លោកស្ទីវ ឆាបុត និងលោកអេដ រ៉យបានថ្លែងរិះគន់ដល់ការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពេលថ្លែងទៅកាន់ក្រុមបាតុករ ដោយលោកចាត់ទុកថា ជាការដឹកនាំប្រទេសរបៀបកុំម្មុយនីសផ្តាច់ការ កៀបសង្កត់ពលរដ្ឋឲ្យរងទុក្ខវេទនា។ ក្រុមសមាជិកសភាទាំងនោះថ្លែងបន្តថា ពលរដ្ឋកម្ពុជាគួរទទួលបានភាពធូរស្រាលហើយ។ ពួកគេបានអះអាងថា ការបោះឆ្នោតនៅកម្ពុជាមានការគំរាមកំហែង ការគៃបន្លំ និងមិនត្រឹមត្រូវមែន តែមានសេចក្តីរាយការណ៍មកថា គណបក្សជំទាស់នៅតែឈ្នះឆ្នោត។
លោកសមាជិកសភាស.រ.អា.គឺលោកស្ទីវ ឆា បុត (Steve Chabot) ប្រធានអនុគណៈកម្មការអាស៊ីបាស៊ីហ្វិកនៃគណៈកម្មការការបរទេសស.រ.អា.មកពីរដ្ឋអូហៃយូ បានលើកទឹកចិត្តដល់ក្រុមបាតុករ ដោយថ្លែងកោតសរសើរដល់ក្រុមបាតុករដែលកំពុងធ្វើបាតុកម្មនៅមុខវិមានសភា និងបាតុករនៅឯសួនប្រជាធិបតេយ្យនៅភ្នំពេញដែលតស៊ូដើម្បីសេរីភាព និងប្រជាធិបតេយ្យ និងទាមទារការស៊ើបអង្កេតបញ្ហាភាពមិនប្រក្រតីកើតចេញពីការបោះឆ្នោតដែលធ្វើឲ្យមានលទ្ធផលប្រែប្រួល។
«ខ្ញុំចូលរួមការអំពាវនាវរបស់ពួកគេដើម្បីឲ្យមានការត្រួតពិនិត្យមើលដោយ តម្លាភាពទៅលើបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោត។ ហើយខ្ញុំជំរុញឲ្យលោក ហ៊ុន សែនយល់ព្រមរឿងត្រួតពិនិត្យនេះ។ នេះជាពេលវេលាដែលលោកហ៊ុន សែនត្រូវទទួលខុសត្រូវហើយ»។
លោកថ្លែងថា លោកនឹងប្តូរផ្តាច់ដើម្បីការពារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋដែល កំពុងតស៊ូដើម្បីការផ្លាស់ប្តូរនេះ។ លោកឆាបុតថ្លែងថា វាជាពេលវេលាដែល ត្រូវបញ្ចប់របបគ្រប់គ្រងខុសច្បាប់របស់លោកហ៊ុន សែនហើយ។
លោកដាណា រ៉ូរ៉ាបែកគ័រ(Dana Rohrabacher)សមាជិកសភាមកពីរដ្ឋកាលីហ្វ័រ ញ៉ាវិញ បានលើកទឹកចិត្តបាតុករ ដោយអះអាងថា ស.រ.អា.ឈរលើគោលការណ៍ប្រជាធិបតេយ្យគឺមិនយល់ព្រមជាមួយលោកហ៊ុន សែនរឿងខុសពីគោល ការណ៍ទាំងនេះទេ។ លោកបានបន្តដែរថា លោកហ៊ុន សែនដឹកនាំប្រទេសយូរហើយ ហើយធ្វើដំណើរឆ្ពោះទៅរកចិនកុំម្មុយនីស។ ឥឡូវនេះដល់ពេលលោក ហ៊ុន សែនត្រូវចាកចេញពីតំណែងហើយ។
«យើងគាំទ្រប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ និងរដ្ឋាភិបាលដែលស្មោះត្រង់។ លោកហ៊ុន សែនមិនអនុវត្តគោលការណ៍ទាំងនេះទេ។ ដូច្នេះលោកហ៊ុន សែន ត្រូវតែចាកចេញពីតំណែងហើយ»។
ដោយឡែកលោកសមាជិកសភា អេដ រ៉យ (Ed Royce) ប្រធានគណៈកម្មការ ការបរទេសនៃរដ្ឋសភាស.រ.អា.មកពីរដ្ឋកាលីហ្វ័រញ៉ាដែរ បានអះអាងថា ស.រ.អា. មានការធុញថប់និងខកចិត្តចំពោះបញ្ហារំលោភបំពានដីធ្លី បញ្ហាខុសច្បាប់ បញ្ហា មិនអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា។
«រឿងទាំងនេះហើយដែលពលរដ្ឋមកធ្វើបាតុកម្មនៅថ្ងៃនេះមុខវិមានសភាដើម្បី និយាយថា គ្រប់គ្រាន់ គ្រប់គ្រាន់ហើយសម្រាប់លោកហ៊ុន សែនត្រូវចេញពី អំណាចហើយ។ ដូច្នេះខ្ញុំមកទីនេះ គឺដើម្បីចូលរួមការគាំទ្ររបស់ខ្ញុំជាមួយអ្នក ទាំងអស់គ្នាដើម្បីការផ្លាស់ប្តូរនៅថ្ងៃអនាគត(ទះដៃនិងហ៊ោ)»។
ប្រតិកម្មតបទៅនឹងការវាយប្រហាររបស់សមាជិកសភាស.រ.អា. លោកជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា សមាជិកសភាស.រ.អា.មិនគួរជ្រៀតជ្រែកកិច្ចការនយោបាយកម្ពុជាទេ។ ច្បាប់រដ្ឋធម្មនុញ្ញរបស់ស.រ.អា.ផ្សេង ហើយច្បាប់រដ្ឋ ធម្មនុញ្ញរបស់កម្ពុជាផ្សឹង។ លោកជាម យៀបបានបញ្ចេញប្រតិកម្មថា ការនិយាយវាយប្រហារឲ្យលោកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះពីតំណែងជារឿងមិនអាចទៅរួចទេ។
«រឿងចុះពីតំណែង ចុះពីតំណែងគឺគ្មានអ្វីសម្រេចបានទេ គឺមានតែសន្លឹកឆ្នោតទេ ដែលសម្រេចបានគឺប្រជាពលរដ្ឋ។ នេះជាច្បាប់របស់កម្ពុជាគឺអញ្ចឹង។ ហើយនៅក្នុងការបោះឆ្នោត ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស ដែល មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ យើងមិនអាចធ្វើអីបានទេ។ រឿងនេះគឺថា បើសម្តេច តេជោហ៊ុន សែន លោកជាកាប់ពីតែនក្រុមបាល់ទាត់ បើលោកទាត់បាល់ចាញ់ ឬយ៉ាងណាៗនោះ គ្មានការគាំទ្រនោះទេ។ តែខ្ញុំសូមជម្រាបសួរ ថាតើលោកខុសស្អីខ្លះ? ខុសតែជាមួយពួកប្រឆាំងដែលចង់យកអ្វីដែលក្រៅច្បាប់មកនិយាយតែប៉ុណ្ណោះទេ»។
លោកជាម យៀបបានអះអាងបន្ថែមថា បញ្ហាផ្តល់ជំនួយគឺជាសិទ្ធិរបស់ម្ចាស់ ប្រទេស។ តែកម្ពុជាមិនមែនធ្វើអ្វីខុសច្បាប់ទេ ហើយលទ្ធផលបោះឆ្នោតក៏បាន ប្រកាសចេញជាផ្លូវការរួចហើយដែរ ដោយមិនអាចប្រែប្រួលបានទេ។
លោកជាម យៀបបានហៅការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរអាមរិកាំង និងការចូលរួមធ្វើបាតុកម្មពីសមាជិកសភាអាមេរិកាំងមួយចំនួននោះថា ជាសិទ្ធិបុគ្គល ប៉ុណ្ណោះ។
«ហើយអារឿងថា មានសមាជិកសភាពីរបីនាក់ចូលរួមបាតុកម្មជាសិទ្ធិរបស់គេ តែគ្រាន់តែថា បីនាក់ហ្នុងមិនមែនតំណាងសភាអាមេរិកាំងទាំងមូលនោះទេ។ គេគ្រាន់តែប្រើសិទ្ធិបុគ្គលចូលរួមតែប៉ុណ្ណោះទេ។ ខ្ញុំយល់ឃើញអញ្ចឹង។ ហើយ រឿងផ្តល់ជំនួយនោះគឺជាធម្មតាទេថា ចំពោះការយល់ឃើញរបស់ប្រទេសម្ចាស់ ជំនួយ។ តែគ្រាន់តែថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សទទួលញតិ្តពីគ.ជ.ប. បានផ្សាយជាផ្លូវការហើយ។ នោះគឺជាគណបក្សដែលឈ្នះឆ្នោតនៅក្នុងរដ្ឋសភានៅកម្ពុជា។ រឿងហ្នឹងមិនអាចដើរថយក្រោយវិញបានទេ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបមិនបានធ្វើប្រតិកម្មតបទៅ នឹងការចោទប្រកាន់និងការវាយប្រហាររបស់សមាជិកសភាស.រ.អា.ចំៗទេអំពីការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយនឹងការចុះចេញពី មុខតំណែង តែលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ «ខ្ញុំថា នេះគ្រាន់តែជាការយល់ដឹង និងឃើញ តាមរយៈអ្នកផ្តល់ព័ត៌មានជូនលោកទេ។ តែជោគវាសនារបស់កម្ពុជាមិនមែនស្ថិតនៅលើស.រ.អា.ទេ គឺស្ថិតនៅលើអ្វីដែលជាឆន្ទៈនិងជម្រើសរបស់កម្ពុជា»។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់ស.រ.អា. ហើយកម្ពុជានៅតែស្វាគមន៍ជានិច្ចក្នុងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូនៅក្នុងការជួយអភិវឌ្ឍសិទ្ធិមនុស្ស ការអភិវឌ្ឍប្រជាធិបតេយ្យហ្នឹងឯង តែបាន រិះគន់សមាជិកសភាស.រ.អា.ថា ពុំបានយល់ដឹងពីនីតិវិធីច្បាប់ក្នុងប្រទេសកម្ពុជា ហើយនឹងមិនទទួលស្គាល់ការណ៍ពិតនៅកម្ពុជា ដែលកំពុងរីកលូតលាស់ផ្នែកនីតិរដ្ឋ និងការអនុវត្តន៍ច្បាប់។
លោកម៉ៃ ប៊ែនជ៍(Mike Benge)ជាពលរដ្ឋអាមេរិកាំងក្នុងរដ្ឋវីជីនៀដែលបានចូលរួមក្នុងបាតុកម្មនេះដែរ។ លោកធ្លាប់ធ្វើកិច្ចការទាក់ទងនឹងប្រទេសកម្ពុជាជាច្រើនឆ្នាំក្នុងទស វត្យរ៍១៩៨០ពីអតីតកាល។ លោកបានថ្លែងថា ថ្ងៃនេះមានសមាជិកសភាស.រ.អា.បីនាក់មកចូលរួម តែយើងចង់ឲ្យមានពួកគេជាច្រើនគាំទ្រពលរដ្ឋកម្ពុជាក្នុងការទាមទារយុត្តិធម៌ សេរីភាពរបស់ពួកគេពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចបីទសវត្យរិ៍មកហើយនេះ។
«លោកហ៊ុន សែនបានកាន់កាប់ប្រទេសកម្ពុជាតាមរយៈគោលលទ្ធិនយោបាយ ម៉ៅនិយម ដែលបានមកពីសង្គ្រាមចុងអាវុធ។ ឥឡូវនេះ លោកហ៊ុន សែន ប្រឈមមុខនឹងអំណាចនយោបាយថ្មីមួយក្នុងប្រទេសកម្ពុជា នោះគឺអំណាច ប្រជាពលរដ្ឋ»។
ក្រុមបាតុករបានច្រៀងចំរៀងស្នេហាជាតិ លើកបដារជាច្រើន និងស្រែកឲ្យមានការ ផ្លាស់ប្តូរ ហើយទាមទារឲ្យស.រ.អា.ជួយកម្ពុជាឲ្យមានប្រជាធិបតេយ្យ ការ គោរពសិទ្ធិមនុស្សនិងសេរីភាពពិតប្រាកដ។
អ្នកស្រីស បុប្ផា អាយុ៤៥ឆ្នាំ រស់នៅរដ្ឋវីជីនៀ បានអះអាងថា អ្នកស្រីមកធ្វើបាតុ កម្មនេះគឺដើម្បីឲ្យស.រ.អា.ជួយកៀបសង្កត់បន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា ដែលមានបញ្ហាគៃបន្លំការបោះឆ្នោត អំពើពុករលួយនិងមានបញ្ហារំលោភសិទ្ធិ មនុស្ស និងបញ្ហាអំពើឃោរឃៅច្រើនទៀត។
«ស.រ.អា.អាចជួយហ៊ុន សែនឲ្យចុះពីតំណែង។ ហើយទៅអនាគត ស.រ.អា.អាចជួយជំនួយច្រើន បើសិនជាបានលោកឯកឧត្តមសម រង្ស៉ីក្លាយទៅជានាយករដ្ឋមន្ត្រីនៅស្រុកខ្មែរ។ ស្រុកខ្មែរយើងបានជឿនលឿនល្អ គ្មានពុករលួយ គ្មានរបបកុំម្មុយនីស្ត និងតែមានប្រជាធិបតេយ្យពិតៗទៅអនាគត»។
ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ តែគណ បក្សទាំងពីរដែលបានឈ្នះឆ្នោត បានប្រកាសពីជ័យជម្នះផ្ទុយគ្នារៀងៗខ្លួន។គណបក្សប្រជាជនកម្ពុជាបានអះអាងថា ខ្លួនជាអ្នកទទួលបានជ័យជម្នះ៦៨ អាសនៈដែលមានអាសនៈសរុប១២៣ក្នុងសភា។
គណបក្សសង្គ្រោះជាតិរបស់ លោកសម រង្ស៉ី និងលោកកឹម សុខាវិញ បានអះអាងថា ខ្លួនទេជាអ្នកឈ្នះការ បោះឆ្នោត ដោយបានថ្លែងថា ខ្លួនទទួលបានអាសនៈចំនួន៦៣។
តាមច្បាប់កម្ពុជាគេត្រូវការសំឡេង៥០ភាគរយបូកមួយដើម្បីបង្កើតរដ្ឋាភិបាលថ្មីដែលស្មើនឹងសំឡេង៦៣អាសនៈ។ សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាចមួយចំនួនដូចជាស.រ.អា.មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលលោក ហ៊ុន សែននៃគណបក្សប្រជាជនឈ្នះនោះទេ។ រដ្ឋាភិបាលស.រ.អា. ដូចសមាជិកសភាស.រ.អា.មួយចំនួនដែរ បានអំពាវនាវឲ្យមានការស៊ើបអង្កេតរឿងភាពមិនប្រក្រតីនៅពេលគណបក្សកាន់អំណាចនៅតែមិនព្រមអនុញ្ញាតឲ្យមានការស៊ើបអង្កេតដោយស្ថានប័នឯករាជ្យនោះ៕