កូរ៉េខាងជើង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ខ្លី​មួយ​គ្រាប់​ទៀត​នៅ​យប់​ថ្ងៃ​អង្គារ​នេះ

រូបឯកសារ៖ បុរស​ម្នាក់​បាន​ឈរ​មើល​វីដេអូ​ខ្លីប​នៅ​លើ​កញ្ចក់​ទូរទស្សន៍ដែល​បង្ហាញ​ពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅឯ​ស្ថានីយ៍​រថភ្លើង​ក្នុង​ក្រុង​សេអ៊ូល ប្រទស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទីសប្តាហ៍​មុន។

កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា​ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ខ្លី​របស់​ខ្លួន​ចូល​ទៅ​ក្នុង​សមុទ្រ​ប៉ែកខាងកើត​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ចុង​ក្រោយ​បង្អស់​របស់​រដ្ឋាភិបាល​ឯកោ​មួយ​នេះ​ទៅ​នឹង​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​ថ្មីនិងសមយុទ្ធ​ជា​រួម​រវាង​យោធា​របស់​អាមេរិក​និង​កូរ៉េខាងត្បូង។

មេបញ្ជាការ​រួម​របស់​កូរ៉េខាងត្បូង​បាន​និយាយ​ថា គ្រាប់​មីស៊ីល​នោះ​ត្រូវ​បាន​បាញ់​នៅ យប់​ថ្ងៃ​អង្គារ​នេះ​ក្បែរ​ទីក្រុង​កំពង់​ផែ ​Wonan ​របស់​កូរ៉េខាងជើង ​និង​បាន​ហោះ​ក្នុង​ចម្ងាយ​២០០​គីឡូម៉ែត្រ មុន​ពេល​ដែល​វា​ធ្លាក់​ចុះ។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បាន​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ខ្លី​ចំនួន​៥​គ្រាប់​ពី​ទីក្រុង​Hamhung​ ចូល​ទៅ​ក្នុង​សមុទ្រ​ប៉ែក​ខាង​កើត។

កាល​ពី​មួយ​សប្តាហ៍​មុន​នេះ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​មធ្យម​ទៅ​ក្នុង​សមុទ្រ​ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ដាក់​ទៅ​លើ​កូរ៉េខាងជើង​ជុំវិញ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​កាល​ពី​ខែ​មករា និង​ការសាក​ល្បង​គ្រាប់​រ៉ុកែត​ចម្ងាយ​ឆ្ងាយ​ក្នុង​រយៈពេល​១​ខែ​ក្រោយ​មក។ កូរ៉េខាងជើង​មើលឃើញ​សមយុទ្ធ​នេះ​ថា​ជា​ការសម​ដើម្បី​ឈ្លានពានដោយ​កម្លាំង​យោធា៕