ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​បញ្ជូន​សញ្ញា​មិន​ច្បាស់​លាស់​ចំពោះ​ការដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង


កប៉ាល់​ដឹក​ទំនិញ​មួយ​ (រូប​ស្តាំ) ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​មាត់​ទន្លេ​យ៉ាលូ នៅ​ក្នុង​ក្រុង Sinuiju កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
កប៉ាល់​ដឹក​ទំនិញ​មួយ​ (រូប​ស្តាំ) ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​មាត់​ទន្លេ​យ៉ាលូ នៅ​ក្នុង​ក្រុង Sinuiju កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។

ប្រទេស​ចិន​កំពុង​តែ​បញ្ជូន​សញ្ញា​របស់​ខ្លួន​អំពី​ការ​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ថ្មី​ដែល​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង។

អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​ការ​ពង្រីក​ទណ្ឌកម្ម​កាល​ពី​ថ្ងៃ​ទី​២​ខែ​មីនា ដើម្បី​ដាក់​ពិន័យ​ដល់​រដ្ឋាភិបាល​របស់​លោក គីម ជុង​អ៊ុន ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​ខ្លួន និង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​កាល​ពី​ដើម​ឆ្នាំ​នេះ។ ​

ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក​បាន​សហការ​គ្នា​ក្នុង​ការរៀបចំ​ដាក់​ទណ្ឌកម្ម​ថ្មី ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​ត្រួតពិនិត្យជា​កំហិត​ទៅ​លើ​រាល់​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ខាង​ជើង ​និង​ហាមឃាត់​រាល់​ការ​នាំ​ចេញ​រ៉ែ​ស្ទើរ​តែ​គ្រប់​ប្រភេទ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។

ការ​អនុវត្ត​ទៅ​តាម​ទណ្ឌកម្មអន្តរជាតិ​ទាំង​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សារៈសំខាន់ ដោយសារ​៩០​ភាគរយ​នៃ​ទំនិញ​របស់​កូរ៉េ​ខាង​ជើង​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​ ឬ​ត្រូវ​ឆ្លង​កាត់​ប្រទេស​ចិន។

ក្រុម​មេដឹកនាំ​របស់​ចិន​បាន​សន្យា​គាំទ្រ​ទណ្ឌកម្ម​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​ប្រកាស​អំពី​វិធានការ​ជាក់លាក់​ដើម្បី​អនុវត្ត​វា​នៅ​ឡើយ​ទេ។

មាន​សេចក្តី​រាយការណ៍​ផ្សេងៗ​គ្នាពី​ទីក្រុង Dandong អំពី​ការ​អនុវត្តនូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ។ ទីក្រុង​នេះ​គឺ​ជា​បណ្តុំ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ដ៏​ធំ​បំផុត​នៅ​ខាង​ភាគី​ចិន ដែល​មាន​ទន្លេ​យ៉ាលូ ជា​ព្រំប្រទល់​ខណ្ឌ​រវាងប្រទេស​ចិន ​និង​ប្រទេស​កូរ៉េ​ខាង​ជើង។ ​

ទីភ្នាក់ងារ​សារព័ត៌មាន​មួយ​ចំនួន ដែល​ជារឿយៗ​ដង​ស្រង់​សម្តី​របស់​ពាណិជ្ជករ​នៅ​ក្នុង​តំបន់ បាន​រាយការណ៍​ថា មាន​ការ​ថយ​ចុះ​ចំនួន​យានជំនិះ​ដែលធ្វើ​ចរាចរណ៍​នៅ​តាម​ព្រំដែន ការ​ផ្អាក​ការ​ផ្ទេរ​រូបិយប័ណ្ណ​ទៅ​ធនាគារ​របស់​កូរ៉េខាងជើង និងមាន​ការ​ហាមឃាត់​មិន​ឲ្យ​មាន​នាវា​កូរ៉េ​ខាង​ជើង​ចូល​មក​ក្នុង​កំពង់ផែ​របស់​ចិន​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG