លោក Chris Christie អភិបាលរដ្ឋ News Jersey ដែលនិយាយសម្តីកាច កាលពីថ្ងៃអង្គារម្សិលមិញ បានចូលរួមជាមួយក្រុមសមាជិកគណបក្សសាធារណរដ្ឋដែលស្វះស្វែងឱ្យទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.របស់គណបក្សនៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៦ ដោយលោកប្តេជ្ញាថានឹងសម្របសម្រួលមិនឱ្យមានការខ្វែងគំនិតគ្នាខាងនយោបាយនៅក្នុងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក Christie បាននិយាយនៅក្នុងវិទ្យាល័យមួយក្នុងរដ្ឋ News Jersey ដែលលោកបានទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលលោកក្លាយទៅជាសមាជិកទី១៤នៃគណបក្សសាធារណរដ្ឋ។ លោកបានប្រកាសពីការឈរឈ្មោះជាបក្ខជនប្រធានាធិបតីអាមេរិកាំងថា៖ «ប្រទេសអាមេរិកធុញទ្រាន់នឹងការរារាំង ការសម្រេចចិត្តមិនដាច់ស្រេចនិងភាពទន់ខ្សោយនៅក្នុងបន្ទប់រាងពងក្រពើនៃសេតវិមាន»។
លោក Christie ដែលមានអាយុ៥២ឆ្នាំ បាននិយាយប្រាប់ពួកអ្នកគាំទ្រលោកថា៖ «ខ្ញុំធ្វើតាមអ្វីដែលខ្ញុំនិយាយ។ ការពិតនិងសេចក្តីសម្រេចចិត្តដ៏ពិបាកនៅពេលសព្វថ្ងៃនេះនឹងនាំឱ្យមានការលូតលាស់និងឱកាសនៅថ្ងៃស្អែក»៕