វ៉ាស៊ីនតោន —
អ្នកឃ្លាំមើលសាលាក្តីកាត់ទោសខ្មែរក្រហម បានស្តីបន្ទោសអ.ស.ប.ចំពោះការរៀបចំរចនាសម្ព័ន្ធតុលាការកូនកាត់មិនសមរម្យ ដោយនិយាយថា សាលាក្តីនេះទំនងជាពិបាកនឹងបន្សល់ទុកនូវកេរដំណែលវិជ្ជមានមួយ។
នៅឯកិច្ចពិភាក្សាមួយស្តីពីសាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.និងការធ្វើបទបង្ហាញអំពីសៀវភៅខ្មែរក្រហមថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកវាគ្មិនសាស្ត្រាចារ្យ ចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) នៃសាកលវិទ្យាល័យមីជីហ្គ៊ែន (Michigan)បានថ្លែងថា អ.ស.ប.បានបង្កើតរចនាសម្ព័ន្ធតុលាការមួយជាមួយកម្ពុជា ដែលមិនអាចទុកកេរដំណែលល្អមួយបានទេ ក្រោយពេលបញ្ចប់។ ហើយរចនាសម្ព័ន្ធនោះធ្វើឲ្យអ.ស.ប.មានជំហរទន់ជ្រាយហួសហេតុ។
«អ.ស.ប.មានជំហរខ្សោយជារចនាសម្ព័ន្ធក្នុងតុលាការដែលជារឿងមិនអាចប្រកែកបាន។ ក៏ប៉ុន្តែអ.ស.ប.នៅតែជ្រើសរើសការបកស្រាយអំពីអំណាចរបស់ខ្លួនតាមលក្ខណៈតូចតាច និងតាមរបៀបអភិរក្ស ហើយមានជំហរផ្ទុយគ្នាក្នុងសំណុំរឿងស្ទើរតែទាំងអស់ចំពោះបូរណភាពកម្ពុជា និងសិទ្ធិជាម្ចាស់ប្រទេស។ រឿងនោះហើយដែលធ្វើឲ្យខូចដំណើរការសាលាក្តីនេះ»។
លោកថ្លែងយ៉ាងដូច្នេះប្រាប់ក្រុមអ្នកចូលរួមសំខាន់ៗមកពីតាមក្រសួង អង្គការតាក់តែងគោលនយោបាយ និងអ្នកស្រាវជ្រាវជាច្រើនក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទីស្នាក់ការអង្គការតាក់តែងគោលនយោបាយរបស់ស.រ.អា.មួយឈ្មោះថា មជ្ឈមណ្ឌល East West Center នៅពេលលោកបង្ហាញចំណុចសំខាន់ៗនៃសៀវភៅខ្មែរក្រហមឈ្មោះថា Hybrid Justice: Trials and Errors at the Extraordinary Chambers in the Court of Cambodia។ លោកចន ស៊ីយ៉ូស៊ីយ៉ារី បានសរសេរសៀវភៅនេះជាមួយនឹងលោកស្រី អាន ហេនដេល (Anne Heindel) ជាទីប្រឹក្សាច្បាប់របស់មជ្ឈមណ្ឌលស្រាវជ្រាវឯកសារកម្ពុជា DC-Cam។
លោកស៊ីយ៉ូស៊ីយ៉ារី បានបញ្ជាក់ថា មានច្បាប់និងវិធានជាច្រើនចែងមិនច្បាស់ និងមានភាពស្រពិចស្រពិល ហើយនាំឲ្យមានការលំបាកក្នុងការអនុវត្ត។ លោកបានលើកយកបញ្ហា ដែលមិនអាចរកដំណោះស្រាយរួមបាន ហើយធ្វើឲ្យដំណើរការកាត់ទោសខ្មែរក្រហមយឺតយ៉ាវនោះ មកបញ្ជាក់ថា ភាគីអ.ស.ប.ក្នុងសាលាក្តីកាត់ទោសខ្មែរក្រហមត្រូវការសំឡេងគាំទ្រភាគច្រើនដាច់ខាតពីភាគីកម្ពុជាគឺមានន័យថា ចៅក្រមភាគីអ.ស.ប.ត្រូវការចៅក្រមម្នាក់ពីខាងភាគីកម្ពុជាយ៉ាងតិចមុននឹងសម្រេចឲ្យមានការស៊ើបអង្កេត ការចោទប្រកាន់ ការចាប់ខ្លួនជនសង្ស័យ និងសម្រេចដោះស្រាយលើរឿងខ្វែងគំនិតគ្នាដែលប្រើពេលវេលាយ៉ាងយូរនោះ។
ម្យ៉ាងទៀត សាលាក្តីនេះត្រូវបានគេចោទប្រកាន់ថា មានការជ្រៀតជ្រែកផ្នែកនយោបាយ ហើយនឹងដំណើរការរឿងក្តីភាគច្រើនទៅតាមច្បាប់កម្ពុជា ដែលគេដឹងថា ងាយនឹងឲ្យភាគីកម្ពុជារារាំងដំណើរការកិច្ចការតុលាការបានយ៉ាងស្រួល ជាពិសេសសំណុំរឿងណាដែលខ្លួនមិនចង់ឲ្យដើរទៅមុខ។ មួយវិញទៀត ការខ្វែងគំនិតគ្នានេះបានធ្វើឲ្យជនជាប់ចោទតា ម៉ុក មេបញ្ជាការកងទ័ពខ្មែរក្រហមកំពូល អៀង សារី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហម ស្លាប់ក្នុងពន្ធធនាគារ មុនការកាត់ទោស។ ហើយជនសង្ស័យម្នាក់ទៀតគឺ លោក ស៊ូ ម៉េតនៃសំណុំរឿង០០៣ បានស្លាប់កាលពីពាក់កណ្តាលឆ្នាំទៅ មុនការចាប់ឃុំឃាំងនោះផងដែរ។
«កេរដំណែលសាលាក្តីនេះស្ថិតនៅក្នុងភាពមន្ទិលខ្លាំងណាស់។ បញ្ហាបច្ចេកទេសវាងាយស្រួលជាង។ វាងាយស្រួលក្នុងការបញ្ចុះបញ្ចូលនរណាម្នាក់ឲ្យប្រើកំណត់ត្រាតាមប្រព័ន្ធកុំព្យូទ័រជាងការដែលទៅបញ្ចុះបញ្ចូលនរណាម្នាក់ឲ្យឈប់ទទួលបទបញ្ជាពីថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល។ បញ្ហាពិតប្រាកដចំពោះនីតិរដ្ឋក្នុងប្រទេសកម្ពុជាមិនគ្រាន់តែប្រភេទនៃការប្រឈមមុខផ្នែកបច្ចេកទេសទេ តែរឿងសំខាន់នោះគឺបញ្ហានយោបាយផងដែរ»។
លោកសាស្ត្រាចារ្យអាមេរិកាំង ភីធ័រ ម៉ាខ្វៃអឺ (Peter Maguire) អ្នកនិពន្ធសៀវភៅខ្មែរក្រហមហៅថា Facing Death in Cambodia ឬហៅថា ការប្រឈមមុខនឹងសេចក្តីស្លាប់ក្នុងប្រទេសកម្ពុជា បានស្តីបន្ទោសអ.ស.ប.ដែលពន្យារពេលក្នុងការរកយុត្តិធម៌ ដោយសារតែការទទួលយកប្រព័ន្ធតុលាការកូនកាត់នេះ។ លោកថ្លែងថា បើទោះបីជាកម្ពុជាមិនព្រមក្តី អ.ស.ប.គួរតែឲ្យកម្ពុជារៀបចំការកាត់ទោសដោយខ្លួនឯងឬគ្រប់គ្រងតុលាការទាំងស្រុងដូចអ.ស.ប.ធ្វើនៅក្នុងប្រទេសផ្សេងៗទៀតដែរ។
«តែការព្យាយាមបញ្ចូលគ្នាដោយមានសំឡេងគាំទ្រភាគច្រើនដាច់ខាតពីកម្ពុជានោះគឺជាប្រព័ន្ធតុលាការដ៏ស្មុគស្មាញ និងអាក្រក់ជាងគេបំផុតដែលខ្ញុំឃើញក្នុងប្រវត្តិតុលាការអន្តរជាតិ»។
លោកថ្លែងថា ជារឿងដែលតុលាការនេះអាចជួយសង្គ្រោះមុខមាត់បានវិញខ្លះដែរ ប្រសិនបើតុលាការនេះអាចកាត់ទោសសំណុំរឿង០០២បានចប់ក្នុងពេលដែលជនជាប់ចោទមានវ័យជាង៨០ឆ្នាំទាំងពីរគឺនួន ជា និង ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមនៅមានជីវិត។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងដំណើរការយ៉ាងយឺតលើសំណុំរឿងនីមួយៗ ជាពិសេសសំណុំរឿង០០២វគ្គ១ និងសំណុំរឿង០០២វគ្គ២ នៅក្នុងតុលាការពិសេសកូនកាត់ដែលរៀបចំរវាងអ.ស.ប.និងរដ្ឋាភិបាលកម្ពុជា។ សាលាក្តីនេះមិនទាន់ដាក់កាលបរិច្ឆេទដើម្បីកាត់ទោសវគ្គទី២នៃសំណុំរឿង០០២ទេ ទោះបីជាវគ្គទី១បានកាត់ទោសចប់ ហើយរង់ចាំតែសាលក្រមក្តី។ ក្រុមអ្នកវិភាគជាច្រើនបានអះអាងថា ការពន្យារពេលដោយសារការខ្វែងគំនិតគ្នានេះជារឿងដែលពន្យារការស្វែងរកយុត្តិធម៌ និងធ្វើឲ្យជនរងគ្រោះមិនសប្បាយចិត្ត។
ភាពយឺតយ៉ាវនេះធ្វើឲ្យមានការដាក់សម្ពាធពីម្ចាស់ជំនួយ ដែលបានផ្តល់ជំនួយ ហើយចង់ឃើញយុត្តិធម៌ដ៏ឆាប់នោះ។
ដោយមិនទាន់មានការសន្យាផ្តល់ថវិកាថ្មី មន្ត្រីសាលាក្តីនេះថ្លែងថា អាចខ្វះថវិកានៅដើមឆ្នាំ២០១៤ ដែលគេគិតថា អ.ស.ប.និងម្ចាស់ជំនួយនិងភាគីពាក់ព័ន្ធត្រូវពិភាក្សាគ្នាដើម្បីធានាការកាត់ទោសដំណើរការទៅមុខ ដោយគ្មានការពន្យារពេល និងបាតុកម្មមិនចូលធ្វើការទៀត។
តែលោកបណ្ឌិតចន ស៊ីយ៉ូស៊ីយ៉ារីបានអះអាងថា ភាគីពាក់ព័ន្ធនានាមិនអាចមិនអើពើរឿងការផ្តល់ថវិកាដែលខ្លួនបានសន្យាថា នឹងបំពេញសម្រាប់ដំណើរការកាត់ទោសខ្មែរក្រហមនោះទេ។
«ជាថ្មីម្តងទៀត ប្រសិនបើសហគមន៍អន្តរជាតិចូលរួមពាក់ព័ន្ធ ហើយបង្កើតបាននូវអាណត្តិដ៏មានមហិច្ឆតាសម្រាប់ស្ថាប័នមួយដូច្នេះ គេត្រូវតែមានលទ្ធភាពផ្តល់ការធានាដ៏គួរឲ្យជឿជាក់បានមួយថា ថវិកានឹងមានគ្រប់គ្រាន់ដើម្បីបំពេញការងារ»។
លោកបានបន្ថែមថា អ.ស.ប.គួររៀនសូត្រជាមេរៀននូវប្រភេទតុលាការក្នុងប្រទេសកម្ពុជានេះ ហើយមិនគួរយកធ្វើជាគម្រូ និងមិនគួរកើតម្តងទៀតទេ។
សាលាក្តីខ្មែរក្រហមដែលចាប់ផ្តើមកាលពីឆ្នាំ២០០៦បានចំណាយទឹកប្រាក់ជាង២០០លានដុល្លារស.រ.អា. ហើយកាត់ទោសបានតែជនជាប់ចោទម្នាក់ប៉ុណ្ណោះគឺកាំង ហ្កេចអ៊ាវ ហៅឌុច ប្រធានគុកទួលស្លែងស ២១។ សំណុំរឿង០០២ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសំខាន់ៗទាក់ទងនឹងការកាប់សម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០នោះ គេមិនទាន់កំណត់ជាក់លាក់ថា ត្រូវកាត់ទោសពេលណាលើវិសាលភាពនៃឧក្រិដ្ឋកម្មអ្វីខ្លះនោះទេ។ ចំណែកសំណុំរឿងបន្ថែម០០៣ និង០០៤ដ៏ចម្រូងចម្រាស ដែលរដ្ឋាភិបាលធ្លាប់ប្រកាសថា មិនចង់ឲ្យកាត់ទោសនោះ នៅមិនទាន់ឃើញមានដំណើរការទៅមុខនៅឡើយដែរ ដោយសារតែមានការជ្រៀតជ្រែកផ្នែកនយោបាយ និងការខ្វែងគំនិតគ្នារវាងសហចៅក្រមអ.ស.ប. និងកម្ពុជា ដូចជាសហព្រះរាជអាជ្ញាផងដែរនោះ។
លោកចន ស៊ីយ៉ូស៊ីយ៉ារី បានទទូចថា ជាមេរៀនផងដែរសម្រាប់ អ.ស.ប.ដែលត្រូវទាមទារអំណាច និងគ្រប់គ្រងឲ្យបានខ្លាំងនៅពេលចូលរួមពាក់ព័ន្ធនឹងកិច្ចការតុលាការនេះ៕