ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​ពន្យារ​ពេល​ដំណើរការ​សំណុំ​រឿង​០០២​វគ្គទី២


ខៀវ សំផង (ឆ្វេង) និង នួន ជា (ស្តាំ) នៅ​ក្នុង​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​​​​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​តុលា​ឆ្នាំ​២០១៣។
ខៀវ សំផង (ឆ្វេង) និង នួន ជា (ស្តាំ) នៅ​ក្នុង​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​​​​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​តុលា​ឆ្នាំ​២០១៣។
ក្រុម​អ្នក​វិភាគ​រិះគន់​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​អំពី​ការ​ពន្យារ​ពេល​ក្នុង​ការ​ដំណើរការ​សំណុំ​រឿង​០០២​វគ្គទី២។​ ​សាលាក្តី​នេះគួរ​ត្រូវរក​យុត្តិធម៌​ជូនជន​រងគ្រោះ​ឲ្យ​បាន​ឆាប់​ដោយ​មិនត្រូវ​ពន្យារ​ពេល​តទៅ​ទៀត​ទេ។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​មិនទាន់​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ថា​ ពេល​ណា​ត្រូវ​ចាប់​ផ្តើម​កាត់​ទោស​សំណុំ​រឿង​សំខាន់​ ដែល​ពាក់ព័ន្ធ​នឹង​មេ​ដឹកនាំ​ខ្មែរក្រហម​ ចំណាស់ៗ​ពីរ​នាក់​ទាក់ទង​នឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧សែន​ នាក់​ក្នុង​ទសវត្សរ៍​១៩៧០​នៅ​ឡើយ​ទេ​ នៅពេល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​អំពី​ពេល​វេលា​កាត់ទោស​នេះ។​ ក្រុម​អ្នក​វិភាគ​បាន​ចោទ​ប្រកាន់​ថា ​សាលាក្តី​នេះ​ កំពុងព្យាយាម​ពន្យារ​ពេល​កាត់ទោស​សំណុំ​រឿង​០០២​វគ្គ២​រហូត​ទល់​ជន​ជាប់​ ចោទ​ស្លាប់។​

ថ្លែងប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ប្រទេស​កម្ពុជា​កាលពី​សប្តាហ៍​ថ្មីៗ​នេះ ​លោក សាស្ត្រា​ចារ្យ​អាមេរិកាំង​ ភីធ័រ ម៉ាខ្វៃអឺ ​(Peter Maguire)​ អ្នក​និពន្ធ​សៀវភៅ​ខ្មែរ ក្រហម​ហៅ​ថា ​Facing Death​ in ​Cambodia ​ឬ​ហៅ​ថា ​ការ​ប្រឈម​មុខ​នឹង​ សេចក្តី​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា ​ប្រសិន​បើក្រុម​មន្ត្រី​សាលាក្តី​នេះ​ អាច​សម្រេចរួមគ្នា​បាន​ក្នុង​ការ​កាត់ទោស​សំណុំ​រឿង​០០២​វគ្គ​២​នោះ ​នឹង​ជួយ​ សង្គ្រោះ​សាលាក្តី​នេះ​បាន​ខ្លះ។

«ខ្ញុំ​គិត​ថា ​ពួកគេ​អាចជួយ​សង្គ្រោះ​រឿង​ខ្លះ​ពី​ដំណើរការ​សាលាក្តី​ ប្រសិន​បើ​ពួក គេ​អាច​ដំណើរការ​សំណុំ​រឿង​០០២​ វគ្គ២។​ តែខ្ញុំ​គិតថា​ភាគី​ទាំងពីរ​គឺ​អ.ស.ប​.និង​ រដ្ឋាភិបាល​កម្ពុជា​អាច​សប្បាយ​រីករាយ​ណាស់​ក្នុង​ការ​ឃើញ​ជនជាប់​ចោទ​ស្លាប់​ ក្នុង​គុក។​ ហើយ​ពួកគេ​អាច​និយាយ​ថា​ 'អូ! ​មើល​ន៎! ​ពេលវេលា​ចប់​ហើយ។​ យើង បាន​ព្យាយាម​អស់​ពី​សមត្ថភាព'​ ហើយ​ពួកគេ​ពេលនោះ​នឹង​រក្សា​បាន​មុខមាត់​ខ្លះ​ ហើយ​ពួកគេ​នឹង​និយាយ​ពីអ្វី​ដែល​ជា​ស្នាដៃ​របស់​គេ»។​

លោក​ថ្លែង​ថា​ ក្រុម​បុគ្គលិក​សាលាក្តី​មួយ​ចំនួន​ ដែល​លោក​បាន​ជួប​ យល់​ឃើញ​ថា​ វា​ជា​រឿង​បន្ទាន់​ហើយ​ ដែល​ដល់​ពេល​វេលា​ត្រូវកាត់​ទោស​ ដូចជា​ការ​បញ្ជាក់​ របស់​លោក​សហ​ព្រះរាជ​អាជ្ញា​ លោក​នីកូឡាស់​ កុំជាំង​ (Nicholas​ Koumjian)​ ដែល​ចង់​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ទាំងពីរ​គឺ​នួន ជា ​និង​ខៀវ សំផន​ឲ្យបាន​ឆាប់​ នៅពេល​ដែល​ជនជាប់​ចោទ​ទាំងពីរ​នេះ​នៅ​មាន​ជីវិត ។​

«បំណង​នៃ​សាលាក្តី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ​គឺ​ត្រូវកាត់​ទោស​ពួក​មេដឹក​នាំ​ មិន មែន​ជនល្មើស​និង​មន្ត្រី​ទេ។ ​គេធ្វើការ​បង្គ្រប់​ម៉ោង​ គេចំណាយ​ពេល​ឥត​ប្រយោជន៍​ច្រើន​ណាស់។​ អង្គភាព​ជនរង​គ្រោះ​បរាជ័យ​ទាំងស្រុង ​ហើយ​រញ៉េ រញៃ​ ហើយជា​លទ្ធផល ​គេ​មិនអាច​ឈាន​ទៅ​ដល់ការ​កាត់ទោស​សំណុំ​រឿង​ សំខាន់ៗ​ទេ»។​

លោកឡុង បញ្ញាវុធ​ មន្ត្រី​កម្មវិធី​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ បាន​អះ អាង​ថា​ លោក​ឃើញ​ថា​ មកទល់​ថ្ងៃនេះ​ ពិតមែន​តែ​សាលា​ដំបូង​បាន​រៀបចំ​ជា បន្តបន្ទាប់​នូវ​ផែនការ​របស់​ខ្លួន ​តែគេ​ពុំទាន់​បញ្ជាក់​អំពី​ថ្ងៃ​ដែល​អាច​កាត់​ទោស​ វគ្គ​ទី២​នេះ​បាន​ទេ។​

«តែ​យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពីរ​ចំណុច។​ ចំណុច​ទី១គឺ​ភាព​យឺត​យ៉ាវ​សា លា​ដំបូង​នៅក្នុង​ការ​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​កាល​វិភាគ​សំណុំ​រឿង​០០២ ​វគ្គ២​នេះ​ថា​ ចាប់ផ្តើម​នៅពេល​ណា​ ព្រោះអី​យើង​យល់​ថា ​នៅក្នុង​សាលា​ដំបូង​ប្រហែល​ជានៅ​មាន​គំនិត​ខ្វែង​គ្នា​នៅឡើយ​ទាក់ទង​ទៅ​នឹង​ ថា​តើ​សំណុំ​រឿង​០០២​ វគ្គ២​នេះ​ចាប់​ផ្តើម​នៅ​ពេល​ណា»។​

លោក​បាន​បន្ថែម​ថា​ ការ​រង់ចាំ​យូរ​នាំ​ឲ្យ​ជន​រង​គ្រោះ​អន់​ចិត្ត​ និង​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ស្វែង​រកយុត្តិធម៌​សម្រាប់​សំណុំ​រឿង​០០២ ​វគ្គ២។​ លោក​ថ្លែង​ថា ​ដើម្បី​បញ្ជៀស​បញ្ហា​នៃ​ភាព​យឺតយ៉ាវ​ផង​ដែរ ​លោក​បាន​ផ្តល់​គំនិត​ថា​ ចៅក្រម​សាលា​ដំបូង​ត្រូវ​បង្ហាញ​ជំហរ​ឲ្យ​បាន​ច្បាស់​ ថា​តើ​ពួកគេ​នៅ​បន្ត​ ឬ​ក៏​លាលែង​ពេល​កាត់ទោស​សំណុំ​រឿង​០០២ ​វគ្គ១​រួច​ ឬ​នៅ​ពេល​ចេញ​សាលក្រម​ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤។ ​ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​រដ្ឋបាល​រក​ចៅក្រម​ឲ្យ​បាន​មុន​ដើម្បី​ជំនួស។​

«យើង​ឃើញ​ថា​ យើង​បារម្ភ​ជាង​គេ។​ ខ្លាចពេល​គាត់​ចេះ​តែអូស​បន្លាយ​ ស្រាប់​តែ ពេល​មួយ​នោះ​ ពេល​ដែល​សំណុំ​រឿង​០០២​វគ្គ២​អាច​នឹង​ចាប់ផ្តើម ​គាត់​ប្រកាស​ លាលែង ​ក៏ជា​មូលហេតុ​មួយ​ដែល​អាច​ធ្វើឲ្យ​មាន​ភាព​យឺតយ៉ាវ​ដល់​ការ​ជំនុំ ជម្រះ​សំណុំ​រឿង​០០២​ វគ្គ២​ដែរ»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​គឺ​ដោយសារ​នីតិវិធី​ជ្រើសរើស​បុគ្គលិក ​ចៅក្រម​ត្រូវការ​ ពេលវេលា​យូរ​ដែលធ្វើ​ឲ្យមាន​ការ​ពន្យារ​សំណុំ​រឿង​០០២​ វគ្គទី២​ កាន់​តែ​វែង​ទៅ។​

ក៏ប៉ុន្តែ​លោក​នេត្រ ភក្រ្តា ​មន្ត្រី​នាំពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ បា​ន​អះអាង​ថា​ ពី​ចុងឆ្នាំ​២០១៣​ដល់ពាក់​កណ្តាល​ឆ្នាំ​២០១៤​គឺជា​ដំណាក់​កាល​នៃ​ដំណើរ​ការ​រៀបចំ​ផែនការ​ ក៏​ដូចជា​ភាគី​ពាក់​ព័ន្ធនានា​អាច​នឹង​លើក​ឡើង​ពីបញ្ហា​ផ្សេងៗ​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​បើក​សវនាការ​សំណុំ​រឿង​០០២​វគ្គទី២។​

«ពីពេលនេះ​ទៅដល់​ពាក់​កណ្តាល​ខែ៦ ​(មិថុនា)​គឺ​នឹង​មានការ​ជួបប្រជុំ​ជាមួយ ​ភាគី​ពាក់ព័ន្ធ​នានា​ ក៏ដូចជា​មាន​ការ​បើក​កិច្ចប្រជុំ​ជាសាធារណៈ​ពិភាក្សា​លើ បញ្ហា​មួយ​ចំនួន​ដើម្បី​ជម្រះ​នូវ​បញ្ហា​ទាំង​ឡាយ​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​បើក សវនាការ​សំណុំ​រឿង​០០២​ វគ្គ២ ​ហើយ​បញ្ហា​មួយ​ចំនួន​នោះ ​ដូចជា​ការ​ដាក់​បញ្ជី​ឈ្មោះ​សាក្សី​ ការ​ស្នើសុំ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ត្រូវ​ឡើង​ធ្វើ​សេចក្តី​ថ្លែង ការណ៍​ ក៏ដូចជា​ការ​ពិនិត្យ​ទៅ​លើ​វិសាលភាព​នៃ​អង្គហេតុ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ នឹង​សំណុំ​រឿង​០០២ ​វគ្គ២»។​

ទោះជា​យ៉ាងក្តី ​លោក​ភីធ័រ ម៉ាខ្វៃអឺ​បានស្តី​បន្ទោស​ដល់​អ.ស.ប.​ដែល​សុខចិត្ត​ ទទួល​យក​ការ​រៀបចំ​ប្រព័ន្ធ​តុលាការ​កូនកាត់​ដែល​លោក​ថា​ ជា​នីតិវិធី​ស្មុគស្មាញ​ ក្នុង​ប្រវត្តិ​សាស្ត្រ​តុលាការ​អន្តរជាតិ។​ ប្រព័ន្ធនេះ​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​ដំណើរ​ដោយសារ​តែ​ត្រូវ​ការ​សំឡេងភាគច្រើ​ដាច់ខាត​ពីភាគី​កម្ពុជា​ដ៏​លំបាក​នោះ។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​ញ៉ាំញី​នឹង​ការ​ចោទ​ប្រកាន់​រឿង​អំពើ​ពុក​រលួយ​ផង​និង​ការ​ចោទ​ប្រកាន់​អំពី​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ផង​ដែរ ​ជា ពិសេស​សំណុំ​រឿង​០០៣​ និង​០០៤៕
XS
SM
MD
LG