ភ្នំពេញ —
អង្គជំនុំជម្រះសាលាដំបូងបានបង្គាប់ឲ្យភាគីនានាដាក់សារណាដើម្បីពិភាក្សាស្តីពីការរៀបចំសវនាការសំណុំរឿង០០២វគ្គទី២។
សំណុំរឿងនេះ ដែលមានជនជាប់ចោទវ័យចាស់ជរាគឺនួន ជា អតីតបងធំទី២នៃរបបខ្មែរក្រហម និងខៀវ សំផន អតីតប្រមុខរដ្ឋនៃសម័យនោះ។ ហើយការកាត់ទោសជនជាប់ចោទទាំងពីរដំណាក់កាលទីមួយ ដែលទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំ បានបញ្ចប់កាលពីខែតុលាឆ្នាំ២០១៣នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃអង្គារនេះអង្គជំនុំជម្រះជាន់ទាបបានបង្គាប់ឲ្យគ្រប់ភាគីដែលជាប់ពាក់ព័ន្ធដាក់សារណាស្តីពីបញ្ហាសុខភាពរបស់ជនជាប់ចោទ យ៉ាងយូរបំផុតនៅត្រឹមថ្ងៃទី១៥ខែមករាឆ្នាំ២០១៤ និងដាក់សារណាស្តីពីវិសាលភាពនៃការជំនុំជម្រះនៅត្រឹមថ្ងៃទី៣១ខែមករា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់បន្ថែមថា សារណាដែលត្រូវដាក់ជូនអង្គជំនុំជម្រះនោះមានអង្គហេតុ និងបទចោទនានាដែលមិនត្រូវបញ្ចូលក្នុងការកាត់ទោសវគ្គទី២នេះ ការវាយតម្លៃពីសម្បទាជនជាប់ចោទ ការដាក់បញ្ជីឈ្មោះសាក្សី អ្នកជំនាញនិងដើមបណ្តឹងរដ្ឋប្បវេណី និងបញ្ជីឯកសារជាដើម។
ហើយអង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការផ្ទាល់មាត់មួយនៅថ្ងៃទី១១ខែកុម្ភៈដើម្បីពិចារណាលើបញ្ហាទាំងនេះ។
លោកឡាស អលសិន(Lars Olsen) មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា នេះគឺជាដំណើរការជឿនលឿនទៅមុខសម្រាប់ការកាត់ទោសសំណុំរឿង០០២។
«អនុស្សរណៈនេះបង្ហាញថា សំណុំរឿង០០២កំពុងដំណើរការទៅមុខ ហើយអង្គជំនុំជម្រះកំពុងរៀបចំផែនការសម្រាប់ការកាត់ទោសវគ្គទី២»។
ក៏ប៉ុន្តែមន្ត្រីសាលាក្តីខ្មែរក្រហមដដែលនេះបញ្ជាក់ថា គេមិនអាចរំពឹងបាននៅឡើយ ថាតើសវនាការសំណុំរឿង០០២វគ្គទី២នឹងអាចចាប់ផ្តើមនៅពេលណានោះទេដោយសារតែការកាត់ក្តីនេះត្រូវពឹងលើផែនការរបស់អង្គជំនុំជម្រះ និងភាពស្មុគស្មាញក្នុងសារណានៃភាគីនានា។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា សវនាការនោះនឹងចាប់ផ្តើមក្នុងពេលសមស្របមួយ។
«តាមរយៈអនុស្សរណៈរបស់អង្គជំនុំជម្រះសាលាដំបូងគឺយើងរំពឹងថា សវនាការសំណុំរឿង០០២វគ្គទី២នឹងអាចបើកនៅក្នុងពេលសមស្របខាងមុខ»។
កាលពីថ្ងៃច័ន្ទ សហព្រះរាជអាជ្ញាបានជំរុញឲ្យមានការកាត់ទោសសំណុំរឿង០០២វគ្គថ្មីនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅដើមឆ្នាំក្រោយនេះ ស្របពេលដែលអង្គជំនុំជម្រះសាលាដំបូងបានសម្រេចមិនបង្កើតក្រុមចៅក្រមថ្មីបន្ថែមទៀតសម្រាប់ការកាត់ក្តីភាគបន្តនោះទេ។
លោកហុង គឹមសួន មេធាវីមួយរូបតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី បានសាទរសេចក្តីសម្រេចរបស់សាលាដំបូងនៅថ្ងៃនេះ។
«ចាប់ផ្តើបង្គាប់ឲ្យដាក់សារណាគឺមានន័យថា សវនាការចាប់ផ្តើម»។
នៅពេលនេះភាពចាស់ជរារបស់ជនជាប់ចោទនួន ជា និងខៀវ សំផនគឺជាការព្រួយបារម្ភមួយសម្រាប់ការផ្តល់យុត្តិធម៌ពេញលេញសម្រាប់ជនរងគ្រោះ។
នួន ជាឈានដល់អាយុ៨៧ឆ្នាំនៅឆ្នាំនេះ។ រីឯខៀវ សំផន អាយុ៨២ឆ្នាំ។
ការកាត់ទោសក្នុងសំណុំរឿង០០២នឹងត្រូវចែកចេញជាបីវគ្គ។ ប៉ុន្តែក្រុមសហព្រះរាជអាជ្ញាអះអាងកាលពីថ្ងៃច័ន្ទថា ការកាត់ទោសវគ្គទី៣ទំនងជាមិនអាចធ្វើទៅបានទេ ដោយសារតែវ័យកាន់តែចាស់របស់ជនជាប់ចោទ ហើយសហព្រះរាជអាជ្ញាស្នើឲ្យអង្គជំនុំជម្រះបំព្រួញការកាត់ទោសត្រឹមតែពីរវគ្គតែប៉ុណ្ណោះ៕