បាងកក —
សន្និសីទកំពូលរបស់ប្រទេស៤ដែលមានព្រំដែននៅតាមបណ្តោយដងទន្លេមេគង្គ មានប្រទេសកម្ពុជា ឡាវ ថៃនិងវៀតណាម បានបញ្ចប់ដោយទាញការសន្និដ្ឋានថា មានតម្រូវការឲ្យសិក្សាកាន់តែច្រើនឡើងថែមទៀតពីការកើនឡើងនូវបញ្ហាការរីកលូតលាស់ប្រជាពលរដ្ឋ តម្រូវការទឹកហើយនឹងផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុលើទីជម្រាល។ គម្រោងទំនប់ថាមពលវារីអគ្គិសនី២ ដែលធ្វើឡើងដោយប្រទេសឡាវ បានទទួលការយកចិត្តទុកដាក់យ៉ាងពិសេស ដោយមានប្រទេសវៀតណាមគាបសង្កត់ប្រទេសឡាវឲ្យពន្យារការងាររហូតទាល់ការសិក្សាបន្ថែមទៀត ត្រូវបានបញ្ចប់នៅឆ្នាំ២០១៥។
សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២របស់គណៈកម្មការទន្លេមេគង្គ (MRC) បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែធំឡើងនៅក្នុងការរៀបចំចាត់ចែងប្រភពទឹកដ៏សំខាន់របស់ទន្លេនោះ។
នាយករដ្ឋមន្រ្តី ង្វៀន តាន់យុង (Nguyen Tan Dung) នៃប្រទេសវៀតណាម បាននិយាយថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាការចាំបាច់ដើម្បីធ្វើឲ្យប្រាកដថា មានការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅតាមបណ្តោយទន្លេមេគង្គ។ លោកព្រមានពីផលប៉ះ ពាល់ជាអវិជ្ជមានដ៏ធ្ងន់ធ្ងរដែលកំពុងប្រឈមមុខនៅក្នុងតំបន់។ លោក បានចង្អុលបង្ហាញពីសម្ពាធកំពុងកាន់តែកើនឡើងលើទឹកនិងការទាក់ទិនធនធានក្នុងអាងទន្លេមេគង្គដែលជាទីកន្លែងរស់នៅរបស់មនុស្ស៦០លាននាក់។
វៀតណាមកំពុងប្រឈមការកើនឡើងនូវទឹកប្រៃចូលក្នុងដំបន់ដីសណ្តរទន្លេមេគង្គបណ្តាលមកពីការចុះទាបនៃលំហូរទឹកសាប ដោយកាត់បន្ថយចំនួន១០ភាគរយក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ។
លោកង្វៀន ម៉ិញគួង (Nguyen Minh Quang) រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិដ្ឋានវៀតណាមបានអំពាវនាវដល់ប្រទេសឡាវឲ្យពិគ្រោះយោបល់ជាមួយប្រទេសនានានៅតាមបណ្តោយទន្លេមេគង្គមុនពេលចាប់ផ្តើមសាងសង់ទំនប់២នៅទន្លេមេគង្គក្រោម។
ក៏ប៉ុន្តែ ឡាវ ក៏កំពុងបន្តដើម្បីបញ្ចប់ការស្ថាបនាទំនប់សាយ៉ាបូរីដ៏ចម្រូងចម្រាសដែលមានកម្លាំង១.២៨៥ម៉េហ្គាវ៉ាត់ដែរ។ ហើយ ពួកបរិដ្ឋាន និយាយថា ទំនប់ Don Sahong ដែលមានកម្លាំង២៦០ម៉េហ្គាវ៉ាត់ នៅជិតព្រំដែនឡាវជាមួយកម្ពុជា នឹងមានផលប៉ះពាល់យ៉ាងខ្លាំងលើការផ្លាស់ទីរបស់ត្រី ដែលចិញ្ចឹមមនុស្សរាប់លាននាក់ជាពិសេសក្នុងប្រទេសកម្ពុជា។
អង្គការទន្លេអន្តរជាតិដែលជាអង្គការមិនមែនរដ្ឋាភិបាលមានទីតាំងក្នុងសហរដ្ឋអាមេរិក និយាយថាការងារលើគម្រោងទាំងនោះ ត្រូវតែបញ្ឈប់ជាបន្ទាន់។ លោកស្រី ផាន់ផន ឌីតេស(Painporn Deetes) សកម្មជនទន្លេអន្តរជាតិ និយាយថា ពួកមេដឹកនាំ គួរតែថ្កោលទោសការរូតរះស្ថាបនាទំនប់ទាំងនោះ។
«នេះ ជាការរកាំចិត្ត គ្មានព័ត៌មានពីស្ថានភាពនៃការសាងសង់ទំនប់យ៉ាងហោចណាស់ក៏២ដែរដែលកំពុងសាងសង់នៅខ្សែទឹកមេ។ ក៏ប៉ុន្តែ គណៈកម្មការទន្លេមេគង្គ ត្រូវការចាត់វិធានការជាបន្ទាន់ពីការសម្រេចនេះហើយនឹងចាត់វិធានការពីមេដឹកនាំទាំងអស់។ វា មានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាសមាជិកទទួលស្គាល់ថា នេះ ជាទន្លេអន្តរជាតិ។ នេះ ជាបញ្ហាអន្តរជាតិ»។
ក៏ប៉ុន្តែ គណៈកម្មការទន្លេមេគង្គ បានត្រូវបង្កើតនៅឆ្នាំ១៩៩៥ជាការស្រាវជ្រាវខាងវិទ្យាសាស្រ្ត គ្មានអំណាចបង្ខំឲ្យប្រតិបត្តិ ផ្អែកលើរដ្ឋជាសមាជិកដើម្បីគាំទ្រការសន្យាដែលបានធ្វើឡើងនៅជំនួបសន្និសីទកំពូល។
លោកយុក សេងឡុងមកពីអង្គការសម្ព័ន្ធភាពដើម្បីអភិវឌ្ឍន៍ធនធានជលផល ដែលមានទីតាំងក្នុងប្រទេសកម្ពុជា និយាយថា គណៈកម្មការនោះ គួរតែធ្វើកំណែទម្រង់ដើម្បីផ្តល់អនុសាសន៍ដោយអង្គការសង្គមស៊ីវិល។
« លោក ដឹងទេថា គណៈកម្មការទន្លេមេគង្គ ត្រូវតែធ្វើកំណែទម្រង់។ នៅស្ថានភាពបច្ចុប្បន្ននេះដូចអ្វីដែលយើង អាចនិយាយក្នុងឋានៈជាអង្គការសង្គមស៊ីវិល ថា គណៈកម្មការទន្លេមេគង្គ ដូចជាខ្លាក្រដាស វា ដូចជាអ្នករត់សំបុត្រ វា គ្មានអំណាចអ្វីទាល់តែសោះ។ គ្មានអំណាចទាល់តែសោះដើម្បីដាក់សម្ពាធលើប្រទេសណាមួយពិតប្រាកដដូចជាសាធារណរដ្ឋប្រជាមានិតុឡាវដែលធ្វើការសម្រេចដើម្បីស្ថាបនាទំនប់សាយ៉ាបុរី និងទំនប់ដនសាហុង»។
ពួកអ្នកបរិដ្ឋាន កំពុងប្រុងប្រៀបបង្កើនយុទ្ធនាការពន្យារគម្រោងទំនប់ដន សាហុងដែលតម្រូវឲ្យបានទទួលការសច្ចានុម័តពីសភាឡាវ ដែលឥឡូវនេះ ត្រូវគេរំពឹងនៅខែធ្នូ។
ឡាវ បានប្រាប់សន្និសីទកំពូលថា ខ្លួន នឹងពិចារណាយ៉ាងប្រុងប្រយ័ត្នពីការព្រួយកង្វល់ពីផលប៉ះពាល់នៃការស្ថាបនាទំនប់នេះ៕