ភ្នំពេញ —
គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវនៅមិនទាន់ចាប់ផ្តើមសាងសង់នៅឡើយខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាម និងថៃទាមទារឲ្យប្រទេសឡាវផ្អាកគម្រោងសាងសង់ទំនប់ដែលមានតម្លៃ៣.៨០០ លានដុល្លារនេះជាបណ្តោះអាសន្នសិន។
នេះបើយោងតាមលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum)។
លោក តឹក វណ្ណារ៉ា បានចូលរួមក្នុងការប្រជុំថ្នាក់តំបន់មួយនៅក្នុងប្រទេសឡាវកាលពីម្សិលមិញស្តីពីទំនប់វារីអគ្គិសនីដនសាហុងនេះ តាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសឡាវ។ កិច្ចប្រជុំនោះមានការចូលរួមពីតំណាងប្រទេសភាគីជំទាស់ផងដែរ។
ថ្លែងក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃព្រហស្បតិ៍នេះលោក តឹក វណ្ណារ៉ា បញ្ជាក់ថារដ្ឋាភិបាលប្រទេសឡាវបានដឹកនាំគណៈប្រតិភូទាំងបីប្រទេសទៅទស្សនាតំបន់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់នេះនិងទីតាំងចំនួនពីរដែលរដ្ឋាភិបាលឡាវអះអាងថាជាផ្លូវទឹកដើម្បីបញ្ចៀសផលប៉ះពាល់ដល់ជីវិតធនធានក្នុងទឹកជាពិសេសសត្វត្រី។
«មិនទាន់ចាប់ផ្តើមនៅឡើយទេ។ គេនឹងដាក់គម្រោងស្នើហ្នឹងទៅធ្វើសេចក្តីសម្រេចចិត្តនៅដើមខែ ៤របស់គណៈកម្មការទន្លេមេគង្គដែលគេប្រជុំនៅប្រទេសវៀតណាម»។
នាយកអង្គការNGO Forum ដដែលបញ្ជាក់ថារដ្ឋភាគីពាក់ព័ន្ធបានទទូចឲ្យរដ្ឋាភិបាលទីក្រុងវៀងច័ន្ទធ្វើការស្រាវជ្រាវលម្អិតអំពីផលប៉ះពាល់ និងរបៀបដែលអាចបញ្ជៀសផលវិបាកបង្កឡើងដោយទំនប់ដនសាហុងនេះ។ ទំនប់វារីអគ្គិសនីកម្រិត ២៦០ម៉េហ្គាវ៉ាត់នេះស្ថិតនៅចម្ងាយជាងមួយគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសកម្ពុជា។ វាគឺជាទំនប់វារីអគ្គិសនីដែលកៀកនឹងប្រទេសកម្ពុជាបំផុត។
ជាមួយគ្នានោះលោក តឹក វណ្ណារ៉ាសង្កេតឃើញថាផ្លូវទឹកដែលប្រទេសឡាវគ្រោងនឹងបង្កើតជាផ្លូវចរាចរណ៍របស់ពពួកសត្វត្រីសម្រាប់បញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរនោះមិនអាចអនុវត្តបាននោះទេ។
«ហើយប្រសិនបើច្រកទាំងពីរហ្នឹងមិនអាចឲ្យត្រីមួយចំនួនអាចឆ្លងកាត់នៅពេលពេលគេសង់ទំនប់វារីអគ្គិសនីដនសាហុង គឺពេលដែលទប់ច្រកដនសាហុង។ អីចឹងត្រីនឹងបាត់បង់ហើយ»។
កន្លងមកអង្គការក្រៅរដ្ឋាភិបាលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជាក៏ធ្លាប់បានចេញរបាយការណ៍ច្រើនមកហើយស្តីអំពីផលប៉ៈពាល់នៃទំនប់វារីអគ្គិសនី ដនសាហុន (Don Sahong)ដល់ធនធានត្រីនិងធ្វើឲ្យមានវិនាសកម្មដល់ជីវចម្រុះ និងធ្វើឲ្យជីវិតរស់នៅរបស់សត្វផ្សោតដ៏កម្រនៅកម្ពុជាផងដែរ។ ដោយថាទំនប់មួយនេះនឹងធ្វើឲ្យមានផលប៉ពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរជាង ៦លាននាក់ដែលរស់នៅជុំវិញអាងទន្លេមេគង្គ និងទន្លេសាប។
ក្រុមអ្នកបច្ចេកទេសកម្ពុជាមិនទាន់វិលត្រឡប់ពីប្រទេសឡាវនៅឡើយទេ។ ជាមួយគ្នានេះលោកស៊ីន នីនី អនុប្រធាននៃគណៈកម្មាធិការជាតិទន្លេមេគង្គមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរឲ្យប្រទេសឡាវផ្អាកការសង់សង់ទំនប់វារីអគ្គិសនីនេះ។
«យើងទាមទារឲ្យឡាវហ្នឹងធ្វើការសិក្សាឲ្យគ្រប់ជ្រុងជ្រោយទៅតាមសំណូមពររបស់ប្រទេសដទៃទៀតនៅតាមដងទន្លេមេគង្គហ្នឹង»។
សារព័ត៌មានស៊ីនហួរ (Xinhau)ចេញផ្សាយកាលពីថ្ងៃពុធបានដកស្រង់សម្តីរបស់លោក វីរាផុញ វីរាវុង (Viraphonh Viravong) អនុរដ្ឋមន្ត្រីរ៉ែ និងថាមពលប្រទេសឡាវដែលថា រដ្ឋាភិបាលប្រទេសឡាវបានទាមទារឲ្យក្រុមហ៊ុនដែលទទួល គម្រោងសាងសង់ទំនប់សិក្សាស្រាវជ្រាវលម្អិតមួយអំពីផលប៉ៈពាល់ផ្នែកបរិស្ថាននិងសង្គមដែលអាចកើតមានឡើង។ ហើយថាការសិក្សានោះនឹងធ្វើឡើងដោយមានស្តង់ដារនិងមានការទទួលស្គាល់ដោយអ្នកអង្កេតការណ៍អន្តរជាតិ៕