ហុងកុង —
ខណៈដែលប្រតិបត្តិការរុករកយន្តហោះម៉ាឡេស៊ីបានឈានចូលដល់សប្តាហ៍ទី៣ ហើយថែមទាំងមានសេចក្តីរាយការណ៍ពីការប្រទះឃើញបំណែកអណ្តែតនៅឯនាយឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសអូស្ត្រាលី រដ្ឋាភិបាលម៉ាឡេស៊ីកំពុងជួបការលំបាកក្នុងការព្យាយាមឆ្លើយតបឲ្យបានសមរម្យចំពោះក្រុមគ្រួសារនៃអ្នកដំណើរលើយន្តហោះដែលបាត់ និងជៀសវាងបញ្ហាខាងការទូត។ អ្នកវិភាគនិយាយថាឧប្បត្តិហេតុនេះលាតត្រដាងអំពីសារៈសំខាន់នៃការការធ្វើសហប្រតិបត្តិការតំបន់ប្រសើរជាងមុន។ (ចុចមើលក្រាហ្វិកប្រទេសមួយចំនួនដែលបានចូលរួមប្រតិបត្តិការពហុជាតិ)
នៅក្រោយពេលក្រុមគ្រួសារនៃអ្នកដំណើរលើយន្តហោះដែលបាត់ខ្លួនបានរិះគន់ខ្លាំងៗចំពោះរបៀបដែលរដ្ឋាភិបាលម៉ាឡេស៊ីចាត់ការរឿងអាថ៌កំបាំងបាត់ដានយន្តហោះ MH370 អាជ្ញាធរនៅរដ្ឋធានីគូឡាឡាំពួបានប្រកាសថា ពួកគេនឹងបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំង ដែលនៅទីនោះសាច់ញាតិជិតរបស់អ្នកដំណើរបាត់ខ្លួនកំពុងរង់ចាំព័ត៌មានការរកឃើញថ្មីយ៉ាងអន្ទះសារ។
វិធានការនេះជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់រដ្ឋាភិបាលម៉ាឡេស៊ីដើម្បីកែសម្រួលជំហានខុសពីមុនៗដែលបាននាំឲ្យមានការរិះគន់ពីប្រទេសចិន ដែលជាប្រទេសមានជនជាតិភាគច្រើននៅលើយន្តហោះដែលបាត់ដាននោះ។
ប៉ុន្តែអ្នកវិភាគនិយាយថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ីនេះមិនគ្រាន់តែឆ្លុះបញ្ចាំងពីរបៀបដែលប្រទេសមួយចាត់ចែងក្នុងគ្រាវិបត្តិដូច្នេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញអំពីកង្វះការឆ្លើយតបថ្នាក់តំបន់ដែលប្រកបដោយការសហការគ្នា។
លោក Nicholas Thomas ជាសាស្ត្រាចារ្យខាងផ្នែកអភិបាលកិច្ចនៅតំបន់អាស៊ី នៅសាកលវិទ្យាល័យ City University នៅទីក្រុងហុងកុងពន្យល់ថា៖ «ខ្ញុំគិតថាវាបង្ហាញថា ទោះបីមានការជជែកគ្នាច្រើនអំពីរឿងកិច្ចការសហប្រតិបត្តិការតំបន់ក្តី ក៏តំបន់អាស៊ីអាគ្នេយ៍នៅតែជាតំបន់មួយដែលត្រូវជំរុញដោយគោលនយោបាយជាតិ និងអាទិភាពប្រទេសជាតិនិមួយៗ។»
ក្រុមមន្ត្រីថ្នាក់រដ្ឋមន្ត្រីនិងប្រមុខរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាទៀងទាត់តែងចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់អំពីបញ្ហាសន្តិសុខនិងកិច្ចការយោធាតាមរយៈសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន។
ប្រទេសនៅក្នុងតំបន់ រួមទាំងប្រទេសចិននិងសហរដ្ឋអាមេរិកផងដែរ តែងចូលរួមក្នុងសមយុទ្ធយោធាដើម្បីប្តូរព័ត៌មានគ្នានិងបង្កើនសមត្ថភាពខាងការប្រឆាំងភេរវកម្ម។ ប៉ុន្តែអ្នកវិភាគនិយាយថា មកទល់ពេលនេះ សហប្រតិបត្តិការខាងកិច្ចការរុករកនិងសង្គ្រោះមិនត្រូវបានគេចាប់អារម្មណ៍ទេ។
អ្នកវិភាគទាំងនោះថា កិច្ចប្រឹងប្រែងរួមខ្លាំងជាងគេគឺចេញពីកងទ័ពជើងទឹក។ នៅឆ្នាំ២០១០ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអនុម័តសេចក្តីប្រកាសរួមមួយអំពីបេសកកម្មរុករកនិងសង្គ្រោះសម្រាប់នាវាដែលជួយគ្រាអាសន្ន។
សេចក្តីប្រកាសរួមនេះលើកទឹកចិត្តឲ្យរដ្ឋនានាបង្កើតការិយាល័យសម្រាប់បេសកកម្មរុករកនិងសង្គ្រោះ ចែករំលែកព័ត៌មានគ្នានិងផ្តល់ការគាំទ្រក្នុងករណីដែលនាវាជួយគ្រាអាសន្ននៅសមុទ្រ។ ប៉ុន្តែសេចក្តីប្រកាសនេះមិនមានបញ្ញត្តិកំណត់អំពីករណីមហន្តរាយដូចការបាត់ដានយន្តហោះ MH370ទេ។
លោក Thomas និយាយថាឧបសគ្គមួយចំពោះការសហការគ្នាឲ្យមានប្រសិទ្ធភាពក្នុងកិច្ចការរុករកនិងសង្គ្រោះនៅអាស៊ីអាគ្នេយ៍គឺគម្លាតដ៏ធំខាងសមត្ថភាពរវាងបណ្តាប្រទេសក្នុងតំបន់។
«តំបន់ដែលពិបាកកំណត់ផែនទី ច្រើនតែជាតំបន់ក្នុងប្រទេសដែលមានសមត្ថភាពទាបខាងការរុករកនេះ។»
សហរដ្ឋអាមេរិកបានដើរតួនាទីនាំមុខមួយខាងសន្តិសុខដែនសមុទ្រនៅអាស៊ីអាគ្នេយ៍ ហើយនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានពង្រីកវត្តមាននៅតាមមូលដ្ឋានយោធានៅហ្វីលីពីននិងអូស្ត្រាលី។
ប្រទេសចិនមិនមានមូលដ្ឋានយោធានៅក្រៅប្រទេសទេ ប៉ុន្តែបានបង្កើនសមត្ថភាពកងកម្លាំងជើងទឹករបស់ខ្លួននៅជិតកោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
លោក Li Mingjiang អ្នកវិភាគខាងសន្តិសុខមួយរូបមានមូលដ្ឋាននៅប្រទេសសិង្ហបុរីថ្លែងថា ទំនើបកម្មរបស់យោធាចិនអាចជាជំនួយមួយដល់បេសកកម្មរុករកនិងសង្គ្រោះនេះ។
«ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសមត្ថភាពរបស់ខ្លួន។ ឥឡូវនេះចិនមានទាំងឧបករណ៍ទំនើប និងកម្មវិធីបច្ចេកវិជ្ជាទំនើបៗទាំងអស់ផងដែរ រួមទាំងផ្កាយរណបនិងសមត្ថភាពខាងការឃ្លាំមើលផ្សេងទៀតដែរ។ ដូច្នេះអ្វីដែលនៅខ្វះគឺឆន្ទៈខាងនយោបាយតែបុណ្ណោះ។»
អ្នកវិភាគ Li ថ្លែងថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនខ្វះសមត្ថភាពខាងកិច្ចការនេះ ហើយទំនងស្វាគមន៍ចំពោះការចូលរួមសកម្មជាងមុនរបស់ប្រទេសចិន គឺមិនខុសពីការស្វាគមន៍ចំពោះជំនួយពីសហរដ្ឋអាមេរិកទេ។
លោកនិយាយថាបញ្ញាសន្តិសុខដែលមិនទាក់ទងនឹងរឿងសន្តិសុខជាតិ ដូចជាការសហករគ្នាក្នុងបេសកកម្មរុករកនិងសង្គ្រោះនេះ គឺមិនមែនជារឿងរសើបទេ៕
សូមចូលគេហទំព័រពិសេសដោយចុចត្រង់នេះ។
ប្រែសម្រួលដោយ សឹង សុផាត