រដ្ឋាភិបាលក្រុងមូស្គូបានបញ្ជាដល់ពួកអ្នកការទូតមកពីប្រទេសលោកខាងលិចជាច្រើនឲ្យចាកចេញនៅក្នុងការសងសឹកចំពោះប្រទេសលោកខាងលិចដែលរួបរួមគ្នាបណ្តេញអ្នកការទូតរុស្ស៊ី។
បុគ្គលិកការទូតរបស់ចក្រភពអង់គ្លេសទំនងជាទីដៅចំពោះការកាត់បន្ថយបុគ្គលិកយ៉ាងច្រើន ដោយលោកឯកអគ្គរាជទូតចក្រភពអង់គ្លេសបានត្រូវគេប្រាប់ថា លោកមានរយៈពេលមួយខែដើម្បីកាត់បន្ថយបុគ្គលិករបស់លោកទៅនឹងចំនួនដូចគ្នានឹងអ្នកការទូតរុស្ស៊ីនៅក្នុងចក្រភពអង់គ្លេស។
វិធានការសងសឹកនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានបណ្តេញអ្នកការ ទូតសហរដ្ឋអាមេរិកចំនួន៦០នាក់ហើយនិងបិទស្ថានកុងស៊ុលនៅទីក្រុងSt. Petersburg។ បេសកជនការទូតរបស់អាល្លឺម៉ង់ ហូឡង់ អ៊ុយក្រែន បារាំង អ៊ីតាលី ប៉ូឡូញ ក្រូអាស៊ី ប៊ែលហ្ស៊ិក ស៊ុយអែត អូស្រ្តាលី កាណាដា និងសាធារណរដ្ឋឆែក បានត្រូវបានគេឃើញមកដល់តាមរថយន្តផ្លូវការនៅឯអាគារក្រសួងការបរទេសកណ្តាលក្រុងមូស្គូ។
ក្នុងខណៈនោះដែរ ប្រទេសរុស្ស៊ីបានសាកល្បងបាញ់កាំជ្រួចអន្តរទ្វីបថ្មី២ដងកាលពីថ្ងៃសុក្រ នេះតាមការបញ្ជាក់របស់ក្រសួងការពារប្រទេសរុស្ស៊ីនៅក្នុងសារតាមប្រព័ន្ធ Twitter ដែលមានភ្ជាប់វីដូអេនៃការបាញ់បង្ហោះកាំជ្រួច Sarmat នេះ។កាំជ្រួចអន្តរទ្វីប ICBM ថ្មីៗបំផុតនេះមានគម្រោងជំនួសកាំជ្រួចមីស៊ីល Veovoda សម័យសហភាពសូវៀត។
លោក Rudiger von Fritsch ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ បាននិយាយថា រុស្ស៊ីមិនបានឆ្លើយនិងសំណួរអំពីការដាក់ថ្នាំបំពុលលោក Skripal ទេ លោកបាននិយាយបន្ថែមទៀតថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបើកទ្វាធ្វើការចរចាជាមួយរដ្ឋាភិបាលក្រុងមូស្គូ៕