ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នកការទូត​សហរដ្ឋ​អាមេរិក​តែង​តាំង​ប្រធានអ.ស.ប.​​ផ្នែក​នយោបាយ​


អនុទូត​នៃ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Rosemary DiCarlo ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​ក្រុមប្រឹក្សា​សន្តិសុខ​​អំពី​ស្ថានភាព​​មនុស្ស​ធម៌​នៅ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃអង្គារ​​ទី​ ០៥ សីហា ២០១៤។
អនុទូត​នៃ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Rosemary DiCarlo ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​ក្រុមប្រឹក្សា​សន្តិសុខ​​អំពី​ស្ថានភាព​​មនុស្ស​ធម៌​នៅ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃអង្គារ​​ទី​ ០៥ សីហា ២០១៤។

កាល​ពី​ថ្ងៃ​ពុធ​ លោកអគ្គលេខាធិការ​អ.ស.ប.បាន​តែង​តាំង​អតីត​អ្នកការទូត​ស.រ.អា.ប្រចាំ​អាជីពម្នាក់ឱ្យ​កាន់តំណែង​ជា​ប្រធាន​ផ្នែក​នយោបាយ​នៃ​អង្គការនេះ។​

លោក Antonio Guterres បានតែង​តាំង​លោកស្រី​ Rosemary DiCarlo ឱ្យ​កាន់តំណែង​ជា​អគ្គលេខាធិការ​រង​នៃអ.ស.ប.ខាង​កិច្ចការ​នយោបាយ។​លោកស្រី​ជា​ស្ត្រី​ទី​មួយ​ដែល​កាន់តំណែង​នេះ។​

ចាប់តាំង​ពី​ខែ​សីហា​ឆ្នាំ២០១៥​មក​លោក​ស្រី​ DiCarlo ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​អំពី​គោលនយោបាយ​ការ​បរទេសអាមេរិកាំងនិង​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ឯសាកលវិទ្យាល័យ Yale។

នៅ​មុន​កាន់តំណែង​ទាំងនេះ លោកស្រី​បានបម្រើការ​ជា​ឯកអគ្គរដ្ឋទូត​រងរបស់​ស.រ.អា.ប្រចាំ​អ.ស.ប.ពី​ឆ្នាំ២០១០​ដល់ឆ្នា២០១៥។​ នៅ​ក្នុង​អាជីព​របស់​លោកស្រី​ក្នុងក្រសួង​ការបរទេស​ស.រ.អា.​លោកស្រីបានកាន់តំណែងនៅក្នុង​ស្ថានទូត​ស.រ.អា.ប្រចាំក្រុង​ម៉ូស្គូនិង​ក្រុង Oslo។​

លោកស្រី DiCarlo បានត្រូវ​គោរព​ច្រើនហើយ​ពួក​អ្នកការទូតឯទៀតៗ​បាន​ស្វាគមន៍​ជាបន្ទាន់​ដល់​ការ​ប្រកាស​តែង​តាំង​លោកស្រីក្នុង​តំណែង​ថ្មីនេះ​តាម​បណ្តាញ​សង្គម។​

លោក Gerard Araud ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​រដ្ឋធានី Washington ដែល​បាន​បម្រើ​ការ​កាលពី​ពេលមុនជា​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អ.ស.ប.នៅ​ពេល​ដែល​លោកស្រី​ DiCarlo កាន់ការ​ក្នុង​អ.ស.ប.​ បានសម្តែង​ការ​សរសើរ​របស់​លោក​ហើយ​លោក​បាន​និយាយ​បន្ថែម​ថាលោកស្រីជា «អ្នកការទូតដ៏​ឆ្នើ​មម្នាក់»៕

XS
SM
MD
LG