សហព័ន្ធខ្មែរកម្ពុជាក្រោមប្រាប់មន្ត្រីអាមេរិករឿងអាជ្ញាធរវៀតណាមវាយព្រះសង្ឃខ្មែរក្រោមនិងរំលោភបំពានសិទ្ធិ
Your browser doesn’t support HTML5
សហព័ន្ធខ្មែរកម្ពុជាក្រោមបានចោទប្រកាន់អាជ្ញាធរវៀតណាមថារំលោភបំពានសិទ្ធិសាសនា ដោយបានវាយព្រះសង្ឃ ដែលមិនឲ្យអាជ្ញាធរវៀតណាមកាប់ដើមឈើក្នុងវត្តខ្មែរ នៅដែនដីខ្មែរក្រោម ក្នុងស្រុក ឡុងហូ ខេត្ត វិញ ឡុង។ នេះបើតាមការអះអាងរបស់លោក ត្រឹង ម៉ាន់រិន្ទ ដែលជានាយកផែនការ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។លោកតែងតែតស៊ូមតិជាមួយមន្ត្រីសហរដ្ឋអាមេរិកដើម្បីសិទ្ធិមនុស្សនិងសេរីភាពសាសនាជូនដល់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ក្នុងប្រទេសវៀតណាម។ សូមស្តាប់កិច្ចសម្ភាសន៍របស់លោក សុខ ខេមរា នៃវីអូអេ ជាមួយលោក ត្រឹង ម៉ាន់រិន្ទ (Tran Mannrinh) តាមទូរសព្ទ ក្រោយពីលោកជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកនិងចូលរួមកិច្ចប្រជុំជាមួយអង្គការបណ្តាប្រជាជាតិដែលគ្មានតំណាងក្នុងអ.ស.ប. (UNPO) កាលពីសប្តាហ៍មុនក្នុងរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៕