បទសម្ភាសន៍ VOA៖ ម្តាយ​ទទូច​ឱ្យ​ដោះលែង​កូនប្រុស​ជា​សហការី​របស់​លោក ថេង សាវឿន ដែល​រង​បទ​ចោទ​«រួម​គំនិត​ក្បត់»

Your browser doesn’t support HTML5

កាលពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី​របស់​លោក​២នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ហាន ណូយ នៅខេត្តរតនគិរី​ អ្នកស្រី មី លុន អាយុ​៥២​ឆ្នាំ ដែល​ត្រូវ​ជា​ម្តាយ​របស់​លោក ថាន់ ហាច បាន​ទទូច​យ៉ាង​ក្តុកក្តួល​ឱ្យ​ដោះលែង​កូន​ប្រុស​របស់​អ្នកស្រី​ដែល​កំពុង​មាន​ជំងឺ​ប្រចាំកាយ៕