វ៉ាស៊ីនតោន —
សកម្មជនសិទ្ធិលំនៅដ្ឋានបានទទូចឱ្យក្រុមហ៊ុនភេសជ្ជៈកូកាកូឡាបើកការស៊ើបអង្កេតជាបន្ទាន់លើក្រុមហ៊ុនស្ករអំពៅថៃមួយឈ្មោះថាមិត្តផុលដែលត្រូវបានចោទប្រកាន់ថាបានបង្កឱ្យពលរដ្ឋរាប់រយគ្រួសារនៅខេត្តឧត្តរមានជ័យបាត់បង់លំនៅដ្ឋាននិងធ្លាក់ខ្លួនក្រីក្រ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅថ្ងៃអង្គារ លោក ដេវិត ប្រិដ នាយកគ្រប់គ្រងនៃអង្គការ Inclusive Development International បានបញ្ជាក់ថា «ក្រុមហ៊ុនកូកាកូឡាត្រូវតែចាប់ផ្តើមការស៊ើបអង្កេតបន្ទាន់មួយចំពោះការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំនិងការរឹបអូសយកដីធ្លីដែលប្រព្រឹត្តឡើងដើម្បីឱ្យក្រុមហ៊ុនមិត្តផុលអាចដំណើរការនៅប្រទេសកម្ពុជាបាន»។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនភេសជ្ជៈដ៏ធំនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនមិនគាំទ្រដល់ការរឹបអូសយកដីធ្លីដោយបង្ខំពីប្រជាពលរដ្ឋទេ ហើយថាខ្លួននឹងធ្វើការវាយតម្លៃលើផ្នែកសង្គមកិច្ច បរិស្ថាននិងសិទ្ធិមនុស្សលើក្រុមហ៊ុនដែលផ្គត់ផ្គង់វត្ថុធាតុដើមជាស្ករអំពៅដែលមានមូលដ្ឋាននៅប្រទេសចំនួន៧ដែលក្នុងនោះមានប្រទេសថៃដែលក្រុមហ៊ុនមិត្តផុលមានទីស្នាក់ការ ហើយជាអ្នកផ្គត់ផ្គង់ដ៏ធំមួយក្នុងចំណោម អ្នកផ្គត់ផ្គង់ចំនួន៣ដល់ក្រុមហ៊ុនភេសជ្ជៈរបស់អាមេរិកាំងមួយនេះ។
ការវាយតម្លៃនេះនឹងពិនិត្យមើលជាពិសេសលើផលប៉ះពាល់ទាក់ទងនឹងដីធ្លី និងទំនាស់ដីធ្លី ហើយនឹងធ្វើដោយមានការចូលរួមពីសហគមន៍ដែលប៉ះពាល់។
លោកអៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖ «ក្រុមហ៊ុនកូកាកូឡាបានឆ្លើយតបមកវិញថាគេមិនអត់ឱនចំពោះក្រុមហ៊ុនណាដែលធ្វើការរំលោភលើដីធ្លីប្រជាពលរដ្ឋ អញ្ចឹងយើងសង្ឃឹមថា ក្រុមហ៊ុនរបស់ថៃដែលមានការរកស៊ីនៅ ប្រទេសកម្ពុជាក៏ដូចជាក្រុមហ៊ុនរបស់អង់គ្លេសដែលធ្វើការសហការគ្នាហ្នឹងនឹងធ្វើការងាកត្រឡប់មកពិភាក្សាជាមួយប្រជាពលរដ្ឋដើម្បីស្វែងរកដំណោះស្រាយ»។
ក្រុមហ៊ុនមិត្តផុលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដើម្បីដាំអំពៅតាមរយៈការបង្ខំពលរដ្ឋក្នុងសហគមន៍មូលដ្ឋានឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើតាមការប្រកាសរបស់សកម្មជនសិទ្ធិលំនៅដ្ឋាន។ មានប្រជាពលរដ្ឋរាប់រយគ្រួសារបានបាត់បង់កសិដ្ឋាន ដំណាំនិងការប្រកបអាជីវកម្មពឹងផ្អែកលើអនុផលព្រៃឈើដោយសារដីសម្បទានសេដ្ឋកិច្ចនៅស្រុកសំរោងនិងចុងកាលខេត្តឧត្តរមានជ័យ។ ពលរដ្ឋទាំងនោះកំពុងរស់នៅក្នុងស្ថានភាពលំបាកវេទនា។
ក្រុមសកម្មជនសិទ្ធិមនុស្សឱ្យដឹងថាពួកគេបានព្យាយាមទាក់ទងនឹងក្រុមហ៊ុនមិត្តផុលជាច្រើនដងប៉ុន្តែមិនបានទទួលជោគជ័យឡើយដោយក្រុមហ៊ុននេះបដិសេធមិនមកជួបចរចាជាមួយនឹងពលរដ្ឋរងគ្រោះទេ។
លោកអៀង វុទ្ធីបានបញ្ជាក់ថា បើក្រុមហ៊ុនកូកាកូឡាពិតជាធ្វើតាមអ្វីដែលខ្លួនប្តេជ្ញាមែននោះក្រុមហ៊ុនថៃមួយនេះនឹងព្រមចរចានាពេលខាងមុខនេះ។
ប្រតិកម្មរបស់ក្រុមហ៊ុនកូកាកូឡាបានធ្វើឡើងបន្ទាប់ពីក្រុមសកម្មជនការពារសិទ្ធិលំនៅដ្ឋានបានផ្សព្វផ្សាយនូវរបាយការណ៍ដែលពិនិត្យមើលលើផលប៉ះពាល់នៃគម្រោង«អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»មកលើប្រជាពលរដ្ឋនៅខេត្តកោះកុង កំពង់ស្ពឺ និងឧត្តរមានជ័យដែលបានរងគ្រោះដោយសារក្រុមហ៊ុនឯកជនធ្វើចម្ការអំពៅលើដីប្រជាពលរដ្ឋក្រីក្រ។
ការផ្សព្វផ្សាយរបាយការណ៍នេះបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ទីដែលក្រុមហ៊ុនស្ករអំពៅទាំងនោះមានទីស្នាក់ការ៕