វ៉ាស៊ីនតោន៖ អង្គការការពារបរិស្ថានមួយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ឈ្មោះ Global Witness កាលពីថ្ងៃពុធ បានប្រតិកម្មទៅនឹងតុលាការមួយរបស់ប្រទេសកម្ពុជាចំពោះការលើកលែងបទចោទប្រកាន់ជនសង្ស័យពីរនាក់ពីបទសម្លាប់អ្នកកាសែតខ្មែរម្នាក់គឺលោកហង្ស សេរី ឧត្តម។
ជនសង្ស័យទាំងពីរនោះមានឈ្មោះអ៊ាន ប៊ុនហេងជាមន្ត្រីអាវុធហត្ថខេត្ត និងភរិយារបស់លោកឈ្មោះ ស៊ឹម វីត្រូវតុលាការខេត្តរតនៈគីរីទម្លាក់បទចោទនិងដោះលែងដោយសារថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Global Witness កាលពីថ្ងៃពុធបាន បញ្ជាក់ថា ការទម្លាក់បទចោទប្រកាន់នេះគឺជាការបង្ហាញឲ្យឃើញពីវប្បធម៌គ្មានទោសពៃរ៍ក្នុងប្រទេសកម្ពុជា ជាពិសេស ទៅលើអ្នកហ៊ាននិយាយអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់។
Megan Maccinnes អ្នកធ្វើយុទ្ធនាការរបស់អង្គការ Global Witness បានរិះគន់តុលាការកម្ពុជាថា បរាជ័យក្នុងការផ្តល់យុត្តិធម៌ដល់ជនដែលផ្សងគ្រោះថ្នាក់ដល់ ជីវិតដើម្បីការពារសិទ្ធិរបស់គេនិងការពារព្រៃឈើកម្ពុជាដែលកំពុងបាត់បង់ យ៉ាងឆាប់រហ័សនេះ។ លោកស្រីបានបន្ថែមតាមខ្លឹមសារដើមថា៖
«បញ្ហានេះជាឧទាហរណ៍ចុងក្រោយបំផុតនៃបរិយាកាសគ្មានទោសពៃរ៍ដ៏រន្ធត់ក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលតែ១៨ខែសោះមានការសម្លាប់មនុស្សដល់ទៅបីនាក់។ ហើយគ្មានជនណាមួយត្រូវគេស៊ើបអង្កេតដោយត្រឹមត្រូវ ហើយក៏គ្មានជនដៃដល់ណាត្រូវគេនាំយកទៅកាត់ទោសដែរ»។
ការថ្លែងយ៉ាងដូច្នេះគឺយោងទៅលើការសម្លាប់អ្នកការពារបរិស្ថានដ៏ល្បីល្បាញ គឺលោកឈុត វុទ្ធី និងក្មេងស្រីម្នាក់ឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ ដែលត្រូវសម្លាប់ក្នុងពេលមានការតវ៉ារឿងរំលោភបំពានដីធ្លីផងដែរ ក្រៅពីករណីលោកហង្ស សេរីឧត្តម ជាភ្នាក់ងារសារព័ត៌មាន«វរជនខ្មែរ»នេះ។
សពលោកហង្ស សេរី ឧត្តម អាយុ៤៤ឆ្នាំ ត្រូវគេរកឃើញក្នុងឃ្លុបរថយន្តរបស់ លោកកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១២នៅក្នុងចំការស្វាយចន្ទីមួយកន្លែង ក្នុងខេត្តរតនៈគីរី ក្រោយឃាតករមិនស្គាល់មុខបានសម្លាប់ដោយសង្ស័យថា ទាក់ទងនឹងការចេញផ្សាយអត្ថបទរបស់លោកអំពីការកាប់បំផ្លាញព្រៃឈើខុស ច្បាប់ក្នុងខេត្តភាគឦសានប្រទេស ហើយដែលពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល។
អង្គការ Gloabal Witness បានបញ្ជាក់ថា មានសេចក្តីរាយការណ៍ជាច្រើនអំពី ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលកើតឡើងច្រើន ក្រោយពេលបោះឆ្នោតខែកក្កដា។
ក្លឹបអ្នកកាសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយសម្តែងក្តីបារម្ភចំពោះ សេរីភាពសារព័ត៌មានផងដែរចំពោះការទម្លាក់បទចោទប្រកាន់នេះដោយ និយាយថា វាជាការធ្វើផ្ទុយនឹងភស្តុតាងជាក់ស្តែងដែលអាជ្ញាធរបានរកឃើញ៕